ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កង​រាជ​​អា​វុ​ធ​ហ​ត្ថ​ ​រាជ​ធា​នី​​ភ្នំ​ពេ​ញ​ បានប​ង្ក្រា​ប​​ករ​ណី​ ​”​លា​ង​ស​ន្លឹ​ក​​លុ​យ​ដុ​ល្លា​ព៌​ណ​ខ្មៅ​”​ ​ ដែ​ល​ធ្វើ​​អោយ​សេ​ដ្ឋីខ្មែរ​​ម្នាក់ ចា​​ញ់​បោក​ជ​ន​ជា​តិ​ស្បែ​​ក​ខ្មៅ ​ចំ​នួ​ន​៧​លា​ន​ដុ​ល្លាសហ​រដ្ឋ​អា​​មេ​រិ​ក​

កង​រាជ​​អា​វុ​ធ​ហ​ត្ថ​ ​រាជ​ធា​នី​​ភ្នំ​ពេ​ញ​ បានប​ង្ក្រា​ប​​ករ​ណី​ ​”​លា​ង​ស​ន្លឹ​ក​​លុ​យ​ដុ​ល្លា​ព៌​ណ​ខ្មៅ​”​ ​ ដែ​ល​ធ្វើ​​អោយ​សេ​ដ្ឋីខ្មែរ​​ម្នាក់ ចា​​ញ់​បោក​ជ​ន​ជា​តិ​ស្បែ​​ក​ខ្មៅ ​ចំ​នួ​ន​៧​លា​ន​ដុ​ល្លាសហ​រដ្ឋ​អា​​មេ​រិ​ក​

រា​ជ​ធា​នី​ភ្នំ​​​ពេ​​​​ញ​​​ ​៖​ ​កា​ល​ពី​ថ្ងៃ​​ទី​២​៥ ខែ​មេ​សា​ ឆ្​នាំ​២​០​២​៥ លោ​​ក​ឧ​ត្ត​ម​សេ​នី​​យ៍​ឯ​ក​ ​រ័​ត្ន​ ស្រ៊ាង មេ​ប​ញ្ជា​​កា​រ​រ​ង​ក​ង​រា​ជ​អា​វុ​ធ​លើ​ផ្ទៃ​ប្រ​ទេ​​ស ​និ​ង​ជា​មេ​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​​វុ​ធ​ហ​ត្ថ​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ បានមា​ន​ប្រ​​សា​ស​ន៍ថា :សេ​ច​ក្តី​លោ​ភ​ល​ន់​ ​អា​ច​ធ្វើ​ឲ្យ​អ្ន​ក​ភ្លេ​ច​នូ​វ​​សេច​ក្តី​ត្រិះ​រិះ​ ​​។​ ​រ​យៈ​កា​ល​ក​ន្ល​ង​ម​ក​ ​ខ្ញុំ​បា​ន​ផ្ស​ព្វ​ផ្សា​យ​នូ​វ​ប​​ទ​ពិ​សោ​ធ​ន៍​អំ​ពី​កា​រ​ឆ​បោ​ក​ជា​ច្រើ​ន​រូ​ប​ភា​ព​ ​តា​​ម​រ​យៈ​ល​ទ្ធ​ផ​ល​ដែ​ល​ខ្ញុំ​ដឹ​ក​នាំ​ក​​ម្លាំ​ង​ក្រោ​ម​ឱ​វា​ទ​ប​ង្ក្រា​ប​បា​ន​ ​តាំ​ង​ពី​ខ្ញុំ​នៅ​ជា​មេ​ប​ញ្ជា​កា​រ​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​រ​ហូ​ត​ម​ក​ធ្វើ​ជា​មេ​ប​ញ្ជា​កា​រ​​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​:។

