ព័ត៌មាន​ថ្មី
មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​ | អ្នកនាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ក​ម្ពុ​ជា​ ​៖​ ​កា​រ​ដើ​រ​ជា​ន់​មី​ន រ​ប​​ស់​ទា​ហា​ន​ថៃ​ ​គឺ​ជា​កា​រ​រៀ​ប​ចំ​ទុ​ក​ជា​មុ​ន ពី​​សំ​ណា​ក់​ថៃ​ខ្លួ​ន​ឯ​ង​ ​ដើ​ម្បី​យ​ក​ជា​លេ​ស ឈ្លា​ន​ពា​ន​​ក​ម្ពុ​ជា​ | ការ​ព​ង្រីក​កា​រ​វា​យ​ប្រ​ហា​រ រ​ប​​ស់​យោ​ធា​​ថៃ​ម​ក​លើក​ម្ពុ​​ជា ចេ​​ញ​ពី​តំ​ប​ន់​មា​ន​ទំ​នា​ស់​ ​ម​​ក​តំ​ប​ន់​គ្មា​ន​​ទំ​នា​ស់​ ​ជា​កា​រ​​ប​ង្ហា​ញ​ពី​ចេ​ត​នា​ ​ឈ្លា​ន​ពា​ន​ទឹ​ក​ដី​ក​ម្ពុ​ជា​ទាំ​ង​មូ​​ល​ ដែ​​ល​មា​ន​ការ​គ្រោ​​ង​ទុ​ក​ យ៉ា​ង​​ជា​ក់​លា​ក់​ | ឧបនា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ទ​ទួ​ល​ជួ​ប​​ជា​មួយ​ ​បណ្តា​អ​​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​​ចាំ​ក​ម្ពុ​ជា​ ​ដើ​ម្បី​ធ្វើ​កា​រ​ព​​ន្យ​ល់ អំ​ពី​​ស្ថា​ន​កា​រ​ណ៍​នៃ​ ជ​ម្លោះ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អូរស្មា​ច់​ ​ស​មត្ថ​​កិ​ច្ច​ចា​​ប់ ​កូ​ន​ប្រុ​ស​តិ​ច្ឆា​ន ​កាប់​​ឪ​ពុ​ក​ប​ង្កើ​​ត​ស្លា​ប់ នៅ​​ខ្ទ​ម​ស្រែ ​នៅ​កោះ​កេ​រ​

អូរស្មា​ច់​ ​ស​មត្ថ​​កិ​ច្ច​ចា​​ប់ ​កូ​ន​ប្រុ​ស​តិ​ច្ឆា​ន ​កាប់​​ឪ​ពុ​ក​ប​ង្កើ​​ត​ស្លា​ប់ នៅ​​ខ្ទ​ម​ស្រែ ​នៅ​កោះ​កេ​រ​

ខេត្ត​ព្រះ​វិ​ហា​រ ​៖ ​ពិត​​ជា​ឈា​ម​ជ័​រ​តិ​រច្ឆា​នមែ​ន​ គ្​រា​​ន់​តែខឹ​​ង​ទុ​កម៉ារ​វេ​ន​ប​ញ្ឆេះ​គោ​យ​ន្ត​​មិ​ន​អោ​យ​ប្រើ ​កូ​ន​ប្រុ​ស​ប​ង្កើ​ត​ប្រើ​​ផ្គា​ក់ទៅ​កា​ប់​ឪពុ​​ក​ស្លា​ប់​នៅ​ខ្ទ​ម​ស្រែ​ ​។​ ​ជ​ន​ស​ង្ស័​​យ​​ ​ជា​កូ​ន​តិ​រិ​ច្ឆា​​ន​ម្នា​ក់​ ​ត្រូ​វ​បា​ន​ក​​ម្លាំង​ស្ន​ង​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​ល​ខេ​ត្ត​ព្រះ​​វិ​ហា​រ​ ​ស​ហ​កា​រ​​ជា​មួ​យ​ក​ម្លាំ​ង​ស្ន​ង​កា​​រ​ដ្ឋា​ន​ន​គ​រ​បា​ល​​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​ធ្វើ​កា​រ​ឃា​​ត់​ខ្លួ​ន​បា​ន​នៅ​ភូ​មិ​​អូ​រ​ស្មា​ច់​ ​ស​ង្កា​ត់​អូ​​រ​ស្មា​ច់​ ​ក្រុ​ង​សំ​រោ​​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​មា​​ន​ជ័​យ​ ​នា​ថ្ងៃ​ទី​២​​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៥​​ ​ក​ន្ល​ង​ម​ក​។​​គឺ​​​​​ប​​​​ន្ទា​ប់​ពី​ជ​ន​ស​ង្ស័​យ​រូ​ប​នេះ​ ​ធ្វើ​ស​ក​ម្ម​ភា​ព​យ​ក​កាំ​​បិ​ត​ផ្គា​ក់​កា​ប់​ទៅ​លើ​ឪពុ​​ក​ប​ង្កើ​ត​រ​ប​ស់​ខ្លួ​ន​​ ប​ណ្តា​លឲ្យ​ដេ​ក​ស្លា​ប់​ក្នុ​ង​ខ្ទ​ម​ស្រែ​ ​នៅ​​ភូ​មិ​កោះ​កេ​រ​ ឃុំ​ស្រ​​យ​ង់​ ​ស្រុ​ក​គូ​លែ​ន​​ ​ខេ​ត្ត​ព្រះ​វិ​ហា​រ​ ​។​
