ខេត្តក្រចេះ៖ នៅភូមិពង្រ នៅតាម៉ៅឈើទាលភ្លោះ នៅព្រែកប្រសព្វ ខេត្តក្រចេះ មានបទល្មើសចិញ្ចឹមត្រីឆ្តោដែលច្បាប់ហាមឃាត់ ចាប់ផ្តើមកំរើកឡើងវិញ ចំណែកមន្រ្តីជលផលដូចជាមើលពុំឃើញ បណ្តោយឲ្យបទល្មើសកើតឡើងព្រោងព្រាត ។
តាមប្រភពព័ត៌មានបានរាយការណ៍ថា នៅឃុំឈើទាលភ្លោះ យ៉ាងហោចណាស់ក៏មានរាប់រយបែត្រីធ្តោ ក្នុងពេលដែលជំនាញជលផលស្រុកឆ្លូង លោក ប៊ុណ្ណា រាវុធ គ្មានការបង្ក្រាបទប់ស្កាត់ បណ្តោយអោយអ្នកចិញ្ចឹមត្រីឆ្តើតាំងពីតូចរហូតដល់ធំ ទើបប្រើពាក្យពិន័យយកលុយ ជំនួសការទប់ស្កាត់ការបង្ក្រាបដោយប្រើវិធីអូសទូកបណ្តោយទឹកបែបនោះ មានដូចជាការយកកន្ត្រកទៅដងត្រីពីទ្រុង១កន្ត្រកឬ២កន្ត្រក យកមកដាក់ទូកទៅប្រលែងចោល ថតបង្ហាញយកស្នាដៃ គ្រាន់តែជាការបិទបាំងអំពើពុករលួយ។
ប្រភពបន្តថា វិធីនេះមិនអាចកាត់បន្ថយបរិមាណបែត្រីឆ្តោនោះទេ ផ្ទុយទៅវិញរឹតតែកើនឡើងជាបន្តបន្ទាប់ ត្បិតវិធីនេះកើតឡើងតាំងពីយូរមកហើយ វាជារឿងធម្មតាទៅសំរាប់អ្នកមានលទ្ធភាពបង់លុយ ដំណើរការជារហូតមក រីឯអ្នកគ្មានលុយពិន័យប្រជាពលរដ្ឋ សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អនុវត្តន៍ច្បាប់អោយស្មើរភាពគ្នា៕
ពុំអាចទំនាក់ទំនង លោក ប៊ុណ្ណាវុធ សុំការបំភ្លឺបានឡើយ៕