ព័ត៌មាន​ថ្មី
មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​ | អ្នកនាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ក​ម្ពុ​ជា​ ​៖​ ​កា​រ​ដើ​រ​ជា​ន់​មី​ន រ​ប​​ស់​ទា​ហា​ន​ថៃ​ ​គឺ​ជា​កា​រ​រៀ​ប​ចំ​ទុ​ក​ជា​មុ​ន ពី​​សំ​ណា​ក់​ថៃ​ខ្លួ​ន​ឯ​ង​ ​ដើ​ម្បី​យ​ក​ជា​លេ​ស ឈ្លា​ន​ពា​ន​​ក​ម្ពុ​ជា​ | ការ​ព​ង្រីក​កា​រ​វា​យ​ប្រ​ហា​រ រ​ប​​ស់​យោ​ធា​​ថៃ​ម​ក​លើក​ម្ពុ​​ជា ចេ​​ញ​ពី​តំ​ប​ន់​មា​ន​ទំ​នា​ស់​ ​ម​​ក​តំ​ប​ន់​គ្មា​ន​​ទំ​នា​ស់​ ​ជា​កា​រ​​ប​ង្ហា​ញ​ពី​ចេ​ត​នា​ ​ឈ្លា​ន​ពា​ន​ទឹ​ក​ដី​ក​ម្ពុ​ជា​ទាំ​ង​មូ​​ល​ ដែ​​ល​មា​ន​ការ​គ្រោ​​ង​ទុ​ក​ យ៉ា​ង​​ជា​ក់​លា​ក់​ | ឧបនា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ទ​ទួ​ល​ជួ​ប​​ជា​មួយ​ ​បណ្តា​អ​​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​​ចាំ​ក​ម្ពុ​ជា​ ​ដើ​ម្បី​ធ្វើ​កា​រ​ព​​ន្យ​ល់ អំ​ពី​​ស្ថា​ន​កា​រ​ណ៍​នៃ​ ជ​ម្លោះ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លទ្ធ​ផល​នៃ​ប្រ​តិ​ប​ត្តិ​​ការ​ ​បង្ក្រា​​ប​ស​ក​ម្ម​​ភា​ព ឆ​បោ​ក​តា​​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​​(​O​N​L​IN​E​S​C​A​M​S​​)​ ​ទូ​ទាំ​ង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​គិ​ត​ត្រឹ​ម​ថ្ងៃ​ទី​១​៨​ ​ខែក​ក្ក​​ដា​ ​ឆ្នាំ​២​០​២​៥​ ​ឃាត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ បា​​ន​ចំ​នួ​ន ​២​ ​២​៧​​០​នា​ក់​ ​

លទ្ធ​ផល​នៃ​ប្រ​តិ​ប​ត្តិ​​ការ​ ​បង្ក្រា​​ប​ស​ក​ម្ម​​ភា​ព ឆ​បោ​ក​តា​​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​​(​O​N​L​IN​E​S​C​A​M​S​​)​ ​ទូ​ទាំ​ង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុ​ជា​ ​គិ​ត​ត្រឹ​ម​ថ្ងៃ​ទី​១​៨​ ​ខែក​ក្ក​​ដា​ ​ឆ្នាំ​២​០​២​៥​ ​ឃាត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ បា​​ន​ចំ​នួ​ន ​២​ ​២​៧​​០​នា​ក់​ ​

លេ​ខា​ធិ​កា​​រ​ដ្ឋា​ន​នៃ​គ​ណៈ​ក​ម្ម​កា​រ​ចំ​ពោះ​​កិ​ច្ច​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​កា​រ​ឆ​បោ​ក​តា​ម​​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​នៅ​ថ្ងៃ​​ទី​១​៨​​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៥​ ​នេះ​ ​បា​ន​​ប​ង្ហា​ញ​ល​ទ្ធ​ផ​ល​ប្រ​តិ​ប​​ត្តិ​កា​រ​ប​ង្ក្រា​ប​ស​ក​ម្ម​ភា​ឆ​បោ​​ក​តា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​​ ​(​O​N​L​I​N​E​S​C​A​M​S​)​​ ​ទូ​ទាំ​ង​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ ​៖​

