ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេច​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​​ត​ ​ប្រា​ប់​ប​ណ្ដា​អ​ង្គ​ទូ​​ត​ថា​ ​ក​ម្ពុ​ជា​​ ​មិ​ន​ដែ​ល​និ​យា​​យ​ពី​ ​កា​រ​វា​យ​លុ​ក​ ដ​ល់​ទី​​ក្រុ​ង​ ​ឬ​ប្រ​មា​​ថ​អ្ន​ក​ណា​ឡើ​យ​

សម្ដេច​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​​ត​ ​ប្រា​ប់​ប​ណ្ដា​អ​ង្គ​ទូ​​ត​ថា​ ​ក​ម្ពុ​ជា​​ ​មិ​ន​ដែ​ល​និ​យា​​យ​ពី​ ​កា​រ​វា​យ​លុ​ក​ ដ​ល់​ទី​​ក្រុ​ង​ ​ឬ​ប្រ​មា​​ថ​អ្ន​ក​ណា​ឡើ​យ​

ខេត្តតាកែវ ៖ ស​ម្តេ​ច​​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​​ម្ពុជា​​ ​បា​ន​ថ្លែ​ង​ប្រា​ប់​ប​​ណ្ដា​ល​អ​ង្គ​ទូ​ត​នា​នា​​ប្រ​ចាំ​ក​ម្ពុ​ជា​ថា​ ​​ក​ម្ពុ​ជា​មិ​ន​​ដែ​ល​និ​យា​យ​អំ​ពី​កា​រ​​វា​យ​លុ​ក​ដ​ល់​​ទី​ក្រុ​ង​ ​ឬ​ប្រ​មា​ថ​អ្ន​​ក​ណា​នោះ​ទេ​ ​មិ​ន​ដូ​ច​ក្រុ​ម​ជ្រុ​ល​និ​យ​ម​​រ​ប​ស់​ថៃ​ ​បា​ន​ប្រ​កា​ស​ច​​ង់​វា​យ​យ​ក​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​។​

ការលើកឡើងរបស់ នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្ទាប់ពី អ្នកនយោបាយជ្រុលនិយមថៃ ស៊ិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា «ប្រសិនបើឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជា ដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង»។

នាឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាជ្រើសយកសន្ដិភាព និងច្បាប់អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហើយកម្ពុជា ក៏មិនប្រើកម្លាំងបាយ ប៉ុន្ដែភាគីម្ខាងទៀតកុំគិតថា «កម្ពុជា ខ្លាចឱ្យសោះ» កងទ័ពកម្ពុជា បានត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាសម្រេច ដើម្បីការពារទឹកដីរបស់កម្ពុជា។

សម្តេចធិបតី បន្ដថា កម្ពុជាមិនចាំបាច់អួតដូចគេឡើយ គេថា បន្តិចចង់វាយយកខេត្តនេះ ខេត្តនោះ របស់កម្ពុជា ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា, កម្ពុជាសូមតែរក្សាសិទ្ធិការពារខ្លួនតែប៉ុណ្ណោះ។

សម្ដេចធិបតីនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «តិចៗ វ៉ៃមកភ្នំពេញ តិចៗវ៉ៃអានេះ។ យើងមិនចាំបាច់មាត់ទេ អាហ្នឹងយុទ្ធសាស្ដ្រសង្គ្រាមរបស់ចិន។ យើងមិនអួតរឿងអាវុធ យើងមិនអួតរឿងធ្វើផែនការវ៉ៃយក ខេត្តណា ក្រុងណានោះទេ យើងមិនដែលនិយាយរឿងហ្នឹង។ យើងនិយាយតែពីកុំចូលមក ទឹកដីយើង ហើយយើងការពារតែប៉ុណ្ណឹងទេ។ ឯកឧត្តម ឯកអគ្គរាជទូត រដ្ឋទូត នៅទីនេះ កម្ពុជា មិនដែរនិយាយអំពីការវ៉ៃលុក ដល់ ទីក្រុងអ្នកណា ប្រមាថអ្នកណា គេទេ សូមតែការពារទឹកដីរបស់យើង»។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.