ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេចតេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន ​ជំ​​រុ​ញ​កា​រ​ដាំ​ដុះ​ ​និ​ង​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ ​នៅ​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ក្នុ​​ង​កា​លៈ​ទេ​សៈ​តា​ន​​តឹង​​ព្រំ​ដែ​ន​

សម្ដេចតេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន ​ជំ​​រុ​ញ​កា​រ​ដាំ​ដុះ​ ​និ​ង​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ ​នៅ​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ក្នុ​​ង​កា​លៈ​ទេ​សៈ​តា​ន​​តឹង​​ព្រំ​ដែ​ន​

ខេត្តឧ​ត្ត​រ​មា​​ន​ជ័យ ៖​ ​​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៦​ ​ខែ​មិ​​ថុ​នា​ ​ឆ្នាំ​២​០​២​៥​​ ​ស​ម្ដេ​ច​អ​គ្គ​ម​​ហា​សេ​នា​ប​​តី​តេ​ជោ​ ​​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​​ភា​ ​បា​ន​​អ​ញ្ជើ​ញ​ជួ​ប​សំ​ណេះ​​សំ​ណា​ល​ជា​មួ​យ​ស​មា​​ជិ​ក​ក្រុ​ម​ប្រឹ​ក្សា​​ឃុំ​-​ស​ង្កា​ត់​ ​ស្រុ​ក​​-​ក្រុ​ង​ ​ក្នុ​ង​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ចំ​នួ​​ន​ ​២​៤​៨​នា​ក់​ ​ប​ន្ទា​​ប់​ពី​ជួ​ប​ប្រ​ជុំ​ជា​មួ​យ​​មេ​ប​ញ្ជា​កា​រ​អ​ង្គ​ភា​ព​ចំ​ណុះ​ទិ​ស​ទី​២​ ​និ​ង​ទី​៣​ ​នៅ​ទី​​ប​ញ្ជា​កា​រ​ស្រា​ល​ទិ​ស​ទី​៣​ ​​ក្រុ​ងសំ​​រោង។​

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការចូលរួមបោះឆ្នោតកាលពីពេលកន្លងទៅ និងសង្កត់ធ្ងន់លើតួនាទីរបស់ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានល្អ ដោយចាត់ទុកមន្ត្រីជាអ្នកបម្រើប្រជាជន។ សម្ដេចក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរថ្នាក់ក្រោមជាតិកន្លងមក។

លើសពីនេះ សម្ដេចតេជោបានបញ្ជាក់បន្ថែមអំពីបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ ដោយលើកឡើងថា ថ្វីបើស្ថានភាពនយោបាយថៃបានរុញច្រានឱ្យមានវិវាទក៏ដោយ សម្ដេចមើលឃើញវិបត្តិនេះជាឱកាសមួយ។ សម្ដេចបានណែនាំក្រុមប្រឹក្សាឱ្យជំរុញប្រជាពលរដ្ឋដាំដុះផលិតផលកសិកម្ម ដើម្បីផ្គត់ផ្គង់ក្នុងខេត្ត ជាពិសេសដល់កងកម្លាំងប្រដាប់អាវុធដែលអាចមានតម្រូវការយូរអង្វែង ដោយសារបញ្ហាវិវាទនេះ។

សម្ដេចតេជោបានព្រមានថា ប្រសិនបើគ្មានការផ្លាស់ប្ដូរមេដឹកនាំនៅបាងកកទេ វិវាទជាមួយថៃអាចនឹងអូសបន្លាយពេលយូរ ដោយស្ថានភាពខុសពីឆ្នាំ២០១១។ សម្ដេចបានណែនាំប្រជាពលរដ្ឋឱ្យត្រៀមលេណដ្ឋានការពារខ្លួន និងបន្តការបង្កបង្កើនផល ទោះបីជាសភាពការណ៍នៅតាមព្រំដែនយ៉ាងណាក៏ដោយ ក្នុងរដូវវស្សាពេលនេះ។

ទាក់ទងនឹងសន្តិសុខ សណ្ដាប់ធ្នាប់សង្គម សម្ដេចតេជោបានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងការប្ដេជ្ញាចិត្តប្រយុទ្ធប្រឆាំងគ្រឿងញៀន និងល្បែងស៊ីសង ដែលជាកង្វល់រួមរបស់សង្គម។