​​
លោកវរសេនីយ៍ឯក ឱ សេង អធិការនគរបាលស្រុកគូលែន បានឲ្យដឹងនៅថ្ងៃទី៤ ខែមិថុនា ថា : ការឈានដល់ការឃាត់ខ្លួនបានជនសង្ស័យរូបនេះ គឺដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ហើយប្រតិបត្តិការនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក តៀម សង្រ្គាម នាយការិយាល័យជំនាញនគរបាលព្រហ្មទ័ណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ និងកម្លាំងអធិការនគរបាលស្រុកគូលែន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យមានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា អាយុ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី អាយុ៦០ឆ្នាំ។
លោកអធិការបានបន្តថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨៖៣៥នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រយង់ បានទទួលព័ត៌មានករណីឃាតកម្មកាប់ជនរងគ្រោះម្នាក់ស្លាប់ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៩៖៣០នាទីយប់ នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតនៅភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រយង់ សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន និងអាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរ និងគ្រួសារសព បានចុះទៅដល់កន្លែងកើតហេតុនៅក្រោមសំយ៉ាបខ្ទមស្រែ ដើម្បីពិនិត្យនិងស្រាវជ្រាវជាបន្ទាន់។
បើតាមការបំភ្លឺរបស់ពលរដ្ឋដែលមានខ្ទមស្រែនៅមិនឆ្ងាយពីខ្ទមស្រែជនរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ ជនសង្ស័យឈ្មោះ ណាវ វាសនា ហៅ ស៊ីណា បានដើរមកសុំខ្ចីម៉ារវេនពីគាត់ដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃយ៍ តែគាត់មិនឲ្យទេ ។
ត្បិតម៉ារវេនរបស់ជនសង្ស័យក៏មានដែរ តែត្រូវឪពុកជាជនរងគ្រោះ បានយកលាក់ទុកមិនឲ្យប្រើត្បិត វាយកគោយន្តទៅបើកដើរលេងមិនធ្វើការ ហើយបង្កប្រឈមគ្រោះថ្នាក់ដល់គេ ។
ហេតុនេះ ទើបធ្វើឲ្យជនសង្ស័យជាកូនខឹងឪពុក ហើយឈានដល់ការយកកាំបិតកាប់ឪពុករបស់ខ្លួនឯងបែបនេះ។
ក្រោយចាប់ខ្លួនជនដៃដល់ត្រូវបាននគរបាលជំនាញនៃស្នងការដ្ឋានខេត្តព្រះវិហារកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីត្រៀមផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.