សារព័ត៌មានSputnik រុស្សីបានដកស្រង់ សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្សី លោកស្រីMaria Zakharova បញ្ចាក់ថា ទីក្រុងមូស្គូបានស្នើ អាមេរិក ឲ្យបញ្ចប់ការនិទានរឿងព្រេង ពីកាំជ្រួចមីស៊ីលរបស់រុស្ស៊ីទៀតទៅ ដោយនិយាយពីមូលហេតុ ថាតើក្រុមអិស្លាមបង្កើតរដ្ឋ មានរថយន្តតូយូតាជាច្រើន ប្រើប្រាស់ នៅក្នុងប្រទេសស៊ីរី។
លោកស្រីZakharovaបញ្ចាក់ថា « ប្រភពដែលមិនបញ្ចេញឈ្មោះបានវិភាគ តែកាំជ្រួចមីស៊ីលរុស្សីធ្លាក់ ម្តេចមិនលើកឡើងថា ហេតុអ្វីបានជា ក្រុមអ៊ិស្លាមបង្កើតរដ្ឋ មានរថយន្តម៉ាកតូយូតា ជាច្រើនប្រើប្រាស់។ ដូច្នេះសូមកុំចេះតែនិយាយពី កាំជ្រួចមីស៊ីលរុស្ស៊ីមានស្លាប់ គួរតែនិយាយអំពីរថយន្ត ដែលក្រុមអិស្លាមប្រើប្រាស់វិញ»។លោកស្រីបន្តទៀតថា រថយន្តតូយូតា ត្រូវបានអាមេរិកនិងអង់គ្លេស បញ្ចូនទៅកាន់ស៊ីរី នាពេលកន្លងមក ពេលនេះក្រុមអិស្លាមបង្កើតរដ្ឋ កំពុងតែប្រើប្រាស់។
កន្លងមក ប្រព័ន្ធផ្សព្វផ្សាយស៊ីរី បានបញ្ចាក់ថា ក្រុមអិស្លាមបង្កើតរដ្ឋ ទទួលបានផលិតផលមួយចំនួនធំ ពីក្រុមហ៊ុនតូយូតា ។ តាមក្រុមហ៊ុនតូយូតារបស់ជប៉ុន បានបញ្ចាក់ថា ក្រុមហ៊ុននេះមិនដែលបានលក់រថយន្តរបស់ខ្លួន សម្រាប់បម្រើក្នុងវិស័យយោធា ឬសកម្មភាពវាយប្រហារភេរវកម្មនោះឡើយ។
នៅពេលនេះដែរ ក្រុមប្រឆាំងភេរវកម្មមកពីក្រសួងហិរញ្ញវត្ថុអាមេរិក ក៏បានបើកការស្រាយជ្រាវពីបញ្ហាខាងលើ តើក្រុមអិស្លាមបង្កើតរដ្ឋ មានរថយន្តប្រភេទនេះ មកពីណា? ភាគីណាមួយជាអ្នកផ្តល់ឲ្យ។