ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញា​ធរ​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​៖​ ​​៣​​ថ្ងៃ​ ​មា​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​ ​រួ​ម​​ជា​មួយ​​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​តិ​-​អ​ន្ដ​រ​ជា​តិ​ ​ជិ​ត​​៣​លា​ន​នា​ក់​ ​ចូ​​ល​រួ​ម​ក​ម្សា​ន្ត​ស​ប្បា​យ ស​​ង្ក្រា​ន្ត​វ​ត្ត​ភ្នំ​​

អាជ្ញា​ធរ​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​៖​ ​​៣​​ថ្ងៃ​ ​មា​ន​ប្រ​ជា​​ព​ល​រ​ដ្ឋ​ ​រួ​ម​​ជា​មួយ​​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​តិ​-​អ​ន្ដ​រ​ជា​តិ​ ​ជិ​ត​​៣​លា​ន​នា​ក់​ ​ចូ​​ល​រួ​ម​ក​ម្សា​ន្ត​ស​ប្បា​យ ស​​ង្ក្រា​ន្ត​វ​ត្ត​ភ្នំ​​

រាជធានី​ភ្នំ​ពេ​ញ​ ​៖​ ​រ​យៈ​ពេ​ល​ ​៣​ថ្ងៃ​ ​មា​ន​ប្រ​ជា​ព​ល​​រ​ដ្ឋ​រួ​ម​ជា​មួ​យ​ភ្ញៀ​វ​ទេ​ស​ច​រ​ជា​​តិ​ ​និ​ង​អ​ន្ត​រ​ជា​តិ​ ​យ៉ា​​ង​ច្រើ​ន​កុះ​ក​រ​ ​ប្រ​មា​ណ​ជិ​ត​៣​​លា​ន​នា​ក់​​ ​បា​​ន​នាំ​គ្នា​ម​ក​លេ​ង​ក​ម្សា​ន្ត​ ​យ៉ា​​ង​ស​ប្បា​យ​រី​ក​រា​យ​ ​នៅ​តំ​ប​ន់​​ត្រ​ជា​ក់​ចិ​ត្ត​ ​”​ស​ង្ក្រា​ន្ត​វ​ត្ត​ភ្នំ​”​ ​២​០​២​៥​ ​នៃ​ពិ​​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ ​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​រ​ ​នា​រ​ម​ណី​យ​ដ្ឋា​ន​វ​ប្ប​ធ​​ម៌​ប្រ​វ​ត្តិ​សា​ស្ត្រ​វ​ត្ត​ភ្នំ​ ​ជា​មួ​យ​នឹ​ង​កា​​រ​កា​រ​ពា​រ​ស​ន្តិ​សុ​ខ​ ​និ​ង​រៀ​ប​ចំ​ស​ណ្ដា​ប់​ធ្នា​ប់​​បា​ន​យ៉ា​ង​ល្អ​ប្រ​សើ​រ​។​

បើយោងតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាថ្ងៃទី១៦ មេសា២០២៥ ថា នៅថ្ងៃទី៣ ជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចំនួន១លាន៥សែននាក់ បាននាំគ្នាមកលេងកំសាន្ត នៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។

លោកស្រី អ្នកនាំពាក្យ បានបន្តឱ្យដឹងទៀតថា កាលពីថ្ងៃទី២ វារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំត្រូវថ្ងៃ ទី១៥ ខែមេសា ឆ្នាំ ២០២៥ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺននាក់ នាំគ្នាមកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ ដោយឡែកនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ សម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រានវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥។

លោកស្រីដោ សម្ផស្ស បានគូសបញ្ជាក់ថា «ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រានវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន ៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន ៨០ម៉ឺននាក់ និងនៅថ្ងៃទី ៣កើនដល់ចំនួន ១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ»៕ប្រភព ៖ រដ្ឋបាលរាជធានីភ្នំពេញ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.