ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១១:០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងការិយាល័យអនុវត្តនីតិវិធី និងគ្រប់គ្រងកន្លែងត្រៀមបណ្តេញចេញ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ឌុច ចាន់តារារិទ្ធ នាយរងការិយាល័យ ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ០៥នាក់ (ភេទប្រុស) ។
មន្ត្រីប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនខាងលើអោយដឹងបន្តថា ៖ ជនជាតិថៃទាំងនេះ មានពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ (គ្មានលិខិតឆ្លងដែន) និងខ្វះប្រកាសបណ្តេញចេញ ៕
សមត្ថកិច្ចកម្ពុជា បញ្ជូនចេញពីប្រទេស នូវជនជាតិថៃ ០៥នាក់ ពាក់ព័ន្ធបទល្មើសលួចឆ្លងដែន

Filed in: ព័ត៌មានជាតិ