បុរសឥណ្ឌូនេស៊ីណាដែលមានទោសពីបទរំលោភរំសេពសន្ធវៈលើលើអនីតិជននឹងត្រូវចាក់ថ្នាំឲ្យងាប់លឹង្គម៉ាអាយ៉ូស។នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ីនៅពេលឆាប់ៗខាងមុខនេះ។
បុរសឥណ្ឌូនេស៊ីណាដែលមានទោសពីបទរំលោភរំសេពសន្ធវៈ លើលើអនីតិជននឹងត្រូវចាក់ថ្នាំឲ្យងាប់លឹង្គម៉ាជីវិត នេះបើយោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់ អគ្គរដ្ឋអាជ្ញាថ្នាក់ជាតិ ឥណ្ឌូនេស៊ី
បន្ទាប់ពីរឿងក្តីរំលោភអនិតិជន ចេះតែកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសនេះ។
អគ្គព្រះរាជអាជ្ញាឥណ្ឌូនេស៊ី លោកប្រាសេត្យូ( H M Prasetyo )បានឲ្យអោយដឹង បន្ទាប់ពី ជួបប្រជុំគណៈរដ្ឋមន្ត្រី កាលពីវេលាល្ងាចថ្ងៃអង្គារទី១៩តុកលាឆ្នាំ២០១៥ថា ៖ពួកយើងមានការព្រួយបារម្ភជាខ្លាំង អំពីបទឧក្រិដ្ឋចាប់រំលោភ អនិតិជន ដែលកើនឡើងដល់កម្រិតមួយ គួរអោយព្រួយបារម្ភ ។ លោក បន្ថែមអោយដឹងថា នឹងមានការ អនុម័តការដាក់ទោសកាន់តែខ្លាំងបន្ថែមទៀត ប្រឆាំងនឹងជនដៃដល់ដើម្បីជាការដាស់តឿន និងក្រឿនរំលឹកអោយពួកគេគិតអោយច្បាស់ មុននឹងធ្វើអ្វីមួយ ។
ចាក់សារជាតិគីមី “ក្រៀវ” គឺជាការចាក់ សារជាតិ គីមី អ័រមូន ភេទ ស្ត្រី ចូលទៅក្នុងអង្គជាតិ បុរស (អវយវៈភេទ បុរស) ឈានទៅសម្លាប់ មេជីវិត ឬ អវយវៈភេទ របស់គេតែម្តង ដោយសម្រេច បាននូវការលប់បំបាត់ចំណង់ផ្លូវភេទ ។
ប្រភពពតិមានពីប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូណេស៊ីនឹងចុះហត្ថលេខាលើក្រឹត្យមួយ ដោយអនុញ្ញាតអោយមានការប្រើប្រាស់ សារជាតិគីមី”ក្រៀវ” ដែលជាការដាក់ទណ្ឌកម្ម ទៅលើជនជាប់ចោទចាប់ណាដែលរំលោភអនិតិជន។ប្រទេសឥណ្ឌូនេស៊ីដែលមានប្រជាពលរដ្ឋភាគច្រើនកាន់សានាអ៊ិស្លាម នឹងចូលរួមបណ្តាប្រទេសមួយចំនួនផ្សេងទៀត រួមមានដូចជា ប៉ូឡូញ រុស្ស៊ី អេស្តូនី(Estonia)ក៏ដូចជាបណ្តារដ្ឋមួយចំនួនផ្សេងទៀតនៅអាមេរិក ដែលបានអនុញ្ញាតអោយមានការដាក់ទណ្ឌកម្ម ដោយការចាក់សារជាតិគីមី”ក្រៀវ”។ប្រទេសកូរ៉េខាងត្បូងគឺជាប្រទេសតែមួយគត់ និងដំបូងគេនៅក្នុងទឹកដីអាស៊ីដែលអនុញ្ញាតអោយមាន ការដាក់ទណ្ឌកម្ម ចាក់សារជាតិគីមី”ក្រៀវ”ឆ្នាំ២០១១។សូមបញ្ចាក់ផងដែរថា កន្លងមកកាលពីទស្សវត្សន៍ឆ្នាំ៧០ប្លាយ មានពតិមានលេចចេញពីទាហ៊ានខ្មែរដែលទៅហ្វឹកហាត់នៅកូរ៉េ ដែលទៅដេកជាមួយស្រីកូរ៉េច្រើនតែងាប់ប្រដាប់ ព្រោះត្រូវស្រីកូរ៉េដាក់ថ្នាំផងដែរ។បច្ចុប្បន្នពតិមានស្តីពិការចាក់ថ្នាំងាប់លឹង្គ មានមែនទែនហើយ។ចឹងទេសុំលោកប្រុសៗប្រយ័ត្នកុំធ្វើឲ្យស្រីស្រីៗមិនសប្បាយចិត្តឲ្យសោះប្រយត្ន័៕