បន្ទាប់ពីកិច្ចប្រជុំលើកទី១ របស់ គ.ប.ឆ.ប. កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្តទាំង២៥ បានចាត់វិធានការបង្រ្កាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងភូមិសាស្ត្រ រាជធានី ខេត្ត គិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ៖

១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្តចំនួន១២រួមមាន៖ រាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កំពង់ស្ពឺ បន្ទាយមានជ័យ ក្រចេះ ពោធិ៍សាត់ កំពត កោះកុង ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម បានចុះធ្វើប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាសរុបបាន ៤៥ទីតាំង/ករណី ដែល ចំនួននេះបានកើនបន្ថែមចំនួន២៥ទីតាំងបើធៀបនឹងចំនួនសរុបកាលពីថ្ងៃទី១៧ ខែកក្កដា បានបង្ហាញពីសន្ទុះនៃយុទ្ធនាការចុះបង្រ្កាបតាមទីតាំងសង្ស័យ។

២-ឃាត់ខ្លួនជនសង្ស័យសរុប ២ ២៧០នាក់ (ស្រី ៤២៤នាក់) ក្នុងនោះ មានជនជាតិវៀតណាម ៤២៩នាក់(ស្រី ១១៥នាក់), ជនជាតិឥណ្ឌូនេស៊ី ២៧១នាក់(ស្រី ៤៥), ជនជាតិចិន ៧០២នាក់(ស្រី ៩៧នាក់), ជនជាតិកូរ៉េ ៥៧នាក់(ស្រី ២នាក់) បង់ក្លាដេស ៧០នាក់(ស្រី ២៧នាក) ប៉ាគីស្ថាន ៤២នាក់(ស្រី ៣នាក់) និងជនជាតិផ្សេងៗទៀតរួមមាន ថៃ ឡាវ ឥណ្ឌា នេប៉ាល់ ហ្វីលីពីន និងមីយ៉ាន់ម៉ាជាដើម។

សូមបញ្ជាក់ជូនថារយៈពេលពីរថ្ងៃចុងក្រោយ យុទ្ធនាការបោសសម្អាតអំពើឆបោកតាមអនឡាញបានរកឃើញជនបរទេសដែលបានចូលមកកម្ពុជាដើម្បីធ្វើសកម្មភាពល្មើសច្បាប់ Online Scam មានចំនួនដល់ទៅ ជិត១០០នាក់។

៣-ដកហូតឧបករណ៍វត្ថុតាងមួយចំនួនបម្រើឱ្យបទល្មើស Online Scams មានដូចជាកុំព្យូទ័រ កុំព្យូទ័រយួរដៃ ទូរសព្ទ ម្សៅអេស្ដាស៊ី(ថ្នាំញៀន) សម្លៀកបំពាក់ប៉ូលិសចិនមួយចំនួន ជញ្ជីងថ្លឹង-ប្រអប់ដាក់គ្រឿងញៀន ម្សៅក្រាមពណ៌សសង្ស័យសារធាតុញៀន អាវុធ គ្រាប់កាំភ្លើង និងសម្ភារមួយចំនួនទៀត។

៤-ក្រោយប្រតិបត្តិការបង្ក្រាប ទីតាំង និងជនសង្ស័យត្រូវបានអាជ្ញាធររាជធានី-ខេត្ត គ្រប់គ្រង និងបិទទីតាំងមិនឱ្យមានការចេញ-ចូល។ ចំណែកមុខសញ្ញាមេក្លោងត្រូវបានបញ្ជូនទៅតុលាការ ដើម្បីអនុវត្តនីតិវិធី (រាជធានីភ្នំពេញ បានបញ្ជូនមេក្លោង ១១នាក់ និងវត្ថុតាងទៅតុលាការ) ព្រមទាំងសហការជាមួយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រៀមរៀបចំបញ្ជូនជនបរទេសទៅកាន់មណ្ឌលរង់ចាំត្រៀមបណ្ដេញចេញទៅក្រៅប្រទេស។ ដោយឡែក វត្ថុតាងរឹបអូសមួយចំនួនត្រូវបានប្រគល់ជូនតុលាការ និងមួយចំនួនទៀតស្ថិតក្រោមការគ្រប់គ្រង រក្សាទុករបស់អាជ្ញាធររាជធានី-ខេត្ត សម្រាប់បម្រើឱ្យជំនាញធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.