ព័ត៌មាន​ថ្មី
មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​ | អ្នកនាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ក​ម្ពុ​ជា​ ​៖​ ​កា​រ​ដើ​រ​ជា​ន់​មី​ន រ​ប​​ស់​ទា​ហា​ន​ថៃ​ ​គឺ​ជា​កា​រ​រៀ​ប​ចំ​ទុ​ក​ជា​មុ​ន ពី​​សំ​ណា​ក់​ថៃ​ខ្លួ​ន​ឯ​ង​ ​ដើ​ម្បី​យ​ក​ជា​លេ​ស ឈ្លា​ន​ពា​ន​​ក​ម្ពុ​ជា​ | ការ​ព​ង្រីក​កា​រ​វា​យ​ប្រ​ហា​រ រ​ប​​ស់​យោ​ធា​​ថៃ​ម​ក​លើក​ម្ពុ​​ជា ចេ​​ញ​ពី​តំ​ប​ន់​មា​ន​ទំ​នា​ស់​ ​ម​​ក​តំ​ប​ន់​គ្មា​ន​​ទំ​នា​ស់​ ​ជា​កា​រ​​ប​ង្ហា​ញ​ពី​ចេ​ត​នា​ ​ឈ្លា​ន​ពា​ន​ទឹ​ក​ដី​ក​ម្ពុ​ជា​ទាំ​ង​មូ​​ល​ ដែ​​ល​មា​ន​ការ​គ្រោ​​ង​ទុ​ក​ យ៉ា​ង​​ជា​ក់​លា​ក់​ | ឧបនា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ទ​ទួ​ល​ជួ​ប​​ជា​មួយ​ ​បណ្តា​អ​​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​​ចាំ​ក​ម្ពុ​ជា​ ​ដើ​ម្បី​ធ្វើ​កា​រ​ព​​ន្យ​ល់ អំ​ពី​​ស្ថា​ន​កា​រ​ណ៍​នៃ​ ជ​ម្លោះ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេជោ ​ជ​​ម្រុ​ញ​ឱ្យ ​​​មេ​ដឹ​ក​នាំ​ពិភ​ព​​លោ​ក ​ក៏​​ដូ​ចមេ​ដឹ​ក​នាំ​​អា​ស៊ា​ន​ ទ​ទួ​​ល​ស្គា​ល់នូ​វ​​អ្វី​ដែ​ល​ ​ថា​ក់ស៊ី​ន​​ ​លើ​ក​ឡើ​ង​ថា ​ឧ​ក្រិ​ដ្ឋ​ជន​​ធំៗ ឆ​​បោ​ក​តា​ម​អន​​ឡាញ​ ​កំ​ពុ​ង​ស្នាក់​នៅ អា​ផា​​ត​មិ​ន​ថ្លៃៗ រា​​ប់​ពា​ន់​លា​ន​បា​ត​ ​នៅ​​ទី​ក្រុ​ង​បា​ង​ក​ក​

សម្តេច​តេជោ ​ជ​​ម្រុ​ញ​ឱ្យ ​​​មេ​ដឹ​ក​នាំ​ពិភ​ព​​លោ​ក ​ក៏​​ដូ​ចមេ​ដឹ​ក​នាំ​​អា​ស៊ា​ន​ ទ​ទួ​​ល​ស្គា​ល់នូ​វ​​អ្វី​ដែ​ល​ ​ថា​ក់ស៊ី​ន​​ ​លើ​ក​ឡើ​ង​ថា ​ឧ​ក្រិ​ដ្ឋ​ជន​​ធំៗ ឆ​​បោ​ក​តា​ម​អន​​ឡាញ​ ​កំ​ពុ​ង​ស្នាក់​នៅ អា​ផា​​ត​មិ​ន​ថ្លៃៗ រា​​ប់​ពា​ន់​លា​ន​បា​ត​ ​នៅ​​ទី​ក្រុ​ង​បា​ង​ក​ក​

