ព័ត៌មាន​ថ្មី
សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​ | ស្ពា​ន​មិ​ត្ត​​ភាព​​ក​ម្ពុ​ជា​-​ចិ​ន​ ​មេ​គ​ង្គ​ក្រ​ចេះ​ និងអ​នុ​ញ្ញា​​ត​ឱ្យធ្វើ​ដំ​ណើ​រ ​ឆ្ល​ង​កា​ត់​ជា​ប​ណ្តោះ​អា​ស​ន្នេះ​​ ​ក្នុ​ង​ឱ​កាស​ពិ​ធី​បុ​ណ្យ​​កា​ន់​បិ​ណ្ឌ​ ​និ​ង​ភ្ជុំ​បិ​ណ្ឌ​ ​ឆ្នាំ​២​០​២​៥​ | សម្តេច​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​គូ​ស​ប​ញ្ជា​ក់ថា​ ​ប​​ទ​ឈប់​​បា​ញ់ ​តា​ម​រ​យៈ​កា​រ​ចូ​ល​​រួ​មពី ឯ​ក​ឧ​ត្ត​ម​ ​ដូ​ណា​ល់​​ត្រាំ​ ​ជួ​យ​ដ​ល់​ប្រ​ទេ​ស​ទាំ​​ង​ស​ង​ខា​ង​ ​ជា​ពិសេ​ស កុំឱ្យ​​មា​ន​ទា​ហា​ន​ ​និ​ង​ប្រ​ជា​ព​ល​រ​​ដ្ឋ​ស្លា​ប់​ ក្​នុ​​ង​កា​រ​ផ្ទុះ​អា​វុ​ធ​ប​ន្ត​​ទៀ​ត​ | ឯកឧ​ត្តម​ ​នាយ​ឧ​ត្ត​ម​សេ​នី​យ៍​​ ស​​ ​ថេ​ត​ ​ណែ​នាំ​អ្ន​ក​ដឹ​ក​ជ​ញ្ជូ​​ន​ម្ហូ​ប​អា​ហា​រ​ ​ឬ​ទំ​និញ​ ​ក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ត្រូ​វ​ព​ង្រឹ​ង ស្មា​រ​តី​​គោរ​​ព​ច្បា​ប់​ច​រា​ច​រ​ណ៍​ ​ ​សំ​ដៅ​កា​ត់​ប​ន្ថ​យ គ្រោះ​​ថ្នា​ក់​ច​រា​ច​រ​ណ៍​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នក​នាំ​ពា​ក្យ​ក្រ​សួ​ង​​កា​រ​​ពា​រ​ជាតិ​ លើ​​ក​ឡើ​ង​ថា ៖ ​​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ក្ក​ដា​នេះ​ ​​ថៃ​បា​ន​បើក​​កា​រ​វា​យ​ប្រ​ហា​រ ​ម​ក​លើ​ក​ម្ពុ​ជា​ចំ​នួ​ន​​៧​ទី​តាំ​ង​

អ្នក​នាំ​ពា​ក្យ​ក្រ​សួ​ង​​កា​រ​​ពា​រ​ជាតិ​ លើ​​ក​ឡើ​ង​ថា ៖ ​​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ក្ក​ដា​នេះ​ ​​ថៃ​បា​ន​បើក​​កា​រ​វា​យ​ប្រ​ហា​រ ​ម​ក​លើ​ក​ម្ពុ​ជា​ចំ​នួ​ន​​៧​ទី​តាំ​ង​

លោ​ក​ជំ​ទា​វ​ឧ​ត្ត​ម​​សេ​នី​យ៍​ឯ​ក​ ​​ម៉ា​លី​ ​សុ​ជា​តា​ ​​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​​ ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​ក្រ​​សួ​ង​កា​រ​ពា​រ​ជា​តិ​បា​ន​​លើ​ក​ឡើ​ង​ថា​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​​២​៥​ ​ខែ​ក​ក្ក​ដា​ ​​ឆ្នាំ​២​០​២​៥​នេះ​ ​គឺ​ជា​ថ្ងៃ​ទី​​២​នៃ​កា​រ​ធ្វើ​ស​ង្គ្រា​ម​ឈ្លា​ន​​ពា​ន​រ​ប​ស់​ក​ង​​ទ័​ព​ថៃ​ ​បា​ន​ធ្វើ​កា​​រ​វា​យ​ប្រ​ហា​រ​ម​ក​​លើ​ក​ម្ពុ​ជា​ចំ​នួ​ន​៧​​ទី​តាំ​ង​ ​និ​ង​បា​ន​​ប្រើ​គ្រា​ប់​បែ​ក​ច​ង្កោ​ម​​ធ្វើ​កា​រ​វា​យ​ប្រ​ហា​រ​​ម​ក​លើ​ដែ​ន​អ​ធិ​ប​តេ​​យ្យ​រ​ប​ស់​ក​ម្ពុ​ជា​ ដែ​ល​​ជា​រំ​លោ​ភ​បំ​ពា​ន​លើ​​ច្បា​ប់​អ​ន្ត​រ​ជា​តិ​​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​។​ ​កា​រ​លើ​​ក​ឡើ​ង​រ​ប​ស់​លោ​ក​​ជំ​ទា​វ​ឧ​ត្ត​ម​សេ​នី​យ៍​​ឯ​ក​​ ​អ្ន​ក​នាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​បែ​​ប​នេះ​ ​ក្នុ​ង​ស​ន្និ​សី​​ទ​សា​រ​ព័​ត៌​មា​ន​ពា​ក់​​ព័​ន្ធ​ស្ថា​ន​កា​រ​ណ៍​នៃ​​កា​រ​ឈ្លា​ន​ពា​ន​រ​ប​ស់​ភា​​គី​ថៃ​ម​ក​លើ​ដែ​ន​អ​ធិ​ប​តេ​​យ្យ​ភា​ព​ក​ម្ពុ​ជា​ ​នា​ព្រឹ​ក​​ថ្ងៃ​ទី​២​៥​ ​ខែ​ក​ក្ក​ដា​​ ​ឆ្នាំ​២​០​២​៥​ ​នៅ​ទី​​ស្តី​កា​រ​គ​ណៈ​រ​ដ្ឋ​ម​ន្ត្រី​។​

លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានមានប្រសាសន៍ថា នៅថ្ងៃទី២នៃការធ្វើសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃមកលើកម្ពុជា កងទ័ពថៃបានធ្វើការបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ខណៈថ្ងៃទី២៤ ខែកក្កដា មក ទាហានថៃបានធ្វើការវាយប្រហារយ៉ាងកំរោលមកលើកងទ័ពកម្ពុជា ហើយបានប្រើប្រាស់គ្រាប់ធុនធ្ងន់ និងប្រើយន្តហោះ F-16 ដើម្បីទម្លាក់គ្រាប់បែកផងដែរ។ លោកជំទាវឧត្តមសេនីយ៍ឯកបានគូសបញ្ជាក់ថា សម្រាប់ថ្ងៃទី២៥ ខែកក្កដា នេះដែលជាថ្ងៃទី២នៃសង្គ្រាមឈ្លានពានរបស់ថៃ គឺនៅវេលាម៉ោង៣ និង២០នាទី ទាហានថៃបានធ្វើការវាយប្រហារនៅតំបន់ភ្នំខ្មោច តាថាវ និងភ្នំ៣៣៣ ។ នៅវេលាម៉ោង៥៖២៥នាទី កងទ័ពថៃបានប្រើគ្រាប់បែកចង្កោមវាយប្រហារមកលើតំបន់ភ្នំខ្មោច និងម៉ោង៥៖៣០នាទី កងទ័ពថៃក៏បានធ្វើការវាប្រហារនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ខណៈនៅវេលាម៉ោង៥៖៤០នាទី កងទ័ពថៃបានធ្វើការវាយប្រហារនៅតំបន់មុំបី និង ម៉ោង៦៖៥០នាទី ថៃក៏បានបាញ់គ្រាប់បែកចង្កោមលើកទី២ មកលើភូមិតេជោសន្តិភាព ស្ថិតក្នុងស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

លោកជំទាវឧត្តមសេនីយ៍ឯកបានឱ្យដឹងទៀតថា នៅវេលា ម៉ោង៧ និង0៣នាទី កងទ័ពថៃបានបាញ់ចូលគោលដៅនៅតំបន់ជាំតែ និងម៉ោង ៨៖០០នាទី ថៃក៏បានព្យាយាមវាយយកប្រាសាទតាក្របីវិញ ប៉ុន្តែកងកម្លាំងរបស់កម្ពុជាបានតស៊ូយ៉ាងស្វិតស្វាញ និងប្តេជ្ញាឱ្យខានតែបានមិនឱ្យមានការរំលោភដែនអធិតេយ្យភាពកម្ពុជាវិញបាននោះទេ។

ជាមួយគ្នានេះ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់បន្ថែមថា៖ «នៅថ្ងៃទី២៥ ខែកក្កដានេះ មានទីតាំងចំនួន៧ ត្រូវបានថៃបើកធ្វើការវាយប្រហារមកដែនអធិបតេយ្យភាពកម្ពុជា ដោយនៅក្នុងទិសទី១ មានចំនួន៥ទីតាំង និងទិសទី៣ មានចំនួន២ទីតាំង»។

បើតាមលោកជំទាវឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិ ការពង្រាយគ្រាប់បែបចង្កោមជាការគំរាមកំហែងយូរអង្វែងដល់ជនស៊ីវិល និងបរិស្ថាន គឺជាឧក្រិដ្ឋកម្មសង្គ្រាម ក្រោមច្បាប់អន្តរជាតិ និងបំផ្លិចបំផ្លាញសន្តិភាព និងសន្តិសុខក្នុងតំបន់។ លោកជំទាវ ឧត្តមសេនីយ៍ឯកបានអះអាងដែរថា គិតចាប់ពីម៉ោង ៣ រំលងអាធ្រាត មកដល់ពេលនេះ ក៏នៅមានការវាយប្រហារពីសំណាក់កងទ័ពថៃមកលើកកងទ័ពកម្ពុជាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.