នៅថ្ងៃទី១០ សីហា ២០២៥នេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំព្រះរាជាណាចក្រកម្ពុជា មកពី ៩ ប្រទេស រួមមាន អូស្រ្តាលី អង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម បានចុះទៅកាន់ស្រុកបន្ទាយអំបិល ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងតាមតំបន់ព្រំដែន និងស្ថានភាពជនភៀសសឹក។
ការចុះពិនិត្យនេះ គឺមានគោលបំណងវាយតម្លៃស្ថានភាពសន្តិសុខ និងសកម្មភាពជួយសង្គ្រោះ បន្ទាប់ពីកម្ពុជាបានអនុវត្តយ៉ាងពេញបទឈប់បាញ់៕ ប្រភព៖ អាកាប៉េ