លោ​ក​មា​ន​​ប្រ​សា​ស​ន៍​ប​ន្ត​ថា​:​ ​ដូ​ច​ជា​ក​​រ​ណីទ​​ម្លា​ក់​មា​ស​ប​ញ្ឆោ​ត​ឲ្យ​យើ​ង​ឃើ​ញ​ហើ​យ​​ប​បួ​ល​យើ​ង​ចែ​ក​គ្នា​(​ទ​ម្លា​ក់​យោ​ង​)​ ​ដោ​យ​​គេ​យ​ក​គ្រឿ​ង​អ​ល​ង្កា​ឬ​ប្រា​ក់​ដែ​ល​មា​ន​ជា​ប់​ខ្លួ​ន​យើ​ង​ ​។​ ​ហើ​យ​យើ​​ង​យ​ក​មា​ស​ដែ​ល​គេ​ទ​ម្លា​ក់​ម​ក​ផ្ទះ​ក្លា​យ​ជា​រ​ប​ស់​ក្លែ​ង​ក្លា​យ​ ​ក​​រ​ណី​អ្ន​ក​មិ​ន​ស្គា​ល់​​ក្លែ​ង​ជា​ជ​ន​ស​ប្បុ​​រ​ស​ឬ​ជា​អ្ន​ក​សុំ​ស្នេ​ហ៍​ពី​យើ​ង​ ​ហើ​យ​​ផ្ញើ​រ​ប​​ស់​រ​ប​រ​មា​ន​ត​ម្លៃ​ឬ​ប្រា​​ក់​ពី​ក្រៅ​ប្រ​ទេ​ស​ឲ្យ​យើ​ង​ ​។​ប​​ន្ទា​ប់​ម​ក​ក៏​មា​ន​អ្ន​ក​ក្លែ​ង​ជា​គ​យ​ឬ​ស​ម​​ត្ថ​កិ​ច្ច​ ​តេ​ប្រា​ប់​យើ​ង​ថា​​រ​ប​ស់​មា​ន​ត​ម្លៃ​ឬ​ប្រា​​ក់​ដែ​ល​ផ្ញើ​ម​ក​ពី​ក្រៅ​ប្រ​ទេ​ស​​សុ​ទ្ធ​តែ​ខុ​ស​ច្បា​ប់​ ​ហើ​យ​ក៏​បោ​​ក​យើ​ង​ថា​ដើ​ម្បី​យ​ក​រប​ស់​ឬ​ប្រា​ក់​ទាំ​ង​នោះ​បា​ន​ ​ត្រូ​វ​ប​ង់​ប្រា​ក់​ឲ្យ​គេ​ជា​ដើ​ម​ ​។​

តែអ្វីដែលភ្ញាក់ផ្អើល និងសោកស្តាយបំផុត គឺបានឃើញល្បិចឆបោកដដែលៗ របស់ជនទុច្ចរិតនៅតែមានប្រសិទ្ធិភាព ដោយមានជនរងគ្រោះម្នាក់ហើយម្នាក់ទៀត ត្រូវរងការបោកប្រាស់និងធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិអស់ជាច្រើន។

លោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង បានបន្តថា: ថ្ងៃនេះខ្ញុំសូមលើកយករូបភាពឆបោក មួយករណីទៀត ដែលអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបបាន កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មកអំពាវនាវជាថ្មី ដើម្បីឲ្យមហាជនមានការប្រយ័ត្ន។

