ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យុទ្ធនា​កា​រ​​ ​«​ផ្លូ​វ​ជា​តិ​​ស្អា​ត​ ​គ្មា​ន​សំ​រា​​ម​និ​ង​សំ​ណ​ល់​ប្លា​ស្ទិ​ក​»​ ​ជំ​រុ​​ញ​ឱ្យ​ផ្លូ​វ​ជា​តិ​ស្អា​ត​ នៅ​​ឆ្នាំ​២​០​២​៥​​

យុទ្ធនា​កា​រ​​ ​«​ផ្លូ​វ​ជា​តិ​​ស្អា​ត​ ​គ្មា​ន​សំ​រា​​ម​និ​ង​សំ​ណ​ល់​ប្លា​ស្ទិ​ក​»​ ​ជំ​រុ​​ញ​ឱ្យ​ផ្លូ​វ​ជា​តិ​ស្អា​ត​ នៅ​​ឆ្នាំ​២​០​២​៥​​

ក្រោ​យ​ពេ​ល​បា​ន​​ប្រ​កា​ស​បើ​ក​យុ​ទ្ធ​នា​កា​រ​សំ​អា​​ត​ផ្លូវ​​ជា​តិ​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​ ​«​ផ្លូ​វ​​ជា​តិ​គ្មា​ន​សំ​រា​ម​ប្លា​ស្ទិ​ក»​ ​​ចា​ប់​ពី​ថ្ងៃ​ទី​១​ ​ខែ​ម​​ក​រា​ ​ឆ្នាំ​២​០​២​៥​ ​​រ​ហូ​ត​ម​ក​ដ​ល់​ថ្ងៃ​ទី​២​៨​​ ​ខែ​មេ​សា​ ឆ្​​នាំ២​០​​​២៥​ ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​​បា​ន​ទ​ទួ​ល​កា​រ​ចូ​ល​​រួ​ម​គាំ​ទ្រ​និ​ង​អ​នុ​វ​ត្ត​​យុ​ទ្ធ​នា​កា​រ​​សម្អា​ត​ផ្លូ​វ​ជា​តិ​ ​ក្រោ​ម​ប្រ​ធា​ន​​ប​ទ​ ​«​ផ្លូ​វ​ជា​តិ​គ្មា​ន​​សំ​រា​ម​ ​និ​ង​សំ​ណ​ល់​​ប្លា​ស្ទិ​​ក​»​ ​បា​ន​ចំ​នួ​ន​ ​៥​០​​ខ្សៃ​ ​ស្មើ​នឹ​​ង​ប្រ​មា​ណ​៧​៣​,​៥​%​ ​នៃ​ចំ​​នួ​ន​ខ្សែ​ផ្លូ​វ​ស​រុ​ប​ ​​ដែ​ល​មា​ន​ទូ​ទាំ​ង​ប្រ​ទេ​ស​ចំ​នួ​​ន​៦​៨​ខ្សែ​។​ ​ជា​មួ​យ​គ្នា​នេះ​ ​សា​ធា​រ​ណ​​ជ​ន​ ​រួ​​ម​មា​ន​សិ​ស្ស​ ​និ​ស្សិ​ត​​ ​លោ​ក​គ្រូ​អ្ន​ក​គ្រូ​ ​អា​ជ្ញា​ធ​រ​មូ​ល​​ដ្ឋា​ន​ ​ម​ន្រ្តី​រា​ជ​កា​​រ​ ​រ​ដ្ឋ​បា​ល​ក្រុ​ង​ស្រុ​ក​ ​រា​​ជ​ធា​នី​ខេ​ត្ត​ ​ស​មា​គ​​ម​ ​អ​ង្គ​កា​រ​ក្រៅ​​រ​ដ្ឋា​ភិ​បា​​ល​ ​អ្ន​ក​ស្រ​ឡា​ញ់​​ប​រិស្ថាន​ ​និ​​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ចំ​នួ​ន​ ​១​៧​១​ ​៣​​០០​​ ​នា​ក់​ ​បា​នចូ​ល​រួ​​ម​អ​នុ​វ​​ត្ត​យុ​ទ្ធ​នា​កា​រ​ស​ម្អា​ត​ផ្លូ​វ​ជា​តិ​​ ​​បា​ន​ប្រ​វែ​ង​ ​៣​ ​១​៩​៣​,​៤​គ​.​ម​ ​ស្មើ​នឹ​ង​៥​០​%​ ​នៃ​ប្រ​វែ​ង​ផ្លូ​វ​ស​រុ​ប​ ​៦​​៣​៤​​៩​,​២​គ​.​ម​។​ ​យុទ្ធ​​នា​កា​រ​ស​ម្អា​ត​ផ្លូ​វជា​តិ​ ​គ្មា​ន​សំ​រា​ម​ ​និ​ង​សំ​ណ​ល់​ប្លា​​ស្ទិ​ក​ ​ស​ម្រេ​ច​បា​ន​រ​ហូ​ត​ម​ក​ទ​ល់​ពេ​ល​​នេះ​ ​មា​ន​ឃុំ​/ស​ង្កា​​ត់​ចូ​ល​រួ​ម​មា​ន​ចំ​នួន​ ​​៧​០​៧​ ​ឃុំ​-​ស​ង្កា​ត់​ ​ស្មើ​នឹ​ង​ចំនួ​ន​ ​៧​៤​%​ ​នៃ​ចំ​នួ​ន​ឃុំ​ ស​ង្កា​​ត់​ដែ​ល​មា​ន​ផ្លូ​វ​ជា​តិ​ឆ្ល​ង​កា​ត់​​ស​​រុ​ប​ចំនួ​​ន​ ​៩​៥​១​ ​ឃុំ​-​ស​ង្កា​ត់​។​ ​ដោ​យ​ឡែ​ក​ក្នុ​ង​យុ​ទ្ធ​នា​កា​រ​«​ផ្លូ​​វ​ជា​តិ​គ្មា​ន​សំ​រា​ម​ ​និ​ង​សំ​ណ​ល់​ប្លា​ស្ទិ​ក​»​ ​ចា​ប់​ពី​ថ្ងៃ​​ទី​០​១​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​​​០​២​៥​ក​ន្ល​ង​ម​ក ​បា​​ន​ប្រ​មូ​ល​ទុ​ក​ដា​ក់​សំ​រា​ម​ ​និ​ង​សំ​​ណ​ល់​ប្លា​ស្ទិ​ក​នៅ​តា​ម​​ដ​ង​ផ្លូ​វ​ ​បា​ន​ចំ​នួ​ន​ ​៥​១​៧​ ​តោ​ន។​

