ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្នុងយុ​​ទ្ធ​នា​ការ​ និ​​យា​យ​ថា​ទេ​ ចំ​ពោះ​​ព័​ត៌​មា​ន​​ក្លែ​ង​ក្លា​យ លោ​​ក​ស្រី​ ​មិ​ថុ​​នា​ ​ភូ​ថ​ង​ ​អ​​ភិ​បា​ល​ខេ​ត្តកោះ​​កុ​ង ​ស្នើ​ដ​ល់​ភា​គី​ពា​ក់​ព័​​ន្ធ ចូ​ល​​រួ​ម​ប​ង្កើ​​នកា​​រ​យ​ល់​ដឹង​ ​និ​​ងទ​ប់​ស្កា​​ត់ ​ប្រ​ឆាំ​ង​ព័​ត៌​មា​ន​​ក្លែ​ង​ក្លា​យ​

ក្នុងយុ​​ទ្ធ​នា​ការ​ និ​​យា​យ​ថា​ទេ​ ចំ​ពោះ​​ព័​ត៌​មា​ន​​ក្លែ​ង​ក្លា​យ លោ​​ក​ស្រី​ ​មិ​ថុ​​នា​ ​ភូ​ថ​ង​ ​អ​​ភិ​បា​ល​ខេ​ត្តកោះ​​កុ​ង ​ស្នើ​ដ​ល់​ភា​គី​ពា​ក់​ព័​​ន្ធ ចូ​ល​​រួ​ម​ប​ង្កើ​​នកា​​រ​យ​ល់​ដឹង​  ​និ​​ងទ​ប់​ស្កា​​ត់ ​ប្រ​ឆាំ​ង​ព័​ត៌​មា​ន​​ក្លែ​ង​ក្លា​យ​

