ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្ពុ​ជា​ ​ប្រើ​វិ​​ធា​ន​កា​រ​ឆ្លើ​យ​តប​ ​ចំ​ពោះ​កា​រ​បិទ​ច្រ​​កទ្វា​​រ​ព្រំ​ដែន​ ​ដោ​យ​ឯក​តោ​ភា​គី​ជា​មួ​យ​ថៃ ​ថៃ​បើ​​ក​ម៉ោ​​ង៨​ព្រឹ​ក ​តែ​កម្ពុ​ជា​បើក​ម៉ោ​ង៩​​ព្រឹ​ក ​និ​​ង​បិ​ទ​ម៉ោ​ង​៤រ​សៀ​ល​ដូច​​គ្នា

កម្ពុ​ជា​ ​ប្រើ​វិ​​ធា​ន​កា​រ​ឆ្លើ​យ​តប​ ​ចំ​ពោះ​កា​រ​បិទ​ច្រ​​កទ្វា​​រ​ព្រំ​ដែន​ ​ដោ​យ​ឯក​តោ​ភា​គី​ជា​មួ​យ​ថៃ ​ថៃ​បើ​​ក​ម៉ោ​​ង៨​ព្រឹ​ក ​តែ​កម្ពុ​ជា​បើក​ម៉ោ​ង៩​​ព្រឹ​ក ​និ​​ង​បិ​ទ​ម៉ោ​ង​៤រ​សៀ​ល​ដូច​​គ្នា

យោ​ធា​​ថៃ​ ​នៅថ្ងៃ​ទី៧​​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៥​ ​បា​ន​ស​ម្រេ​ច​ចិ​ត្ត​ដោ​​យឯ​​ក​តោ​ភា​គី​ក្នុង​កា​រ​បិ​ទ​ច្រ​កទ្វា​រ​ព្រំ​ដែ​នទាំ​ង​​អ​ស់​ជា​មួ​យ​ក​​ម្ពុ​ជា​ ​ក្រោ​យ​មា​នការ​តា​ន​តឹ​ង​ដា​ក់​គ្នា​​នៅតំ​ប​ន់​ព្រំដែ​ន​មុំ​បី​។​ ​​ការស​ម្រេច​ចិ​ត្តដោ​យ​​ឯ​ក​តោ​ភាគី​រ​ប​ស់ថៃ ​គឺបា​ន​​ផ្លា​ស់​ប្ដូ​រ​ម៉ោង​បើក​ច្រ​ក​​ចេ​ញ​ចូ​ល​ព្រំ​ដែន​ ​និង​កំណ​ត់​ថ្ងៃ​ជា​​ក់​លា​ក់​ក្នុ​ងមួ​យ​ស​ប្ដាហ៍​ ដោ​យមិ​​ន​បើ​ក​ជារៀ​ង​រា​ល់ថ្ងៃ​ឡើ​យ​។​

ភ្លាមៗក្រោយសម្រេចចិត្តដោយឯកតោភាគីរបស់ថៃ កម្ពុជាបានប្រើប្រាស់វិធានការឆ្លើយតបទៅវិញ ចំពោះការបិទបើកច្រកទ្វារព្រំដែនទាំងអស់ជាមួយគ្នា។ យោធាថៃ បានបើកច្រកឲ្យចេញចូលចាប់ពីម៉ោង៨ព្រឹក និងបិទនៅម៉ោង៤រសៀល ខណៈកម្ពុជាឆ្លើយតបវិញ ដោយការបើកឲ្យចេញចូលនៅម៉ោង៩ព្រឹក តែបិទនៅម៉ោង៤រសៀលវិញដូចគ្នា។

ជាការកត់សម្គាល់ នៅច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រោយដល់ម៉ោងកំណត់ឲ្យចេញចូលព្រំដែន គេសង្កេតឃើញថា មានទាំងប្រជាពលរដ្ឋខ្មែរ និងថៃបាននាំគ្នាសម្រុកធ្វើដំណើរ និងនាំទំនិញចេញចូល។ ការសម្រុកធ្វើដំណើរចេញចូលតាមព្រំដែននេះ ក៏មានការជួយសម្រួលយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាផងដែរ។

កិច្ចអន្តរាគមន៍អាជ្ញាធរ មាន៖ លោក លៀម សុដា ដំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត លោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង លោក គាត ហ៊ុល អភិបាលក្រុង និងកម្លាំងប៉ុស៍ច្រកទ្វារទំនាក់ទំនងព្រំដែនបាន ទំនាក់ទំនងជាមួយភាគីថៃដើម្បីចូលទៅពិនិត្យស្ថានភាព និងសម្របសម្រួលការចេញចូលរបស់ប្រជាពលរដ្ឋខ្មែរនៅច្រកអន្តរជាតិប៉ោយប៉ែត ។

បើតាមការជូនដំណឹង ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែតជូនដំណឹងដល់អ្នកដំណើរភ្ញៀវជាតិ និងអន្តរជាតិដែលបានចេញ ចូល ប្រទេសកម្ពុជាចាប់ពីរថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត សូមធ្វើការផ្លាស់ប្តូរម៉ោងធ្វើការគឺចាប់ពីរម៉ោង ៩ ព្រឹក រហូតដល់ម៉ោង ៤ រសៀល ហើយចំពោះប្រជាជនកម្ពុជាដែលមានបំណងចូលទៅប្រទេសថៃ គឺភាគីថៃ ប្រថាប់ត្រាជូនត្រឹមរយ:ពេល៧ថ្ងៃ សំរាប់ប្រជាជនខ្មែរដែលកាន់passport និង border pass ក្នុងករណីមានអ្វីប្រែប្រូលនិងជូនដំណឹងបន្តរទៀត។

យ៉ាងណាក៏ដោយ ផ្អែកតាមទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃ បានឲ្យដឹងថា ទំនិញភាគច្រើនរបស់ថៃ គឺត្រូវបាននាំចូលមកប្រទេសកម្ពុជា ខណៈទំនិញកម្ពុជានាំទៅថៃតិចជាងទំនិញថៃនាំចូល ដូច្នេះហើយចំពោះផលលំបាក គឺជាពាណិជ្ជករថៃទៅវិញទេដែលជួបការលំបាកជាងកម្ពុជា ដោយសារការសម្រេចចិត្តដោយឯកតោភាគីពីសំណាក់ក្រុមយោធាថៃ ក្រោយទទួលបានសិទ្ធិនាយករដ្ឋមន្ដ្រីថៃ។

ចំពោះមុខនៃការផ្លាស់ប្ដូរម៉ោងចេញចូល និងកំណត់ថ្ងៃនៅច្រកទ្វារព្រំដែន អភិបាលខេត្តកម្ពុជាជាប់ព្រំដែនថៃទាំងអស់ បានបន្ដតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះចរន្ដនៃការចេញចូលនៅតាមព្រំដែន ពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដើម្បីធ្វើការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយគ្នាទៅវិញ ដោយសំដៅធ្វើយ៉ាងណាកុំឲ្យមានការកកស្ទះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.