​ស​ម្តេ​ច​អ​គ្គ​ម​ហា​​សេនា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​​ទ្ធ​ស​ភា​ នៃ​​ក​ម្ពុ​ជា​ ​បា​ន​ជ​​ម្រុ​ញ​ឱ្យ​មេ​ដឹ​​ក​នាំ​ពិ​ភ​ព​​លោ​ក​ ​ក៏​ដូ​ច​មេ​ដឹ​ក​​នាំ​អា​ស៊ា​ន​ ​ទ​​ទួ​ល​ស្គា​ល់​នូ​វ​អ្វី​​ដែ​លថាក់​ស៊ី​ន ​លើ​​ក​ឡើ​ង​ ​ថា​ឧ​ក្រិ​ដ្ឋ​​ជ​ន​ធំ​ៗ​ឆ​បោ​ក​តា​​ម​អ​ន​ឡា​ញ​កំ​​ពុ​ង​ស្នា​ក់​នៅ​អា​ផា​ត​​មិ​ន​ថ្លៃ​ៗ​រា​ប់​ពា​​ន់​លា​ន​បា​ត​ ​​នៅ​ទី​ក្រុ​ង​បា​ង​ក​ក​ ​ហើ​​យ​ធ្វើ​ដំ​ណើ​រ​ដោ​យ​​សេ​រី​ ​ចេ​ញ​ចូ​​ល​ប្រ​ទេ​ស​ក្បែ​រ​ខា​ង​។​

តាមរយៈបណ្តាញសង្គមនារសៀលថ្ងៃទី១៣ ខែកក្កដានេះ សម្តេចតេជោ បានលើកឡើងថា «ដូចការលើកឡើងរបស់ខ្ញុំកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារអញ្ជឹងមែន មេឧក្រិដ្ឋជនឆបោកអនឡាញនៅពាសពេញប្រទេសថៃ ហើយទីក្រុងបាងកក ជាសំបុកនៃពួកឧក្រិដ្ឋជនឆបោកខុសច្បាប់និងលាងលុយកខ្វក់ទាំងនោះ ហើយក្រុមនេះរីករាលហៀរចេញពីថៃចូលកម្ពុជា នៅពេលនេះលោក ថាក់ស៊ីន បានសារភាពតាមកិច្ចសម្ភាសន៍លើទូរទស្សន៍ថៃ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយបាននិយាយថា ឧក្រិដ្ឋជនធំៗឆបោកតាមអនឡាញកំពុងស្នាក់នៅអាផាតមិនថ្លៃៗរាប់ពាន់លានបាត នៅទីក្រុងបាងកក ហើយធ្វើដំណើរដោយសេរី ចេញចូលប្រទេសក្បែរខាង។

ជាក់ស្ដែងកាលពីថ្ងៃទី៩ ខែកក្កដា ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនមេធំល្បែងអនឡាញ និងលាងលុយដែលមានតម្លៃ ១១.៥២ពាន់លានបាត នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង ស្របពេលរបាយការណ៍របស់ ការិយាល័យប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់ អង្គការសហប្រជាជាតិ ​ហៅកាត់ថា UNODC បានបញ្ចេញថា ការផលិត និងជួញដូរគ្រឿងញៀន នៅក្នុងតំបន់ត្រីកោណជាប់ព្រំដែន រវាងប្រទេសមីយ៉ាន់ម៉ា ឡាវ និងថៃ បានកើនឡើងគួរឱ្យកត់សម្គាល់ ខណៈប្រទេសថៃគឺជាច្រកផ្លូវឆ្លងកាត់ និងជាទីកន្លែងមួយដ៏សំខាន់ សម្រាប់ចែកចាយគ្រឿងញៀនមួយផ្នែកធំលើសលប់ចេញ ពីតំបន់ត្រីកោណមាស។

ដូច្នេះខ្ញុំសូមឲ្យមេដឹកនាំពិភពលោក ក៏ដូចមេដឹកនាំអាស៊ាន ទទួលស្គាល់នូវអ្វីដែលជាការលើកឡើងរបស់ថាក់ស៊ីន ហើយក៏សូមប្រាប់ទៅអ្នកនយោបាយថៃ កុំចេះតែដើរចោទកម្ពុជាតែផ្តេសផ្តាស មិនមើលប្រទេសខ្លួនដែលជាទីកន្លែងសំបុកដ៏សុខសាន្តរបស់ក្រុមឧក្រិដ្ឋជនឆបោក ក្រុមគ្រឿងញៀន និងក្រុមលាងលុយកខ្វក់។

