ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

វីរភាពស​ម្តេ​​ច​តេ​ជោ​ ​ហ៊ុ​ន ​​សែ​ន​ ​ភ្លឺ​ចិ​ញ្ចែ​ង​លើ​ឆា​ក​​តំ​ប​ន់​ ​និ​ង​អ​ន្ត​រ​ជា​តិ​

វីរភាពស​ម្តេ​​ច​តេ​ជោ​ ​ហ៊ុ​ន ​​សែ​ន​ ​ភ្លឺ​ចិ​ញ្ចែ​ង​លើ​ឆា​ក​​តំ​ប​ន់​ ​និ​ង​អ​ន្ត​រ​ជា​តិ​

រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​​ត្តម​​ ប៉ែ​​ន​ ​បូ​ណា​ ​រ​ដ្ឋ​ម​ន្ត្រី​ប្រ​តិ​ភូ​អ​ម​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​និ​ង​​ជា​ប្រ​ធា​ន​អ​ង្គ​ភា​ព​អ្ន​ក​នាំ​ពា​ក្យ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​​បា​ន​គូ​ស​រំ​លេ​ច​ថា​ដំ​ណើ​រ​ទ​ស្ស​ន​កិ​ច្ច​ទៅ​​កាន់​​ប្រ​ទេ​ស​ឥ​ណ្ឌូ​នេ​ស៊ី​ ​និ​ង​​ទី​ម័​រ​ឡេ​ស្តេ​ ​រ​ប​ស់​ស​ម្តេ​ច​​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​គឺ​ជា​ព្រឹ​ត្តិ​កា​រ​ណ៍​ប្រ​វ​ត្តិ​សា​ស្ត្រ​​ថ្មី​មួ​យ​ទៀ​ត​ដែ​ល​មា​​ន​អ​ត្ថន័​​យ​ដ៏​ធំ​ធេ​ង​ម​ហិ​មា​ស​ម្រា​ប់​ក​ម្ពុ​ជា​​និ​ង​តំ​ប​ន់​អា​ស៊ី​អា​គ្នេ​យ៍​ទាំ​​ង​មូ​ល​​។​​ ​តា​ម​រ​យៈ​កា​រ​ទ​ទួ​ល​ប​ដិ​ស​ណ្ឋា​រ​កិ​ច្ច​ដ៏​វិ​​សេ​ស​វិ​សា​ល​ ​និ​ង​តា​ម​រ​យៈ​ពា​ក្យ​ពេ​ច​ន៍​រ​ប​ស់​​មេ​ដឹ​ក​នាំ​នៃ​ប្រ​ទេ​ស​ម្ចា​ស់​ផ្ទះ​ទាំ​ង​ពី​​រ​ ​ក៏​ដូ​ច​ជា​គ្រឿ​ង​ឥ​ស្ស​រិ​យ​យ​ស​ខ្ព​ស់​បំ​ផុ​ត​ដែ​ល​ស​ម្តេ​ច​ទ​ទួ​ល​បា​ន​ ​ស​ប​ញ្ជា​ក់​យ៉ា​ង​ច្បា​ស់​ថា​ ​វី​រ​ភា​ព​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប​ន្ត​រះ​ចិ​ញ្ចែ​ង​លើ​ឆា​ក​តំ​ប​ន់​ ​និ​ង​អ​​ន្ត​រ​ជា​តិ​។​

តាមរយៈហ្វេសប៊ុកផ្លូវការ នារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលខាងលើ បានបន្តថា នៅឥណ្ឌូនេស៊ី ក្រៅពីការទទួលបដិសណ្ឋារកិច្ចប្រកបដោយកិត្តិយសចំពោះសម្តេចតេជោ ហ៊ុន សែន យ៉ាងអធិកអធមក្រៃលែងនោះ ប្រធានាធិបតីឥណ្ឌូនេស៊ី ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានហៅសម្តេច ហ៊ុន សែនថា ជារដ្ឋបុរសដ៏មានបទពិសោធនៅអាស៊ីអាគ្នេយ៍។

ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភាឥណ្ឌូនេស៊ីក៏បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជារដ្ឋបុរសដ៏មានឥទ្ធិពល និងបានកោតសរសើរមិនដាច់ពីមាត់ពីវីរភាពរបស់សម្តេចក្នុងបុព្វហេតុជាតិមាតុភូមិដែលបានទាញកម្ពុជាពីភាពកំសត់ ទុគ៌តដ៏គួរឱ្យអាណិតអាសូរ មកជាប្រទេសដែលមានមុខមាត់លើឆាកតំបន់និងអន្តរជាតិ។