ពាក់ព័ន្ធនឹងការបិទព្រំដែនតាមតែចិត្តរបស់ថៃ សម្ដេចតេជោបានរិះគន់ថា ថៃជាអ្នកបិទព្រំដែនដោយខ្លួនឯង ហើយពេលមានបញ្ហាទើបមកចរចា ដោយបច្ចុប្បន្នថៃកំពុងមានបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាច្រើន។ សម្ដេចបានបញ្ជាក់ថា កម្ពុជាចង់ឱ្យព្រំដែនជាមួយប្រទេសជិតខាងក្លាយជាព្រំដែននៃមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ស​ម្ដេ​ច​អ​​គ្គ​ម​ហា​សេ​នា​ប​តី​តេ​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ឧ​​ត្ត​ម​សេ​នី​យ៍​ផុ​​ត​លេ​ខ​ផ្កា​យ​មា​ស​៥​​ ​និ​ង​ជា​ប្រ​ធា​ន​ព្រឹ​ទ្ធ​​ស​ភា​ ​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​បា​ន​ប​ញ្ជា​ក់​ថា​​ ​ប្រ​ទេ​ស​យើ​ង​កំ​ពុ​ង​​ជួ​ប​ប្រ​ទះ​ប​ញ្ហា​​វិ​វា​ទ​ជា​មួ​យ​ថៃ​ ​បើ​​មិ​ន​មា​ន​កា​រ​​​​ផ្លាស់​​ប្តូ​រ​​មេ​​ដឹ​ក​នាំ​ក្រុ​ង​បា​​ង​ក​ក​ ​អា​ច​​មា​ន​ស​ង្គ្រា​ម​យូ​​រ​ ​ហើ​យ​មិ​ន​ដូ​​ច​​​ក​ន្ល​ង​​​ទៅ​​​​កា​ល​​​ពី​​​ឆ្នាំ​​​​២​០​១​១​​​នោះ​​​ទេ​​​​។​

ក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ បានណែនាំប្រជាពលរដ្ឋ ជីកលេណដ្ឋាន​ដើម្បី​ការពារ​ខ្លួន​ហើយ​កុំ​ភ្លេច​ការ​បង្ក​បង្កើន​ផល​ទោះ​សភាពការណ៍កើតនៅទល់ដែនក៏ដោយ ខណៈដែលពេល​នេះរ​ដូវ​វស្សា​បាន​មក​ដល់​ហើយ​។

បន្ថែមពីនេះ​ទាក់ទងការរក្សាសន្តិសុខសុវត្ថិភាពសង្គម សម្តេចតេជោ លើកឡើងថា គោល​នយោ​បាយ​​ភូ​មិ​ឃុំសង្កាត់មានសុវត្ថិភាព ត្រូវអនុវត្តបន្ត ព្រោះមានសារសំខាន់ខ្លាំងណាស់។ ហើយអ្នក​ដឹក​នាំ​មាន​ប្រសិទ្ធភាព គឺលោក-លោកស្រីឃុំសង្កាត់នេះហើយ ដែលត្រូវចូល​រួម​គ្រប់​គ្រង​សន្តិសុខ​សង្គម បញ្ហាគ្រឿងញៀន ល្បែងស៊ីសង ត្រូវប្តូរផ្តាច់ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាកង្វល់រួម និង​កង្វល់ដោយឡែកសម្រាប់គ្រួសារនីមួយៗ។

ទាក់ទិននឹងការបិទព្រំដែនដែនតាមទំនើងចិត្តរបស់ថៃ សម្តេចតេជោ លើកឡើងថា ថៃបិទដោយ​ខ្លួន​ឯង​ ហើយពេលខូចផ្លែឈើ មកសុំចរចា បិទខ្លួនឯងតែពេលចង់បើកឡើងវិញ តែបែរមកសុំចរចា។ ប្រទេស​ថៃ​បច្ចុប្បន្នប្រៀបដូចការបិទខ្ទប់ខ្លួនឯងអស់ហើយ ទាំងព្រំដែនជាមួយភូមា ឡាវ ម៉ាឡេ​ស៊ី​ជា​ដើម​ក៏មានបញ្ហាជាមួយគ្នាដែរ។ សម្តេចបន្តថា សម្រាប់កម្ពុជា ចង់ឱ្យព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ជាព្រំដែនមិត្តភាពសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕ ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.