ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោ​ក​ ​​​​ដូ​​​ណា​​​ល់​​​​ ​​​ត្រាំ​ ​ព្រ​មា​ន​ ពូ​ទី​ន ​​​​​កំ​​​ពុ​​​ង​​​​​តែ​​​​លេ​​​ង​​​ជា​​​មួ​​​យ​​​ភ្លើ​​​ង​​​ ​ក្រោ​យ​បើ​ក​​កា​រវា​យ​ប្រ​​ហា​រ ​លើ​អ៊ុ​យ​ក្រែ​ន​

លោ​ក​ ​​​​ដូ​​​ណា​​​ល់​​​​ ​​​ត្រាំ​ ​ព្រ​មា​ន​ ពូ​ទី​ន ​​​​​កំ​​​ពុ​​​ង​​​​​តែ​​​​លេ​​​ង​​​ជា​​​មួ​​​យ​​​ភ្លើ​​​ង​​​ ​ក្រោ​យ​បើ​ក​​កា​រវា​យ​ប្រ​​ហា​រ ​លើ​អ៊ុ​យ​ក្រែ​ន​

អន្តរជាតិ ៖ ​លោ​ក​ ​ដូ​ណា​ល់​ ​ត្រាំ​ បា​​ន​ព្រ​មា​ន​លោ​ក​ ​វ្ល៉ា​ឌី​មៀ​ ​ពូ​ទី​ន​ ​ថា​កំ​ពុ​ង​​តែ​លេ​ង​ជា​មួ​យ​ភ្លើ​ង​ ​ប​ន្ទា​ប់​ពី​រុ​ស្ស៊ី​បើ​ក​​កា​រ​វា​យ​ប្រ​ហា​រ​ដ៏​ធំ​លើ​អ៊ុ​យ​ក្រែ​ន​។​ ​​កា​រ​រិះ​គ​ន់​ជា​ថ្មី​រ​ប​ស់​លោ​ក​ ​​T​r​u​m​p​ ​លើ​ ​P​u​t​i​n​ ​ដោ​យ​សំ​​ដៅ​ទៅ​កា​ន់​ស​ម​ភា​គី​រុ​ស្ស៊ី​ជុំ​វិ​​ញ​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​ស​ន្តិ​ភា​ព​អ៊ុ​យ​ក្រែ​ន​ដែ​ល​កំ​ពុ​ង​ជា​ប់​​គាំ​ង​។​

ការអត្ថាធិប្បាយចុងក្រោយបំផុតរបស់លោក Trump បានកើតឡើងបន្ទាប់ពីលោកបានហៅមេដឹកនាំវិមានក្រឹមឡាំងថា “CRAZY” នៅចុងសប្តាហ៍កន្លងទៅ បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏ធំរបស់រុស្ស៊ីលើទីក្រុង Kyiv ហើយបានព្រមានថាទីក្រុងម៉ូស្គូកំពុងប្រថុយនឹងទណ្ឌកម្មថ្មី។

លោក Trump បាននិយាយនៅលើបណ្តាញសង្គម Truth Social របស់គាត់កាលពីថ្ងៃអង្គារថា “ អ្វីដែលលោក Vladimir Putin មិនដឹងនោះគឺថា ប្រសិនបើវាមិនមែនខ្ញុំទេ រឿងអាក្រក់ជាច្រើននឹងកើតឡើងរួចហើយចំពោះប្រទេសរុស្ស៊ី ហើយសម្រាប់ខ្ញុំទង្វើរបស់រុស្ស៊ីពេលនេះគឺមានន័យថាពិតជាអាក្រក់ណាស់..ហើយគាត់កំពុងលេងជាមួយភ្លើង”។ប៉ុន្តែលោក Trump មិន​បាន​បញ្ជាក់​ថា​អ្វី​ទៅ​ជា​រឿង “អាក្រក់” ឬ​ក៏ធ្វើ​ការ​គំរាម​កំហែង​ជាក់​លាក់​ណា​មួយ​នៅឡើយទេ។

យ៉ាងណាក៏ដោយកាសែត Wall Street Journal និង CNN បានរាយការណ៍ថា ឥឡូវនេះលោក Trump កំពុងពិចារណាដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ីនៅដើមសប្តាហ៍នេះ ខណៈដែលការសែតដដែលនោះបានសង្កត់ធ្ងន់ថា Trump នៅតែអាចផ្លាស់ប្តូរចិត្តរបស់គាត់។

លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថាលោកពិតជាកំពុងពិចារណាលើការបង្កើនទណ្ឌកម្មលើទីក្រុងម៉ូស្គូ។ សេតវិមានបានឲ្យដឹងថា Trump កំពុងរក្សា ជម្រើសទាំងអស់ ដោយបើកចំហ។

អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បានប្រាប់ AFP ក្នុងសេចក្តីថ្លែងការណ៍មួយថា “សង្រ្គាមនេះគឺជាកំហុសរបស់ Joe Biden ហើយប្រធានាធិបតី Trump ច្បាស់ណាស់ថាគាត់ចង់ឃើញកិច្ចព្រមព្រៀងសន្តិភាពដែលបានចរចាតាមរយការសម្របសម្រួលរបស់លោក៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.