នៅទីម័រឡេស្តេ ពិធីបដិសណ្ឋារកិច្ចរឹតតែវិសេសវិសាលថែមទៀត ដោយឯកឧត្តម ចូហ្សេរ៉ាមូដ អរតា បានបើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោពីព្រលានយន្តហោះឆ្ពោះទៅកាន់សណ្ឋាគារក្រោមការសាទរយ៉ាងកងរំពងពីសំណាក់ប្រជាពលរដ្ឋនិងសិស្សានុសិស្សដែលឈរអបអរសាទរតាមដងផ្លូវយ៉ាងច្រើនកុះករ។ ឯកឧត្តមប្រធានាធិបតីបានហៅសម្តេចតេជោ ហ៊ុន សែន ថាជាអ្នករំដោះជីវិតប្រជាពលរដ្ឋខ្មែរ និងជាស្ថាបនិកកសាងកម្ពុជាសម័យទំនើប ជាមិត្តដ៏ល្អអស្ចារ្យរបស់ទីម័រឡេស្តេ។ ឯកឧត្តមប្រធានាធិបតីក៏បានបំពាក់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតជូនសម្តេចប្រធានព្រឹទ្ធសភាកម្ពុជាក្នុងឋានៈជាឥស្សរជនដែលមានគុណបំណាច់និងបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះទីម័រឡេស្តេ។

ឯកឧត្តមបានរំលេចថា មិនមែនមានតែថ្នាក់ដឹកនាំប្រទេសទាំងពីរទេដែលបានផ្តល់តម្លៃនិងការគោរពយ៉ាងខ្លាំងដល់សម្តេចតេជោ ហ៊ុន សែន បែបនេះ ប៉ុន្តែ បណ្តាប្រទេសផ្សេងទៀតទាំងក្នុងតំបន់និងក្រៅតំបន់ក៏បានផ្តល់តម្លៃដូចគ្នាដែរ។ គុណតម្លៃនេះស្តែងឡើងតាមរយៈការលះបង់និងស្នាដៃដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានតស៊ូយកជីវិតធ្វើដើមទុនដើម្បីសង្គ្រោះជីវិតខ្មែររាប់លាននាក់ចេញពីសេចក្តីស្លាប់ បានកសាងប្រទេសឡើងវិញពីគំនរផេះផង់ឱ្យរីកចម្រើនយ៉ាងឆាប់រហ័សមិនដែលធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ និងបានបញ្ចប់សង្គ្រាមដែលអូសបន្លាយជិត៣ទសវត្សរ៍ ហើយនាំមកនូវសន្តិភាពពេញលេញជូនប្រទេសជាតិតាមរយៈនយោបាយឈ្នះ
ឈ្នះ។

សម្តេចក៏បានចូលរួមវិភាគទានយ៉ាងច្រើនសម្រាប់ផលប្រយោជន៍តំបន់។ កេរ្តិ៍ឈ្មោះនិងឥទ្ធិពលរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែទទួលបានការផ្តល់តម្លៃពីសំណាក់ប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែបានហៀរចេញពីព្រំដែនកម្ពុជាជ្រាបចូលទៅក្នុងតំបន់និងក្នុងពិភពលោកតាមរយៈការចូលរួមចំណែកយ៉ាងសំខាន់របស់សម្តេចក្នុងការកសាងសន្តិភាពសម្រាប់មនុស្សជាតិនៅលើភពផែនដី។ ស្នាដៃនិងគុណតម្លៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាធនធានមិនចេះរីងស្ងួតសម្រាប់មនុស្សជាតិ ពិតជាស័ក្តិសមណាស់ក្នុងការទទួលបាននូវមហាកិត្តិយសដែលផ្តល់ជូនដោយប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំក្នុងតំបន់ និងពិភពលោក។ ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែងចំពោះរដ្ឋបុរសដ៏ឆ្នើមរបស់ខ្លួនដែលបាននិងកំពុងរះចិញ្ចែងលើឆាកតំបន់ និងអន្តរជាតិ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.