កន្លងមកនាយករដ្ឋមន្ត្រីថៃ ដែលកំពុងត្រូវបានព្យួរតំណែងបាននិយាយថា ការបិទព្រំដែនជាមួយកម្ពុជាដើម្បីប្រយុទ្ធជាមួយល្បែងអនឡាញគឺជារឿងអសីលធម៍នយោបាយដ៏ធ្ងន់ធ្ងរក្នុងទំនាក់ទំនងជាមួយប្រទេសជិតខាងដែលរឿងនេះ វាតម្រូវឲ្យមានកិច្ច សហប្រត្តិបតិការរវាងបណ្តារដ្ឋក្នុងតំបន់ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។

ខ្ញុំក៏បានអានព័ត៌មាននៅប៉ុន្មានថ្ងៃមុនដែល ថាក់ សុីន និយាយថា នឹងមិនមានសង្រ្គាមរវាងកងទ័ព នៃប្រទេសទាំងពីរទេ តែនេះគឺជាការប្រកួតមុជទឹក អ្នកណាមុជបានយូរជាងគឺអ្នកនោះឈ្នះ។

តាមការយល់របស់ខ្ញុំ ថាក់សុីន ចង់និយាយដល់ការបិទ ព្រំដែនតើអ្នកណាទ្រាំបានយូរជាង។ បើដូចនេះមេក្លោងនៅពីក្រោយការបិទព្រំដែនគឺលោក ថាក់ ស៊ីន នេះឯង។ កម្ពុជាកំដរលែងល្បែងនេះមិនថា ពេលណាត្រូវចប់ ប៉ុន្តែខ្លាចតែអ្នកបបួលលែងល្បែងនេះដួលរលំមុនពេលល្បែងលែងចប់។

ប្រហែលជាពេលណាមួយខ្ញុំត្រូវចំណាយពេលប្រហែលជាង៣ម៉ោងដើម្បីខ្ញុំនិយាយពីរឿង ថាក់ សុីន ដែលខ្ញុំបានជួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ ដែលថ្ងៃចុងក្រោយគឺល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ថាក់ ស៊ីន បានផ្តាំតាម ឃ្លាំង ហួត មកថា ត្រូវដកលោកអនុជីន ប្រធានគណបក្សភូមិចៃថៃ និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចេញ ដើម្បីបក្សភឿថៃគ្រប់គ្រងក្រសួងមហាផ្ទៃ ដែលពេលនោះខ្ញុំផ្តាំទៅវិញថា(ដកគេប្រយត្ឋ័គេដកខ្លួនវិញ)។

សម្រាប់ខ្ញុំមិនចម្លែកទេក្នុងការដែល ថាក់ ស៊ីន ក្បត់ខ្ញុំ ព្រោះសូម្បីតែជាតិសាសន៍គេក៏គេហ៊ានក្បត់ ចុះទម្រាំខ្ញុំជាតិសាសន៍ផ្សេង ថាក់ ស៊ីន អាចក្បត់ខ្ញុំបានយ៉ាងស្រួលតែ ថាក់ ស៊ីន កុំភ្លេចថា អ្វីដែលអ្នកប្រាប់ខ្ញុំ សុំយោបល់ខ្ញុំ មានច្រើនណាស់ រាប់ទាំងដករដ្ឋមន្ត្រីការពារជាតិ២៤ម៉ោង និងការប្រមាថព្រះមហាក្សត្រថៃ ទាំងព្រះមហាក្សត្រមុន ទាំងព្រះមហាក្សត្របច្ចុប្បន្នផង។

បងប្អូនបញ្ញាវន្តថៃមួយចំនួនលើកឡើងថា លោក ហ៊ុន សែន ក្តាប់បានសភាពការថៃបានច្បាស់ល្អ។ បើមិនឲ្យច្បាស់យ៉ាងម៉េចបើ ថាក់ ស៊ីន ផ្តល់ព័ត៌មាន ឬពិគ្រោះយោបល់ស្ទើររាល់ថ្ងៃឬរាល់សប្តាហ៍ ឬរាល់ខែតាមការងារច្រើនឬតិច តែមិនមែនការងារកម្ពុជាទេ គឺការងារនៅប្រទេសថៃ»៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.