ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ២នាក់ប្តី-ប្រពន្ធ អំពាវនាវសុំរកយុត្តិធម៌ ដោយសារតែដីរបស់ខ្លួន ត្រូវបានស្នាក់ការមណ្ឌល៤ រឹបអូសយក ចំណែកនាយការិយាល័យទី២ ជាមេរបស់ស្នាក់ការមណ្ឌល៤ បកស្រាយថា ការទាមទារនោះ គឺជាទង្វើខុសច្បាប់ !

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលមាន លិខិតកាន់កាប់ដីធ្លីជាភស្តុតាងមួយចំនួននៅជាប់នឹងខ្លួន កើតទុក្ខមិនសុខចិត្ត ព្រោះថាដីមួយកន្លែងរបស់ខ្លួន មានទំហំ ២០ម៉ គុណនឹង ៣០ម៉ ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានអង្គភាពស៊ើបការមណ្ឌល៤ រឹបអូសយក បន្ទាប់ពីពួកគាត់ បានអនុញ្ញាតិឲ្យអង្គភាពមួយនេះខ្ចី ដើម្បីកសាងស្នាក់ការ ប្រើប្រាស់លើដីនោះជាបណ្តោះអាសន្ន ។ បុរសជាប្តី ឈ្មោះ តាំង អៀង អាយុ៤៣ឆ្នាំ ស្រ្តីជាភរិយា ឈ្មោះ ជា មួយ ស្នាក់នៅបច្ចុប្បន្ន នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

លិខិតកាន់កាប់ដីដែលជាភស្តុតាងនោះ ត្រូវបានបញ្ជាក់ដោយលោក ហ៊ុយ ហួន ជាចៅសង្កាត់ គោកចក ចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលអះអាងថា ដីនោះ ជាដីរបស់ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ត្រូវបានប្រគល់ឲ្យ ឯកឧត្តម ដុម ហាក់ នៅឆ្នាំ២០០៧ ទំហំដីរួម ៦១២៨ ម៉ែត្រក្រឡា ចាត់ចែងឲ្យទៅអ្នកណាសម្រេចលើឯកឧត្តម ដុម ហាក់ ! ហើយ ឯកឧត្តមបាន ប្រគល់ឲ្យប្រជាពលរដ្ឋចំនួន៥គ្រួសារ និងទីតាំងមណ្ឌល៤ ស៊ើបការ១(មួយ)ទៀតមានទំហំ (១៧២៨ម៉ែត្រការ៉េ)ទាំងអស់៦គ្រួសារ ! មួយចំណែកដែលឲ្យទៅ ឈ្មោះ តាំង អៀង ក្នុងទំហំ ២០ម៉ គុណនឹង ៣០ម៉ ស្មើនឹង ៦០០ ម៉ែត្រក្រឡា ។

លិខិតមួយច្បាប់ទៀត ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥ ដើម្បីសុំទីតាំងដីនោះ មកវិញ ក្នុងលិខិត នោះ ភាគីទាំងពីរបានព្រមព្រៀងគ្នា ដោយឲ្យភាគីម្ចាស់ដី ( លោក តាំង អៀង ) ព្រមប្រគល់លុយចំនួន ៣៥០០ដុល្លា ជាតម្លៃសំណងអាគារស្នាក់ការ ដែលបានសាងសង់លើដីនោះ ។ ភាគីជាអ្នកទទួល គឺលោកវរសេនីយ៏ត្រី តាន់ ហ៊ុយហួត ដោយមានចុះហត្ថលេខា ( បានឃើញ និង ឯកភាព ) ដោយលោកវរសេនីយ៍ឯក ប្រាក់ ហឿន អតីតនាយមណ្ឌល ៤ ។