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសុទិដ្ឋិនិយមថានៅឆ្នាំ២០២៥នេះ ផ្លូវជាតិទាំងអស់នៅកម្ពុជាស្អាត មិនមានសំរាមនិងសំណល់ប្លាស្ទិកទៀតហើយ បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន ជាពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន សមាគម អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ ទាំងអស់ ដែលបានចូលរួមយ៉ាងផុសផុល រួមចំណែកលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ មានខ្យល់អាកាសល្អ និងសណ្តាប់ធ្នាប់ល្អ ការស់នៅប្រកបដោយផាសុខភាព ការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ភាពស្អាតគឺជាសសរស្តម្ភមួយ ដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលរៀបចំបង្កើតឡើង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសំណូមពរដល់ អ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលរាជធានី ខេត្ត រដ្ឋបាលក្រុង ស្រុក ខណ្ឌ និងអាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ រៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងសំរាម សំណល់ប្លាស្ទិក ឱ្យបានល្អ និងស្នើឱ្យបន្តចូលរួមយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ឆ្ពោះទៅជាចលនា គ្រប់ទីកន្លែងស្អាត ដើម្បីជំរុញភាពស្អាតរបស់កម្ពុជាបន្ថែមទៀត គឺធ្វើឱ្យសង្គមយើងស្អាត ប្រទេសជាតិមានបរិស្ថានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ និងការស់នៅប្រកបដោយចីរភាព។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានបើកយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចេះទុកដាក់ និងញែកសំរាម តាមរយៈយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានការចូលរួមប្តេជ្ញាចិត្តពីសិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងប្រទេសចំនួន១១ លានអង្គ/នាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានសិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមអនុវត្តបាន៦លានអង្គ/នាក់ ដែលក្នុងនោះសាធារណជនប្រមាណ ២ទៅ៣ម៉ឺននាក់ បានចូលរួមក្នុងយុទ្ធនាការខាងលើ។ យុទ្ធនាការទាំងអស់ របស់ក្រសួងបរិស្ថាននឹងបន្ត និងលើកទឹកចិត្តបន្ថែមទៀតដល់ការចូលរួមពីសាធារណជន ដើម្បីរៀបចំផ្ទះយើងស្អាត ក៏ដូចជាឱ្យប្រទេសយើងស្អាត ត្រៀមចាំទទួលស្វាគមន៍ ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងជាពិសេសផ្តល់ផាសុខភាព ដល់ប្រជាពលរដ្ឋគ្រប់រូប នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.