ជនរងគ្រោះម្នាក់ ត្រូវបានជនជាតិស្បែកខ្មៅ ៥នាក់ លួងលោមថាពួកគេមាន មានប្រាក់ប្រឡាក់ទឹកខ្មៅ ជាច្រើនលានដុល្លារអាមេរិក តែពុំអាចចាយបាន លុះត្រាតែមានប្រាក់ដុល្លារពិតប្រាកដ យកមកលាងជាមួយម្សៅ ហើយយកម្សៅនោះទៅលាងជាមួយប្រាក់ប្រឡាក់ទឹកខ្មៅ ទើបក្លាយជា ប្រាក់អាចចាយបាន ដោយពួកវានឹងឲ្យផលចំណេញមកជនរងគ្រោះវិញ ១ទ្វេជា៣ ឬ ១ទ្វេជា៥។
ដំបូងឡើយ ជនរងគ្រោះ បានយកប្រាក់ដុល្លារពិតប្រាកដចំនួន២ពាន់ដុល្លារ សរអាឲ្យក្រុមឆបោកដាក់ចូលម៉ាស៊ីន ក្រឡុកជាមួយម៉្សៅនិងដាក់ប្រាក់ប្រឡាក់ទឹកខ្មៅចូល ៨ពាន់ដុល្លារ ។
តែមុនពេលក្រឡុក ក្រុមឆបោកបានឲ្យជនរងគ្រោះលេបថ្នាំ ដោយប្រាប់ថា ដើម្បីការពារការពុលម្សៅគីមីដែលក្រឡុកប្រាក់ ហើយពួកវាក៏លេបឲ្យមើលមុនផងដែរ មួយសន្ទុះក្រោយមកឃើញថា ប្រាក់ចេញមកវិញ ចំនួន ១ម៉ឺនដុល្លារ សុទ្ធតែជាប្រាក់ដុល្លារពិតប្រាកដ អាចចាយបាន (ត្រង់នេះជាល្បិចបន្លំមួយ) ។
បន្ទាប់មក ក្រុមឆបោកក៏ប្រគល់ប្រាក់ដែលទើបលាងរួច ឲ្យទៅជនរងគ្រោះទាំងអស់ (ត្រង់នេះជាល្បិចចិត្តសាស្ត្រមួយទៀត) ក្រោយមកជនរងគ្រោះក៏មានការទុកចិត្ត ជឿលង់ទៅលើជនឆបោកទាំងស្រុង បានប្រគល់ប្រាក់ជាបន្តបន្ទាប់ ឲ្យទៅជនឆបោកទាំងនោះ រហូតដល់ចំនួន៧លានដុល្លារឯណោះ ដើម្បីលាងប្រាក់ប្រឡាក់ទឹកខ្មៅចំនួន២៨លានដុល្លារ ហើយក្រុមឆបោក បានបែងចែកឲ្យជនរងគ្រោះ ចំនួន២៥លានដុល្លារ គ្រាន់តែលាងរាល់ពេល ដកប្រាក់ចេញពីម៉ាស៊ីនក្រឡុក គឺក្រុមឆបោកបានវេចខ្ចប់រុំស្កុតពណ៌លឿង និងប្រាប់ថាប្រាក់ទាំងនេះ មិនទាន់ឲ្យហែកភ្លាមៗទេ ត្រូវទុកច្រើនខែសិន ទើបហែកស្កុតបាន ។
បើមិនអញ្ចឹងនឹងមិនអាចក្លាយជាប្រាក់ពិតប្រាកដឡើយ។
ក្រោយមក១ខែ ជនរងគ្រោះមានការសង្ស័យ ក៏បានហែកដុំប្រាក់ទាំងនោះមើល ក៏ឃើញថាសុទ្ធតែជាប្រាក់ដុល្លារសែនខ្មោចនិងក្រដាស់សសុទ្ធទាំងអស់ ទើបដឹងថាចាញ់បោកគេ។

លោកបានបន្តថា : ជាលទ្ធផល ជនរងគ្រោះខាតបង់ប្រាក់រហូតដល់៧លានដុល្លារ (ត្រង់នេះ គឺក្រុមឆបោកបានបន្លំប្តូរប្រាក់ នៅពេលដាក់ចូលក្នុងម៉ាស៊ីន ដោយត្រឡប់ប្រាក់ពិតប្រាកដចុះទៅក្នុងប្រអប់សម្ងាត់នៅបាតម៉ាស៊ីន និងជំនួសមកវិញនូវប្រាក់សែនខ្មោច) ។
ហើយសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបានត្រឹមជនជាតិស្បែកខ្មៅ ០២នាក់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។
រីឯបក្ខពួកជនល្មើសដែលនៅសេសសល់ កំពុងស្រាវជ្រាវស្វែងរកបន្ត។

លោកឧត្តមសេនីយ៍ឯកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្ថែមថា : ជាថ្មីម្តងទៀត ខ្ញុំសូមយកបទពិសោធន៍ទាំងនេះ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សាធារណ:ជន សូមមានការត្រិះរិះដោយប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត កុំឲ្យសេចក្តីលោភលន់ មកបិទបាំងភ្នែកនិងរារាំងដល់ការពិចារណាយើងបាន ។
ព្រោះថាលើលោកនេះ ពុំមានផលប្រយោជន៍ឯណា រត់មករកយើងដោយឯកឯងទេ បើគេប្រាប់យើងថា អាចរកប្រាក់បានស្រួលដោយមិនបាច់ប្រឹង យើងត្រូវសួរខ្លួនឯងថា ម្តេចគេមិនសម្ងំរកម្នាក់ឯង បែរជាមកហៅរកយើងឲ្យចូលរួមចែករំលែកឬកាត់បន្ថយផលប្រយោជន៍របស់គេ តើយើងត្រូវជាអ្វីនឹងគេ ចុះម្តេចគេមិនយកផលប្រយោជន៍ទាំងនោះទៅចែករំលែកជាមួយប្រពន្ធកូន បងប្អូនសាច់ញាតិ មិត្តភក្តិស្និទ្ធស្នាល ឬជនរួមជាតិគេ? នេះហើយជាទម្រង់នៃការបោកប្រាស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.