ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេ​ប​ញ្ជា​កា​រ​​ ​តំ​​​ប​​​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​ ​ប្រ​គ​ល់​ភា​រ​កិ​​ច្ច ចំ​​នួ​ន៣​ចំ​ណុ​​ច​ ​​ជូ​ន​ដ​ល់​មេ​​ប​ញ្ជា​កា​រ គ្រ​​ប់​ប​ណ្ដា​ក​ង​ឯ​​ក​​ភាព និ​ង​​ស្ថា​ប័​ន​ចំ​ណុះ​ប​​ញ្ជា​កា​រ​​ដ្ឋាន​ ​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​ ​ ​ ​

មេ​ប​ញ្ជា​កា​រ​​ ​តំ​​​ប​​​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​ ​ប្រ​គ​ល់​ភា​រ​កិ​​ច្ច ចំ​​នួ​ន៣​ចំ​ណុ​​ច​ ​​ជូ​ន​ដ​ល់​មេ​​ប​ញ្ជា​កា​រ គ្រ​​ប់​ប​ណ្ដា​ក​ង​ឯ​​ក​​ភាព  និ​ង​​ស្ថា​ប័​ន​ចំ​ណុះ​ប​​ញ្ជា​កា​រ​​ដ្ឋាន​ ​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​ ​ ​ ​

​​ខេ​ត្ត​កំ​ព​ង់​ធំ ៖​ ​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៧​ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៥​ ​​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​ប​ន់​​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​ព​ង់​​ធំ​ ​បា​ន​ដឹ​ក​នាំ​កិ​​ច្ច​ប្រ​ជុំ​ពិ​ភា​ក្សា​កា​រ​ងា​រ​ចាំ​​បា​ច់​មួ​យ​ចំ​នួ​ន​ ​និ​ង​បា​​ន​ប្រ​គ​ល់​ភា​រ​កិ​ច្ច​សំ​ខា​​ន់​ៗ​ ​ចំ​នួ​ន​ ​៣​ចំ​ណុ​ច​ ​ជូ​​ន​ដ​ល់​ថ្នា​ក់​ដឹ​​ក​នាំ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ ​មេ​ប​​ញ្ជា​កា​រ​គ្រ​ប់​ប​ណ្ដា​​ក​ង​ឯ​ក​ភា​ព​ចំ​ណុះ​ ​​និ​ង​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​ ​​ដែ​ល​ត្រូ​វ​អ​នុ​វ​ត្ត​ ​ដែ​​ល​កិ​ច្ច​ប្រ​ជុំ​នេះ​ប្រ​ព្រឹ​ត្ត​​ទៅ​នៅ​ទី​បញ្ជា​កា​រ​តំ​​ប​ន់​ប្រ​តិ​ប​ត្តិ​កា​​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​យោ​ធ​ភូ​មិ​ភា​គ​ទី​​៤​ ​។​

នៅក្នុង​ឱកាស​នេះ​ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះ បានថ្លែងនូវការដឹងគុណជានិច្ច និងបាន​គោរពវិញ្ញាណក្ខន្ធ របស់វីរៈយុទ្ធជនយើង ដែលបានពលីជីវិតក្នុងបុព្វហេតុការពារអធិបតេយ្យភាព ការពារបូរណភាពទឹកដី ពី​ការ​ឈ្លាន​ពាន​ដ៍ឃោឃៅព្រៃផ្សៃពីពួកចោរសៀម​ នៅតាមព្រំដែនកម្ពុជា-ថៃ នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ក្នុងរយៈពេល ៥ថ្ងៃ ៥យប់ នៅដើមខែសីហា ឆ្នាំ២០២៥កន្លងទៅនេះ និងបានសូមជូនពរដល់យុទ្ធជនរបួស ពិការ របស់យើងឆាប់បានជាសះស្បើយ និងមានសុខភាពល្អ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើង នៅក្រោយកិច្ចព្រមព្រៀងចំនួន ១៣ចំណុច របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី  ដោយមានការសម្របសម្រួលពីតំណាងសហរដ្ឋអាមេរិក និង​សាធារណរដ្ឋប្រជាមានិតចិន ព្រម​ទាំង​ពី​នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្ដូរវេន ។ តែភាគីថៃបានរំលោភបំពានជាបន្តបន្ទាប់ មានដូចជាការចល័តគ្រឿងចក្រយោធា និងកងកម្លាំងទ័ព ព្រមទាំងបង្កហេតុ រាយបន្លាលួស ដាក់កង់ឡាន ហ៊ុព័ទ្ធផ្ទះប្រជាពលរដ្ឋ រំលោភលើដែនអធិបតេយ្យភាពរបស់កម្ពុជា។ តែថ្នាក់ដឹកនាំប្រកបដោយកិត្តិបណ្ឌិត ឈ្លាសវៃ និងកងកម្លាំងប្រដាប់អាវុធរបស់យើង បានអត់ធ្មត់ក្នុងកម្រិតខ្ពស់ និងបានគោរពយ៉ាងម៉ឹងម៉ាត់តាមកិច្ចព្រមព្រៀងទាំង ១៣ចំណុច ពិសេសបទឈប់បាញ់ ដែល​បាន​ចូល​ជា​ធរមាន​នៅ​វេលា​ម៉ោង​០០ថ្ងៃទី​ ២៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ កន្លងទៅ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗចំនួន ៣ចំណុច ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះមានជាអាទិ៍៖
ទីមួយ: ត្រូវត្រៀមខ្លួនរួចជាស្រេច ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី មិនឱ្យខ្មាំងសត្រូវឃ្លានពានបានជាដាច់ខាត ។
ទីពីរ : ត្រូវបន្តសកម្មភាពការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដូចជាបទល្មើសព្រៃឈើ និងបទល្មើសនេសាទ មិនឱ្យកើតមានឡើងជាថ្មីជាបានដាច់ខាត ។
និងទីបី : ត្រូវ​ចូលរួមជា​អាជ្ញាធរ​ដែនដី​នៅ​គ្រប់​លំដាប់​ថ្នាក់​រួមចំណែកជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងពលករចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃ ។ ពិសេសជួយផ្សព្វផ្សាយ​ សម្របសម្រួលរកការងារជូនដល់ពលករចំណាកស្រុក ដើម្បីមានការងារធ្វើ នៅក្នុងប្រទេស មានប្រាក់ចំណូលសមរម្យ រួមចំណែកក្នុងការកសាងប្រទេសជាតិយើង ។ ជាមួយនោះដែរ ត្រូវអប់រំក្រុមគ្រួសារយោធិនយើង ព្រមទាំងប្រជាពលរដ្ឋ ត្រូវធ្វើពលិការមិនត្រូវប្រើប្រាស់ផលិតផល ឬទំនិញរបស់ថៃជាដាច់ខាត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.