ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​វា​យ​ត​ម្លៃ​និ​ង​ស​ន្និ​ដ្ឋា​​ន​ថា​ ​កា​រ​ប៉ះ​ទ​ង្គិ​ច​គ្នា​​រ​វាង​ ក​​ង​ទ័​ព​ក​ម្ពុ​ជា​-​ថៃ​ ​​កើ​ត​ឡើ​ង​ដោ​យ​បុ​គ្គ​ល​ ​ឬ​អ​ង្គ​ភា​​ព​

សម្តេចតេជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​វា​យ​ត​ម្លៃ​និ​ង​ស​ន្និ​ដ្ឋា​​ន​ថា​ ​កា​រ​ប៉ះ​ទ​ង្គិ​ច​គ្នា​​រ​វាង​ ក​​ង​ទ័​ព​ក​ម្ពុ​ជា​-​ថៃ​ ​​កើ​ត​ឡើ​ង​ដោ​យ​បុ​គ្គ​ល​ ​ឬ​អ​ង្គ​ភា​​ព​

ជុំ​វិ​ញ​​កា​រ​ប៉ះ​ទ​ង្គិ​ច​គ្នា​រ​វា​ង​ក​ង​ទ័​ព​ក​ម្ពុ​ជា​ ​​និ​ង​ថៃ​ ​កា​ល​ពី​ព្រឹ​ក​ថ្ងៃ​ទី​២​៨​ ​ខែ​​ឧស​​ភា​ ​ឆ្នាំ​២​០​២៥​ ​រ​ហូ​ត​ដ​ល់​ប​ណ្តា​ល​ឱ្យ​ទា​ហ៊ា​ន​ក​ម្ពុ​ជា​ម្នា​ក់​​ស្លា​ប់​នោះ​ ​ត្រូ​វ​បា​ន​ស​ម្ដេ​​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​​ ​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​បា​ន​វា​យ​ត​ម្លៃ​និ​ង​ស​ន្និ​​ដ្ឋា​ន​ថា​ ​មិ​ន​មែ​ន​ជា​កា​រ​ប​ញ្ជា​ ឬក្​រោ​ម​ប​ន្ទា​ត់​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​​បា​ល​ ​ឬ​នា​យ​ក​រ​ដ្ឋ​ម​​ន្ដ្រី​ថៃ​នោះ​ទេ​ ​វា​អា​ច​​កើ​ត​ចេ​ញ​ពី​បុ​គ្គ​ល​​ ​ឬ​អ​ង្គ​ភា​ព​ថ្នា​ក់​ខាង​ក្រោ​ម​។​​ ​កា​រ​លើ​ក​ឡើ​ង​រ​ប​ស់​ស​ម្ដេ​ច​តេ​ជោ​បែ​ប​នេះ​​ ​ក្នុ​ង​ឱ​កា​ស​ថ្លែ​ង​​សា​រ​ពិ​សេ​ស​ ​ក្នុ​ង​​ស​ម័​យ​ប្រ​ជុំ​លើ​ក​ទី​៣​​ ព្​​រឹ​ទ្ធ​ស​ភា​ ​នី​តិ​កា​ល​ទី​​៥​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​៩​ ​ខែ​ឧ​ស​​ភា​ ​ឆ្នាំ​២​០​២​៥​​ ​នៅ​វិ​មា​ន​ព្រឹ​ទ្ធ​ស​ភា​។​

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបញ្ជូនអាវុធយុទ្ធភណ្ឌ ទៅព្រំដែននៅពេលនេះ មិនមែនទៅធ្វើសង្គ្រាមនោះទេ តែបម្រុងទុក ដើម្បីការពារខ្លួន ប្រសិនបើភាគីម្ខាងទៀតបង្កហេតុណាមួយ ហើយរឿងនេះ បទពិសោធន៍ដែលកើតឡើងនៅឆ្នាំ២០០៨ ដល់ ឆ្នាំ២០១១។ សម្ដេចតេជោថ្លែងបញ្ជាក់ថា៖ «លើកនេះ ខ្ញុំមិនជឿថា វាជាបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលថៃ ឬនាយករដ្ឋមន្ដ្រីថៃ ឬក្រសួងការពារជាតិថៃ អនុញ្ញាតឱ្យបែបនេះទេ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ គឺជាហាក់ដូចជាកើតឡើងដោយបុគ្គល ឬអង្គភាព នៅខាងក្រោមទៅធ្វើរឿងនេះ ដែលព្រលឹមស្រាងៗ ចាប់ផ្ដើមវាយឆ្មក់។ ប៉ុន្ដែម៉ោង ៦ល្ងាចម្សិលមិញ ក៏ត្រូវបានដកត្រឡប់ទៅវិញ»។

