ខេត្តបាត់ដំបង ៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង មន្រ្តីនគរបាលនៃផែនការងារសណ្តាប់ធ្នាប់ ផែនការងារប្រឆាំងគ្រឿងញៀន និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះធ្វេីការអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ គ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារ ផលប៉ះពាល់នៃគ្រឿងញៀន ការរំលោភបំពានផ្លូវភេទគ្រប់ទង្រង់ ការជួញដូរតាមប្រព័ន្ធអនឡាញ និងបញ្ហាក្មេងទំនើង ដល់សិស្សានុសិស្សនៅសាលាចំណេះដឹងទូទៅអន្តរជាតិឌូវី ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកគ្រូអ្នកគ្រូ៩៨នាក់ ស្រី៥៣នាក់ សិស្សានុសិស្សចូលរួមសរុបចំនួន៩១៧នាក់ ស្រី៤៥៤នាក់ បានចែកសៀវភៅច្បាប់៦០ក្បាល ខិតប័ណ្ណចំនួន២០០សន្លឹក ព្រមទាំងឯកសារជំនួយស្មារតី១០០សន្លឹក។