ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជម្ងឺរ៉ាំរ៉ៃ ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយគ្រួសារកងទ័ព នៅភូមិពពេលសែនជ័យ ទទួលបានដំណោះស្រាយភ្លើងខៀវ បញ្ចប់ប

ខេត្តឧត្តរមានជ័យ៖ បញ្ហាទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយគ្រួសារកងទ័ព នៅភូមិពពេលសែនជ័យ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលត្រូវបានដោះស្រាយ ជាច្រើនជំហានកន្លងមកហើយនោះ ត្រូវបានបញ្ចប់ក្នុងជំហានចុងក្រោយ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៥៣គ្រួសារ ក្រោមដំណោះស្រាយដោយ សន្តិវិធី គ្មានអ្នកចាញ់និងគ្មានអ្នកឈ្នះ គឺឈ្នះទាំងអស់គ្នា ទាំងប្រជាពលរដ្ឋនិងគ្រួសារកងទ័ព ត្រូវទទួល បានដីសាងសង់លំនៅដ្ឋាន និងដីបង្កបង្កើនផល ក្រោមដំណោះស្រាយដ៏សមស្រប តាមនីតិវិធី និង គោល នយោបាយរបស់រាជរដ្ឋាភិបាល ។

នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នៃកងយោធពលខេមរ ភូមិន្ទ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងខណពេលដែលឯកឧត្តម រួមទាំងអាជ្ញាធរស្រុក និងមន្រី្តមូលដ្ឋាន មន្រ្តីជំនាញសូរិយោដី ចុះទៅពិនិត្យស្ថានភាពដីទំនាស់ នាព្រឹកថ្ងៃទី១៩ ខែតុលានេះ ។

ឯកឧត្តម គន់ គីម បានបញ្ជាក់ថា បញ្ហាទាមទារដណ្តើមកម្មសិទ្ធិដីធ្លី លើទីតាំងត្រួតគ្នានោះ វាជាបញ្ហា ប្រឈមដែលមិនអាចរកច្រកចេញរួចឡើយ ឯកឧត្តមបានពន្យល់ថា ការយល់អព្យាស្រ័យគ្នាទៅវិញទៅមក វាជាគន្លឹះដ៏សំខាន់នៃដំណោះស្រាយរាល់បញ្ហានានា ។ ឯកឧត្តមបញ្ជាក់ថា វាពិតជាមិនដូចគ្នានោះទេ ការដោះស្រាយគឺផ្អែកតាមស្ថានភាពនៃទំនាស់ និងផ្អែកតាមស្ថានភាពនៃភូមិសាស្រ្តផងដែរ ។ ជាក់ស្តែង សម្រាប់ដំណោះស្រាយជូន ប្រជាពលរដ្ឋទាំង៥៣គ្រួសារចុងក្រោយនេះ ឯកឧត្តមបានសម្របសម្រួលថា ៖ អាស្រ័យដោយគ្រួសារកងទ័ព បានសាងសង់លំនៅដ្ឋាន និងកំពុងបានអាស្រ័យផលរួចមកហើយ លើផ្ទៃដី ដែលមានបញ្ហានេះ ដូច្នេះវាមិនខុសគ្នាទេ សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំង៥៣គ្រួសារយល់អព្យាស្រ័យ និងព្រមទទួលយក នូវការដោះដូរយកទីតាំងដីថ្មី នៅជាប់ព្រំគ្នាក្នុងតំបន់គ្រួសារកងទ័ព ដែលនៅមិនឆ្ងាយ ពីគ្នានោះឡើយ ។

ហេតុផលដែលត្រូវបានពន្យល់នេះ ត្រូវបានបងប្អូនប្រជាពលរដ្ឋទាំង៥៣គ្រួសារ ទទួលយកដោយការ ពេញចិត្ត ។ នាយឧត្តមសេនីយ គន់ គីម បានបន្តឲ្យដឹងថា ៖ នេះគឺជាភ្លើងខៀវនៃដំណោះស្រាយ ហើយ ឯកឧត្តមបានបញ្ជាក់បន្ថែមថា អ្វីដែលនៅសេសសល់ គឺជាភារកិច្ចរបស់ឯកឧត្តមផ្ទាល់ ដែលត្រូវធ្វើ របាយការណ៍ ចូលទៅប្រមុខរាជរដ្ឋាភិបាល ស្នើសុំគោលការណ៍ ប្រើប្រាស់ដីសម្បទានសង្គមកិច្ច បែងចែកជូនបងប្អូន បានកាន់កាប់ដោយស្របច្បាប់ និងប្រើប្រាស់អាស្រ័យផលតទៅ ៕៕
ប៊ុនធឿន (សៀមរាប)

2015-10-25_0814252015-10-25_0811512015-10-25_0812502015-10-25_081705

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.