សម្ដេចតេជោលើកឡើងថា ប្រសិនបើនេះ ជាគោលការណ៍របស់រាជរដ្ឋាភិបាល ប្រហែលជាកម្លាំងនេះមិនត្រូវបានដកទេ ហើយច្បាស់ណាស់ថា មិនមែនជាបន្ទាត់នយោយបាយរបស់រាជរដ្ឋាភិបាលថៃ ឬក៏ក្រសួងការពារជាតិថៃ ឬកងទ័ពថៃទាំងមូលនោះទេ ប៉ុន្ដែអាចចេញមកពីអង្គភាពតែប៉ុណ្ណោះ។ សម្ដេចតេជោអះអាងថា នេះគ្រាន់តែជាការប៉ានស្មានរបស់សម្ដេចតែប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសាររម្លឹកថា កន្លែងទាហានខ្មែរបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិកាលពីព្រឹកថ្ងៃ២៨ ខែឧសភា គឺជាទីកន្លែងដែលសម្តេចធ្លាប់ទៅអង្គុយអំឡុងពេលមានការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា-ថៃកាលពីអំឡុងឆ្នាំ២០០៩។

សម្តេចតេជោបានលើកឡើងពីការដឹកនាំកងកម្លាំងទៅដល់បន្ទាត់ព្រំដែនកម្ពុជា-ថៃជាទីកន្លែងធ្លាប់មានសង្គ្រាមជាមួយភាគីថៃ កាលពីឆ្នាំ២០០៩ថា គឺសម្តេចមិនមែនជានាយករដ្ឋ មន្ត្រីចាំតែអង្គុយធ្វើការ ឬស៊ីញ៉េតែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់នោះទេ ពោលគឺសម្តេចបានចេញមកដោះស្រាយបញ្ហាប្រទេសជាតិទាំងហាលថ្ងៃនិងហាលភ្លៀងច្រើនជាងអង្គុយក្នុងម៉ាស៊ីនត្រជាក់។ សម្រាប់ប្រវត្តិនៃការតស៊ូជាមួយភាគីថៃនេះដែលពីថ្ងៃ២៨ ខែឧសភា មានទាហានខ្មែរបានបាត់បង់ជីវិតនោះ សម្តេចតេជោបញ្ជាក់បន្ថែមថា៖ «អាកន្លែងកើតឡើងពីម្សិល ជាទីកន្លែងដែលឆ្នាំ២០០៩ ខ្ញុំទៅកន្លែងហ្នឹង ហេតុអីបានជាទឹកដីគេ ។ ពីដើមគេមានសាលាមួយ តែសាលាហ្នឹងវាឆេះហើយ ។ ខ្ញុំទៅអង្គុយកន្លែងហ្នឹង អីចឹងបានជាខ្ញុំមិនអស់ចិត្ត ហេតុអ្វីបានជាទាហានរបស់យើងត្រូវស្លាប់នៅកន្លែងហ្នឹង កន្លែងហ្នឹងខ្ញុំទៅអង្គុយ»។

សូមបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា-ថៃ បានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃ បានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា បានបណ្តាលឱ្យបាត់បង់ជីវិតកងទ័ពកម្ពុជាម្នាក់ គឺព្រឹន្ទបាលឯក សួន រ៉ោន អាយុ៤៨ឆ្នាំ។ យើងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ការប៉ះទង្គិចគ្នានេះមិនមែនជាជម្រើសដែលកម្ពុជាចង់បាននោះទេ ហើយយើងនឹងបន្តពិភាក្សាជាមួយក្រសួងការពារជាតិថៃ ដើម្បីស្វែងរកដំណោះស្រាយរួមមួយ ក្នុងការធ្វើឱ្យស្ថានភាពវិលត្រឡប់ទៅដូចដើមវិញឱ្យបានឆាប់រហ័ស និងបង្ការកុំឱ្យស្ថានភាពនេះកើតឡើងសាជាថ្មីម្តងទៀត៕ ប្រភព AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.