ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សួនច្បារផ្សារចាស់ ត្រូវបានពង្រីកជាទីតាំង ធ្វើអាជីវកម្មផ្ញើ ម៉ូតូ-រថយន្ត សម្រាប់គាប់ភ្នែកនៃភ្ញៀវទេស

ខេត្តសៀបរាប៖ សួនច្បារលម្អដងស្ទឹងសៀមរាប នៅម្តុំផ្សារចាស់ បានក្លាយជាទីតាំង ធ្វើអាជីវកម្មយ៉ាងអាណាធិបតេយ្យ ដូចជាផ្ញើម៉ូតូ ផ្ញើរថយន្ត លក់កម្រងផ្កាសម្រាប់បុណ្យសពជាដើម ។ តំបន់ផ្សារចាស់នៃក្រុងសៀមរាប គឺជា តំបន់ដែលភ្ញៀវទេសចរអន្តរជាតិនិយមដើរកំសាន្ត ទិញវត្ថុអនុស្សាវរីយ៍ ឬក៏យកខ្យល់អាកាសនៅទីនោះ ។

ស្ថានភាពដែលមិនគួរមាននៅទីនោះ ត្រូវបានរក្សាសកម្មភាពនេះបង្អួតភ្ញៀវទេសចរ អន្តរជាតិជាយូរ ឆ្នាំណាស់ មកហើយ គ្មានសមត្ថកិច្ច ឫមន្រ្តីមួយណា ចេញមុខឡើយ ! ដោយមិនហ៊ានបើកភ្នែកមើលទៀតផង ។
កាលពីមុនទីតាំងផ្ញើរម៉ូតូ -រថយន្តមួយនេះ មានតែលើសូន្យច្បារនោះទេ ប៉ុន្តែឥឡូវដាក់ផ្ញើរលើផ្លូវតែម្តង ។

អ្នកដាក់សំបុត្រផ្ញើម៉ូតូ រថយន្ត នៅទីនោះនិយាយថា ម្ចាស់អាជីវកម្មផ្ញើម៉ូតូ និងផ្ញើរថយន្តខាងលើ ឈ្មោះ សំ ភេត្រា ។ អ្នកដាក់សំបុត្ររូបនោះ និយាយថា ការបើកអាជីវកម្មផ្ញើម៉ូតូ-រថយន្តរបស់ពួកគេ គឺមាន ច្បាប់អនុញ្ញាតិត្រឹមត្រូវ ដែលចេញដោយសាលាក្រុងសៀមរាប ។

មានសម្លេងមហាជនបាន ខ្សឹបខ្សៀវ បូញមាត់ ញាក់ចិញ្ចើម បង្ហាញថា ការធ្វើអាជីវកម្មផ្ញើម៉ូតូ-រថយន្ត នៅទីនោះ គឺចាប់តាំងពីតំណរចៅហ្វាយក្រុង ឫ ចៅហ្វាយខេត្ត ជាច្រើនមកហើយ គឺមានន័យថា ដុះស្លែ មិនមានសមត្ថកិច្ចណាហ៊ាន ចេញមុខមក រំខាននោះឡើយ មិនដឹងថា មានខ្នងក្រាស់ប៉ុណ្ណានោះទេ ។

លោក សូ ផ្លាតុង អភិបាលក្រុងសៀមរាប បានបំភ្លឺតាមទូរស័ព្ទកាលពីវេលាម៉ោង ០៩ និង ៥៤នាទី ព្រឹកថ្ងៃទី ១៨ ខែតុលានេះថា លោកបានដឹងអំពីបញ្ហាខាងលើនេះរួចហើយ ហើយលោកនឹងចាត់វិធានការ ចុះទៅណែនាំ ដល់ម្ចាស់ទីតាំងអាជីវកម្មទាំងនោះ ដើម្បីរក្សាសណ្តាប់ធ្នាប់ និងសោភ័ណភាពក្រុងទេសចរណ៍ សៀមរាប-អង្គរ ។
គួរបញ្ជាក់ថា រិធានការចុះទៅណែនាំជាសំដីរបស់ លោក សូ ផ្លាតុង តែងតែនិយាយអញ្ចឹងកន្លងមក ៕
ប៊ុនធឿន (សៀមរាប)

2015-10-24_1032262015-10-24_1022212015-10-24_102549

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 0192 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.