ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រ​ជាព​ល​រ​​ដ្ឋ​ ​ក្នុង​​ភូ​មិ​ស្ពា​ន​ទំ​​នា​ប​ ​និង​ភូ​មិ​​អ​ន្ល​ង់​ស្ដី​ ​ឃុំ​​បួ​រ​ ​ស្រុ​ក​ភ្នំ​ព្រឹ​​ក ទទួលបាន វិ​ញ្ញា​​ប​ន​ប​ត្រ​ស​​ម្គា​ល់​ម្ចា​ស់​អ​ច​ល​ន​វ​ត្ថុ​

ប្រ​ជាព​ល​រ​​ដ្ឋ​ ​ក្នុង​​ភូ​មិ​ស្ពា​ន​ទំ​​នា​ប​ ​និង​ភូ​មិ​​អ​ន្ល​ង់​ស្ដី​ ​ឃុំ​​បួ​រ​ ​ស្រុ​ក​ភ្នំ​ព្រឹ​​ក ទទួលបាន វិ​ញ្ញា​​ប​ន​ប​ត្រ​ស​​ម្គា​ល់​ម្ចា​ស់​អ​ច​ល​ន​វ​ត្ថុ​

ខេត្តបាត់ដំបង ៖ ឯ​ក​ឧ​​ត្ត​ម​ សុ​ខ​ ​លូ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​​បា​ល​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​និ​ង​ឯ​ក​ឧ​ត្តម​ ​គិ​ត​ ​ច័​ន្ទ​​គ្រឹ​​ស្នា​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​រៀ​ប​ចំ​ដែ​ន​ដី​ ​ន​គ​រូ​ប​នី​យ​ក​ម្ម​ ​និ​ង​សំ​ណ​ង់​ ​​បា​នអ​​ញ្ជើ​ញ​ជា​គ​ណៈ​អ​ធិ​ប​តី​ក្នុ​ង​ពិ​ធី​ចែ​ក​វិ​ញ្ញា​ប​ន​ប​ត្រ​ស​ម្គា​ល់​ម្ចា​ស់​អ​ច​ល​ន​វ​​ត្ថុ​ជូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​ភូ​មិ​ស្ពា​ន​ទំ​នា​ប​ ​និ​ង​ភូ​មិ​អ​ន្ល​ង់​ស្ដី​ ​ឃុំ​បួ​រ​ ​ស្រុ​ក​ភ្នំ​ព្រឹ​ក​។​ពិ​​ធី​នេះ​ធ្វើ​ឡើ​ង​នៅ​សា​លា​ឃុំ​បួ​រ​ ​នា​ថ្ងៃ​ទី​២​២​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៥​។​

មានរបាយការណ៍ក្នុងឱកាសនោះ លោក សួន សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅក្នុងខេត្តបាត់ដំបង បានរៀបចំក្រុមចុះបញ្ជីចំនួន១១ក្រុម មានកម្លាំងសរុបចំនួន ២២០នាក់ ដើម្បីជួយជំរុញបង្ហើយក្បាលដីដែលនៅសេសសល់ចំនួន២៦៧ ០៥១ក្បាលដីនៅទូទាំងខេត្ត។ ការអនុវត្តការងារចុះបញ្ជីបង្ហើយក្បាលដីបានអនុវត្តចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ គិតមកដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥សម្រេចបានការវាស់វែងក្បាលដីចំនួន ២៤០ ៨៥៤ក្បាលដី,ប្រមូលទិន្នន័យវិនិច្ឆ័យបានចំនួន ១២១ ១៧៥ក្បាលដី,ធ្វើការបិទផ្សាយជាសាធារណៈបានចំនួន៣១ ៥៥០ក្បាលដី,ចេញបណ្ណបានចំនួន ២៥២៥ ក្បាលដី,ចែកបណ្ណបានចំនួន១ ៣៣៣ក្បាលដី។ដោយឡែកចំពោះការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ពឺ ឃុំបួរ ស្រុកភ្នំព្រឹក នាថ្ងៃនេះ សរុបមានចំនួន ១ ១៩២បណ្ណ ស្មើនឹង៧២១គ្រួសារ។

ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរ ស្រុក ឃុំត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងបើកផ្លូវឱ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជាពិសេស ឯកឧត្តមអភិបាលបានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបន្តដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនឱ្យបានស្អាត។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនខណៈការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តម គិត ច័ន្ទគ្រឹស្នា ថ្លែងឱ្យដឹងថាខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា។ឯកឧត្តម ស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម សុខ លូ បានអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិការមួយចំនួនជូនពលរដ្ឋដែលមានជំងឺ ចំនួន១គ្រួសារ នៅគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.