ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិភូ​ន​​គ​រ​បា​ល​ឥ​ណ្ឌូ​នេ​ស៊ី​​ ​ថា​ ​ស​ន្តិ​សុ​ខ​ ​នៅ​​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​មា​ន​ភា​ព​​ល្អ​ប្រ​សើ​រ​

ប្រតិភូ​ន​​គ​រ​បា​ល​ឥ​ណ្ឌូ​នេ​ស៊ី​​ ​ថា​ ​ស​ន្តិ​សុ​ខ​ ​នៅ​​ប្រ​ទេ​ស​ក​ម្ពុ​ជា​ ​មា​ន​ភា​ព​​ល្អ​ប្រ​សើ​រ​

ក្នុ​ង​ឱ​កា​ស​ធ្វើ​ដំ​ណើ​រ​​ក​ម្ម​សិ​ក្សា​ ​ពា​ក់​ព័​​ន្ធ​នឹ​ង​កា​រ​ងា​​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​អំ​ពើ​​ជួ​ញ​ដូ​រ​ម​នុ​​ស្ស​ ​នៅ​ក្នុ​ង​ប្រ​ទេ​ស​ក​​ម្ពុ​ជា​ ​គ​ណៈ​ប្រ​តិ​ភូ​ន​គ​​រ​បា​ល​ប្រ​ទេ​ស​ឥ​​ណ្ឌូ​នេ​ស៊ី​ ​បា​ន​​អះ​អា​ង​ថា​ ​ស​ន្តិ​សុ​ខ​នៅ​ក្នុ​ង​ប្រ​ទេស​​ក​ម្ពុ​ជា​ ​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ ​គឺ​ខុ​ស​​ពី​អ្វី​ដែ​ល​ធ្លា​ប់​បា​ន​លឺ​ ​ពី​កា​រ​ផ្ស​ព្វ​ផ្សា​យ​នូ​វ​ព័​​ត៌​មា​ន​មួ​យ​ចំ​នួ​ន​ ​ដែ​ល​​ធ្លា​ប់​ប​ន្ទុ​ច​ប​ង្អា​​ប់​ក​ម្ពុ​ជា​ក​ន្ល​ង​ម​ក​។​

ក្នុងពិធីទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាធារណរដ្ឋឥណ្ឌូនេស៊ី និងចែករំលែកបទពិសោធន៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ តំណាងគណៈប្រតិភូនៃវិទ្យាស្ថានអប់រំ និងបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ឥណ្ឌូនេស៊ី បានលើកឡើងថា សុវត្ថិភាព គឺជារឿងចម្បងមួយដែលសំខាន់ ហើយចំពោះសុខសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា គឺខុសពីអ្វីដែលគណៈប្រតិភូឥណ្ឌូនេស៊ីបានគិតពីមុន ព្រោះពេលមកដល់កម្ពុជា ឃើញថាសន្តិសុខមានភាពល្អប្រសើរ ហើយនៅពេលត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ីវិញ នឹងផ្សព្វផ្សាយពីដំណឹងនេះ ទៅកាន់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ខណៈគណៈប្រតិភូបានចាត់ទុកថា កម្ពុជាដូចជាផ្ទះរបស់ខ្លួន ។

ចំពោះគោលបំណង នៃទស្សនកិច្ចនៅពេលនេះ គឺចង់ដឹងនូវព័ត៌មាន នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលមានដូចជា ការដោះស្រាយបញ្ហា ការបញ្ជូន និងការទទួល ពាក់ព័ន្ធនឹងបញ្ហាជួញដូរមនុស្ស និងឧក្រិដ្ឋកម្មផ្សេងៗ ដែលអនុវត្តទៅតាមទិដ្ឋភាពច្បាប់ ឬការអនុត្តតាមច្បាប់នៃប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះលោកជំទាង ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា កម្ពុជា គឺទទួលស្គាល់ថា ចំពោះបទល្មើសអំពើជួញដូរមនុស្ស គឺធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា ប៉ុន្តែក៏កម្ពុជាមិនដែលព្រងើយកន្ដើយនោះឡើយ គឺតែងតែចង់បង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះជានិច្ច ឲ្យតែទទួលបាននូវព័ត៌មាន ជាមួយនឹងវិធានការអនុវត្តយ៉ាងតឹងរឹងនូវច្បាប់ដែលមាន ។

ជាមួយនេះ លោកជំទាវ ក៏បានបង្ហាញនូវការស្វាគមន៍ ចំពោះសំណើរបស់ភាគីឥណ្ឌូនេស៊ី ដល់ចង់ដឹងពីបទពិសោធន៍ នៃការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ រួមជាមួយនឹងការប្ដេជ្ញា បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរឥណ្ឌូនេស៊ី លើការងារទប់ស្កាត់អំពើឆ្លងដែនខុសច្បាប់ ឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសជាច្រើនទៀត ដើម្បីការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ និងពិភពលោកទាំងមូល ។

គួរបញ្ជាក់ថា គណៈប្រតិភូឥណ្ឌូនេស៊ី ដែលមកធ្វើកម្មសិក្សាពាក់ព័ន្ធនឹងការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស មានចំនួន៤១នាក់ ក្នុងនោះមានមន្ត្រីយោធា មន្ត្រីបង្ក្រាបបទល្មើសបច្ចេកវិទ្យា មន្ត្រីតុលាការ និងមន្ត្រីអគ្គស្នងការនគរបាលឥណ្ឌូនេស៊ី៕ ប្រភព៖ ក្រសួងមហាផ្ទៃ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.