លុះដល់ថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០១៥ លោក តាំង អៀង បានចូលធ្វើរបងដីរបស់ខ្លួនរហូតរួចរាល់ ដោយសារមានការខ្វះខាត ពួកគាត់បានសម្រាកមួយរយៈសិន រហូតដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥
ភាគីដែលជាម្ចាស់ដី បានចូលទៅរៀបចំទីតាំងដីដើម្បីស្នាក់នៅ បែជាលោក គុយ សុវត្ថិ មេមណ្ឌល៤ ឡើងថ្មី មិនព្រមឲ្យដីទៅម្ចាស់គេវិញ ! ហើយនិយាយថា ទៅសុំឯកឧត្តម កែវ មាស នាយការិយាល័យទី២ កងទ័ពជើងគោកទៅ ។
ឯកឧត្តម កែវ មាស បានបំភ្លឺតាមទូរស័ព្ទថា ដីមណ្ឌល៤សព្វថ្ងៃជាដី បានមកពីការដោះដូដីមួយ កន្លែងដែលមានទំហំ ២ ហិចតា នៅបន្ទាយស្រី ស្រុកបន្ទាយស្រី នោះទេ ! រីឯលោក តាំង អៀង និង ប្រពន្ធគាត់ មិនដឹងនៅឯណានោះឡើយ ! បញ្ហានេះកើតឡើងដោយសា ឯកឧត្តម ដុម ហាក់ អនុរដ្ឋ លេខាធិការក្រសួងការពារជាតិបាន ឃុបឃិតគ្នាជាមួយលោកវរៈសេនីយ៍ឯក ប្រាក់ ហឿន មេមណ្ឌល៤ចាស់ និងលោក តាន់ ហ៊ុយហួត មេស្នាក់ការ ព្រមទាំងលោកមេឃុំនោះទេ ! ។

លោកវរៈសេនីយ៍ឯក ប្រាក់ ហឿន មេមណ្ឌល៤ចាស់ បានបញ្ជាក់ថា នៅឆ្នាំ២០០៧ ឯកឧត្តម ដុម ហាក់ បានប្រគល់ដីមានទំហំ ១៧២៨ ម៉ែត្រការ៉េ រីឯដី ២០គុណនិង៣០របស់លោក តាំង អៀង និង ប្រពន្ធគាត់ ខាងមណ្ឌល៤បានខ្ចីសង់អាគារសម្រាប់ដាក់សម្ភារៈពិតមែន ។

ជុំវិញបញ្ហាខាងលើនេះ ឯកឧត្តម ដុម ហាក់ បានបញ្ជាក់តាមទូរសព្ទ័នៅចុងសប្តាហ៍នេះថា ដំបូងឡើយជាដីរបស់ឯកឧត្តមអ្នកឧកញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប បានប្រគល់ ឲ្យលោក ក្នុងនោះមានអាគារ ៣(បី) ខ្នងទៀតផង ។ ដោយមើលឃើញ ទាហានមណ្ឌល៤ ផ្នែកស៊ើប ការមួយនេះ មិនមានទីតាំងសម្រាប់ធ្វើការច្បាស់លាស់ ក៍បានប្រគល់ដីមួយនេះ ឲ្យទៅលោក ប្រាក់ ហឿន មេមណ្ឌល៤មុន មិនមែនឲ្យដីទាំងអស់នោះទេ ! ក្នុងនោះឯកឧត្តមក៍បានប្រគល់ដីមានទំហំ ២០ គុណ និង ៣០ ម៉ ឲ្យទៅលោក តាំង អៀង និងប្រពន្ធគាត់ ព្រមទាំងអ្នកផ្សេងៗទៀតចាប់តាំងពីឆ្នាំ ២០០៧មកម្លេះ ! នៅឆ្នាំតែមួយដូចគ្នា ពីព្រោះប្រជាពលរដ្ឋទាំងនោះជាអ្នកក្រីក្រ ។ ឯកឧត្តមបានបញ្ជាក់ ដីនេះគឺជាការ សម្បទាននោះទេ ! មិនមែនលក់ ដូនោះ ឡើយ ហើយអាជ្ញាធរ អប្សរា បានប្រកាសទទួលស្គាល់ពួកគេគ្រប់ៗគ្នាទៀតផង ។

ភាគីទាំង២ រងគ្រោះដូចគ្នា បញ្ហា នៅលើ ឯកឧត្តម( ដុម ហាក់ ) ៕
ប៊ុនធឿន (សៀមរាប)

2015-10-24_1929202015-10-24_1928062015-10-24_1935022015-10-24_1930132015-10-24_193400

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.