ខេ​ត្ត​កោះ​​កុង ៖​​ ​នៅ​ថ្ងៃ​ទី​១​ ​ខែ​ក​​ក្ក​ដា​ ​ឆ្នាំ​២​០​​២​៥​នេះ​ ​ក្នុ​ង​យុ​ទ្ធ​នា​កា​រ​និ​យា​យ​ថា​​ទេ​ចំ​ពោះ​ព័​ត៌​មា​ន​ក្លែ​​ង​ក្លាយ លោ​ក​ស្រី​ ​​មិ​ថុ​នា​ ​ភូ​ថ​ង​ ​អ​ភិ​​បា​ល​ខេ​ត្ត​កោះ​កុ​​ង​ ​ ​បា​ន​ស្នើ​ដ​​ល់​គ្រ​ប់​ភា​គី​ពា​ក់​​ព័​ន្ធ​ទាំ​ង​អ​ស់​​នៅ​មូ​ល​ដ្ឋា​ន​ខេ​ត្ត​ ​​គ​ប្បី​ចូ​ល​រួ​ម​ប​ង្កើ​​ន​កា​រ​យ​ល់​ដឹ​ង​ឱ្យ​កា​​ន់​តែ​ច្រើ​ន​ ​និ​ង​ទ​ប់​​ស្កា​ត់​ប្រ​ឆាំ​ង​គ្រ​ប់​ព័​ត៌​​មា​ន​ក្លែ​ង​ក្លា​យ​ដែ​​ល​កើ​ត​មា​​ន​។​​
​ក្នុ​ង​យុ​ទ្ធ​នា​​កា​រ​និ​យា​យ​ថា​ទេ​ចំ​​ពោះ​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​ ​រួ​ម​មា​ន​ក​​ង​ក​ម្លាំ​ង​ប្រ​​ដា​ប់​អា​វុ​ធ​ ​រ​​ដ្ឋ​បា​ល​ក្រុ​ង​ស្រុ​​ក​ ​ព​ល​រ​ដ្ឋ​​ ​និ​ង​យុ​វ​ជ​ន​ជិ​ត​៤​​០​០​នា​ក់​ចូ​ល​រួ​ម​។​
​​
លោ​​ក​ស្រី​អ​ភិ​បា​ល​​ខេ​ត្ត​ ​ស​ង្ក​ត់​ធ្ង​​ន់​ថា​ ​កា​រ​ផ្ស​ព្វ​ផ្សា​យ​​ព័​ត៌​មា​ន​មិ​ន​ពិ​​ត​ ​ដោ​យ​ប្រើ​ប្រា​ស់​ប្រ​ព័​​ន្ធ​ឌី​ជី​ថ​ល​ថ្មី​បា​ន​ប​ង្កើ​ត​ឲ្យ​មា​ន​កា​រ​ផ្ទុះ​ឡើ​ង​នូ​​វ​អំ​ពើ​ហិ​ង្សា​ ​កា​រ​ស្អ​​ប់​ខ្ពើ​ម​ ​កា​រ​រើ​ស​អើ​​ង​ ​កា​រ​មា​ក់​ងា​យ​​ ​ដែ​ល​ធ្វើ​ឱ្យ​មា​​ន​ផ​ល​ប៉ះ​ពា​ល់​ទៅ​ដ​ល់​​ ​ផ្នែ​ក​ស​ន្តិ​សុ​ខ​ ​ស​ណ្តា​ប់​ធ្នា​ប់​ ​ស​​ង្គ​ម​ ​សេ​ដ្ឋ​កិ​ច្ច​ ​ន​​យោ​បា​យ​ ​និ​ង​ប៉ះ​ពា​ល់​​ដ​ល់​ទំ​នា​ក់​ទំ​ន​ង​ស​​ង្គ​ម​។​
​លោ​ក​ស្រី​ ​​មិ​ថុ​នា​ ​ភូ​ថ​ង​​ ​មើ​ល​ឃើ​ញ​ថា​ ​នៅ​​រ​យៈ​ពេ​ល​ចុ​ង​ក្រោ​​យ​នេះ​ ​នៅ​លើ​ពិ​ភ​ព​លោ​ក​បា​​ន​និ​ង​កំ​ពុ​ង​ប្រ​ឈ​​ម​នឹ​ង​ប​ញ្ហា​ភូ​មិ​សា​​ស្ត្រ​ន​យោ​បា​យ​ ​ប​ញ្ហា​ភូ​មិ​សា​ស្ត្រ​​សេ​ដ្ឋ​កិ​ច្ច​ ​ទ​ន្ទឹ​​ម​នេះ​ក៏​ត្រូ​វ​ប្រ​ឈ​​ម​មុ​ខ​ចំ​ពោះ​កា​រ​​ប​ញ្ចេ​ញ​នូ​វ​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ដែ​​ល​ប៉ះ​ពា​ល់​ដ​ល់​កិ​ច្ច​ប្រឹ​ង​​ប្រែ​ង​កា​រ​ពា​រ​ស​ន្តិ​ភា​​ព​ ​និ​ង​ស្ថេ​រ​ភា​ព​ពិ​ភ​ព​លោ​ក​ផ​ង​​ដែ​រ​។​ ​លើ​ស​ពី​​នេះ​ទៅ​ទៀ​ត​ ​ប​ញ្ញា​​សិ​ប្ប​និ​មិ​ត្ត​(​A​​I​)​ ​ត្រូ​វ​បា​ន​​គេ​យ​ក​ទៅ​ប្រើ​ប្រា​ស់​ប​​ង្កើ​ត​នូ​វ​ព័​ត៍​មា​​ន​ដែ​ល​មា​ន​ច​រឹ​​ក​បំ​ភា​ន់​ ​និ​ង​បំ​ពុ​ល​​ស​ង្គ​ម​ ​ព្រ​ម​ទាំ​ង​ងា​​យ​ស្រួ​ល​បោ​ក​ប្រា​​ស់​ប្រ​ជា​ព​ល​រ​​ដ្ឋ​ ​ដែ​ល​មិ​ន​សូ​​វ​ចេះ​ប្រើ​ប្រា​ស់​ប​ច្ចេ​​ក​វិ​ទ្យា​បែ​ប​ទំ​នើ​​ប​ ​ ​ឬ​យើ​ង​​ហៅ​ថា​ ​«​អ្ន​ក​អ​ក្ខ​រ​​ក​ម្ម​​ព័​ត៌​មា​ន​»​។​

ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត លោកស្រី មិថុនា ភូថង ក៏សូមអំពាវនាវ ដល់អ្នកបង្កើតមាតិកា អ្នកសារព័ត៌មាន ពិសេសក្រុម MMO (Make Money Online) កុំព្រោះតែប្រយោជន៍ខ្លួន កុំព្រោះតែលុយ បង្កើតនូវព័ត៌មានក្លែងក្លាយដើម្បីបានប្រយោជន៍ពីការផ្សាយនោះ ធ្វើឱ្យប្រាស់ចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់ខ្លួន និងសូមស្នើឱ្យអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាសង្គម ប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈឱ្យបានល្អ គោរពនូវតម្លៃសង្គម កិត្តិយសជាតិ និងសីលធម៌។
ទន្ទឹមនោះ លោកស្រីអភិបាលខេត្ត ថ្លែងអំណរគុណ ចំពោះក្រុមការងារអ្នកនាំពាក្យរបស់រដ្ឋបាលខេត្តកោះកុង ក្រុមការងារព័ត៌មានវិទ្យារដ្ឋបាលខេត្ត ក្រុង ស្រុក និងតាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកសារព័ត៌មានក្នុងខេត្តទាំងអស់ ដែលបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ដែលឆ្លើយតបបានទាន់ពេលវេលានៅពេលដែលទទួលបាននូវសំនួរ ចម្ងល់ សំណូមនានារបស់ប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុង ផេកហ្វេសបុក របស់រដ្ឋបាលខេត្តកោះកុង ឬផេកហ្វេសបុករបស់លោកស្រីផ្ទាល់។

បន្ថែមលើនេះទៀត លោកស្រីអភិបាលខេត្តកោះកុង កោតសរសើរ ចំពោះអ្នកសារព័ត៌មាន និងអ្នកមានឥទ្ធិពលក្នុងបណ្ដាញសង្គម ដែលបានផលិតមាតិកាផ្សព្វផ្សាយ អំពីសមិទ្ធផលនានាដែលរដ្ឋបាលខេត្តសម្រេចបាននាពេលកន្លងមក និងសក្តានុពលនៃតំបន់ទេសចរណ៍នានាក្នុងខេត្ត និងសូមលើកទឹកចិត្តដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយក្នុងបណ្តាញសង្គមទាំងអស់ បន្តផលិតមាតិកាផ្សព្វផ្សាយ អំពី សក្តានុពលសំខាន់ៗ នៃតំបន់ទេសចរណ៍ក្នុងខេត្តកោះកុង ឱ្យបានកាន់តែច្រើនបន្ថែមទៀត សម្រាប់ទាក់ទាញអ្នកទេសចរឱ្យមកលេងកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងខេត្តកោះកុង និង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការគាំទ្រដល់គោលនយោបាយលើកកម្ពស់វិស័យទេសចរណ៍ និង ចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។

ដោយឡែកលោក មុំ ម៉ាលិកា ប្រធានមន្ទីរព័ត៌មានខេត្តកោះកុង លើកឡើងថា យុទ្ធនាការនេះ នឹងត្រូវបានអនុវត្តន៍ទូទាំងប្រទេសកម្ពុជាក្នុងរយៈពេល១២ខែ គឺផ្តើមពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ហើយចាំបាច់មានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងគោលបំណងដើម្បីលើកកម្ពស់យល់ដឹងជាសាធារណៈអំពីគ្រោះថ្នាក់ និងផលវិបាកនៃព័ត៌មានក្លែងក្លាយ។

លោកប្រធានមន្ទីរព័ត៌មានខេត្ត បានបន្ថែមទៀតថា ការបញ្រ្ចបការយល់ដឹងដល់ប្រជាពលរដ្ឋឋក្នុងសហគមន៍ និងពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយជាកត្តាដ៏សំខាន់មួយ ដើម្បីផ្លាស់ប្តូរឥរិយាបទរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយទំនើបឱ្យមកចូលរួមទប់ស្កាត់ការរីកសាយភាពនូវព័ត៌មានក្លែងក្លាយ។ ក្នុងបរិបទនេះ លោកប្រធានមន្ទីរព័ត៌មានខេត្ត ជឿជាក់ថា តាមរយៈយុទ្ធនាការនេះ នឹងផ្តល់ប្រយោជន៍យ៉ាងសំខាន់ដល់អ្នកពាក់ព័ន្ធទាំងឡាយ ហើយចូលរួមតាមដានទប់ស្កាត់ព័ត៌មានក្លែងក្លាយប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្សព្វផ្សាយព័ត៌មានដែលពិតប្រាកដ ចៀសវាងបំភ្លៃការនាំឱ្យមានទោសទណ្ឌប្រការណាមួយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.