ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧ​ត្ត​ម​ ​​ទេ​ព​ ​អ​ស្នា​រិ​ទ្ធ​ ​រ​ដ្ឋ​លេ​​ខាធិ​​កា​រ ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​ ​ក្រ​សួ​ង​ព័​ត៌​មា​ន ​ឆ្លើ​យ​ត​ប​ចំ​ពោះ​ ក្តីបា​រ​ម្ភ​អំ​ពី​សុ​វ​ត្ថិ​ភា​ព​កា​រ​ងា​រ រ​ប​ស់​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​

ឯកឧ​ត្ត​ម​ ​​ទេ​ព​ ​អ​ស្នា​រិ​ទ្ធ​ ​រ​ដ្ឋ​លេ​​ខាធិ​​កា​រ ​និ​ង​ជា​អ្ន​ក​នាំ​ពា​ក្យ​ ​ក្រ​សួ​ង​ព័​ត៌​មា​ន ​ឆ្លើ​យ​ត​ប​ចំ​ពោះ​ ក្តីបា​រ​ម្ភ​អំ​ពី​សុ​វ​ត្ថិ​ភា​ព​កា​រ​ងា​រ រ​ប​ស់​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​

​រាជធានីភ្នំពេញ ៖ ឯ​ក​ឧ​ត្ត​ម​​ ទេ​​ព​ ​អ​ស្នា​រិ​ទ្ធ​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​និ​ង​ជា​អ្ន​​ក​នាំ​ពា​ក្យ​ក្រ​សួ​​ង​ព័​ត៌​មា​ន​បា​ន​ប្រា​ប់​​ក្រុ​ម​កា​រ​ងា​រ​អេ​​ប​ក្រ​សួ​ង​ព័​ត៌​មា​ន​នៅ​ថ្ងៃ​ទី​​៦​ ​ខែ​ឧ​ស​ភា​នេះ​ថា ​ក​ម្រិ​ត​សុ​វ​ត្ថិ​ភា​​ព​ការ​ងា​រ​រ​​ប​ស់​អ្ន​ក​សា​រ​ព័​ត៌​មា​ន​នៅ​​ក​ម្ពុ​ជា​កា​ន់​កើ​ន​ខ្ព​ស់​ជា​មុ​ន​ដែ​ល​ធា​នា​អោ​យ​អ្ន​ក​សា​​រព័​ត៌​មា​ន​បំ​ពេ​ញកា​រងា​រ​ដោ​យ​គ្មា​ន​កា​រ​ភ័​យ​ខ្លា​ច​។​

​ឯកឧត្តម ទេព អស្នារិទ្ធ បានលើកយកលទ្ធផលស្ទង់មតិឆ្នាំ២០២៥ដែលធ្វើឡើងថ្មីៗនេះមកបង្ហាញថា អ្នកសារព័ត៌មានដែលចូលរួមស្ទង់មតិចំនួនជាង ៨៦ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។

តាមលទ្ធផលនេះ បានបង្ហាញអំពីកម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២ភាគរយបើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨ភាគរយ។ ការបញ្ជាក់នេះជាការឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។

លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ អេបក្រសួងព័ត៌មាន នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះថា ចំពោះអ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍តែជុំវិញបញ្ហាសេដ្ឋកិច្ច រឿងមិនប៉ះពាល់បរិស្ថាន រឿងដែលមិនប៉ះពាល់ចំណុចអវិជ្ជមានឬរឿងមិនរសើប គឺគាត់មិនសូវប្រឈមនឹងបញ្ហាសន្តិសុខសុវត្ថិភាពទេ ផ្ទុយទៅវិញចំពោះអ្នកសារព័ត៌មានឯករាជ្យ ដែលធ្វើសេចក្តីរាយការណ៍ អំពីបញ្ហារសើប គឺមិនទាន់ធានាថាមានសុវត្ថិភាពគ្រប់គ្រាន់ទេ។

ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ បានបង្ហាញថា ប្រតិបត្តិករ និងតួអង្គជាតិអន្តរជាតិ បានមើលឃើញជាក់ស្តែងអំពីសកម្មភាពផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ មានចម្រុះប្រធានបទ ដោយមានការរាយការណ៍ព័ត៌មានលើគ្រប់វិស័យទាំងអស់ក្នុងសង្គម ទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបរដ្ឋនិងឯកជន ។

សូមបញ្ជាក់ថា នៅក្នុងវិស័យសារព័ត៌មានកម្ពុជា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មានទាំងអស់សុទ្ធតែមាននិងបានអនុវត្តសិទ្ធិ និងសេរីភាពដូចគ្នា មានតម្លៃស្មើៗគ្នា ពោលគឺពុំមានអ្នកណាមានតម្លៃលើសអ្នកណា ឬជាតួឯកក្នុងការងារនេះឡើយ នេះហើយសមភាព ភាពយុត្តិធម៌ ចម្រុះ និងបរិយាបន្ននៅក្នុងវិស័យសារព័ត៌មានកម្ពុជាសព្វថ្ងៃ។ ទាំងនេះគឺជា ភាពប្រសើរឡើង ប្រកបដោយភាពធន់និងសុខដុមនីយកម្ម ស្របតាមការប្រែប្រួល ក្នុងវិស័យសារព័ត៌មានកម្ពុជា ដែលក្លាយជាភាពខ្លាំងមួយដ៏ចាំបាច់សម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍វិស័យព័ត៌មាននិងសោតទស្សន៍កម្ពុជា យ៉ាងពិតប្រាកដ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.