សារព័ត៌មានBangkokpostបានផ្សាយថា រដ្ឋាភិបាលថៃ មានគម្រោងដកហូតទ្រព្យសម្បត្តិរបស់ អតីតនាយករដ្ឋមន្ត្រីលោកស្រីយីងឡាក់ស៊ីណាវ៉ាត្រា សម្រាប់យកទៅសងសំណងនៅការខូចខាត ដោយសារតែកម្មវិធីផ្តល់ជំនួយទិញស្រូវអង្គរ របស់អតីតរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី។
ឧបនាយករដ្ឋមន្ត្រីថៃ លោកWissanu Krea ngam បានបកស្រាយថា ច្បាប់ខាងលើត្រូវអនុវត្ត ពឹងផ្អែកទៅលើការស្រាវជ្រាវ របស់គណកម្មការប្រឆាំងអំពើពុករលួយNACC ក្នុងនោះ បានបង្ខំឲ្យរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ ត្រូវតែទទួលខុសត្រូវចំពោះគោលនយោបាយ ដែលបានធ្វើឲ្យប្រទេសជាតិត្រូវខាតបង់។ ភ្លាមៗនោះ លោកស្រីយីងឡាក់ ក៏បានប្រតិកម្មនៅតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកស្រីថា រដ្ឋាភិបាលកំពុងតែធ្វើសកម្មភាពដូចជាតុលាការ ។
លោកស្រីយីងឡាក់បញ្ចាក់ថា រដ្ឋាសភិបាលត្រូវតែបញ្ចូនសំណុំរឿងនោះទៅកាន់តុលាការស៊ីវិល ជាជាងអនុវត្តិដោយខ្លួនឯង។ លោកស្រីក៏បានស្នើរដល់រដ្ឋាភិបាល មិនត្រូវដកហូតទ្រព្យសម្បត្តិ របស់លោកស្រីដែលបានមកដោយកម្លាំងញឹសឈាមនោះឡើយ ហើយត្រូវតែបញ្ចូនទៅកាន់តុលាការជាន់ខ្ពស់កាត់ក្តីទៅតាមផ្លូវច្បាប់។
លោកស្រីយីងឡាក់សសេរនៅក្នុងបណ្តាញហ្វេសប៊ុកថា«ខ្ញុំពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែទីប្រឹក្សាផ្លូវច្បាប់របស់រដ្ឋាភិបាល បានប្រកាសថាឲ្យមន្ត្រីក្នុងជួររដ្ឋាភិបាលរបស់លោកស្រី សងសំណងគឺជារឿងមិនត្រឹមត្រូវ ហើយរឿននេះចាំបាច់ត្រូវតែ បញ្ចូនទៅកាន់តុលាការស៊ីវិលកាត់ក្តី ទើបមានតម្លាភាព»។