អន្តរជាតិ ៖ អាជ្ញាធរនៃប្រទេសប៉ាគីស្ថាន បានកាត់ទោសសមាជិកចំនួន ១០៨ នាក់នៃគណបក្សរបស់អតីតនាយករដ្ឋមន្ត្រី លោក Imran Khan ឲ្យជាប់ពន្ធនាគារពីបទចូលរួមក្នុងការតវ៉ាប្រឆាំងនឹងយោធាក្នុងឆ្នាំ ២០២៣ ។
ការតវ៉ាដោយហឹង្សា បានផ្ទុះឡើងនៅទូទាំងប្រទេស ក្នុងខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីកងកម្លាំងសន្តិសុខ បានចាប់ខ្លួនលោក Khan អំឡុងពេលបង្ហាញខ្លួននៅតុលាការក្រោមការចោទប្រកាន់ពីបទពុករលួយ។
អាជ្ញាធរ បានកាត់ទោសបាតុករដែលចូលរួមរាប់សិបនាក់ រួចមកហើយក្នុងរយៈពេល ២ ឆ្នាំ ចុងក្រោយនេះ។
មានការតវ៉ាយ៉ាងខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថាន ក្រោយមានការចោទប្រកាន់លើលោក Imran Khan ពីបទពុករលួយ ខណៈមានបាតុកររាប់ម៉ឺននាក់ចូលរួម បង្កភាពចលាចលពេញរដ្ឋធានីអ៊ីស្លាម៉ាបាដ៕