សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្វាគមន៍ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការកិច្ចការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ កម្ពុជា និងបញ្ជាការដ្ឋានការពារព្រំដែនចាន់បុរី-ត្រាត ថៃ ថ្ងៃសៅរ៍ទី ១៦ សីហា ២០២៥។
កិច្ចប្រជុំ RBC: កម្ពុជា-ថៃ ឯកភាពគ្នារក្សាទំនាក់ទំនងជាប្រចាំរវាងតំបន់យោធា និងបណ្តាយោធភូមិភាគ ព្រមទាំងអង្គភាពតាមបណ្តោយព្រំដែន និងខិតខំដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ជៀសវាងការប៉ះទង្គិចគ្នា៕







