ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេ​​ច​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​៖​ ​ក​ម្ពុ​ជា​ ​នឹ​ង​ប​ញ្ជូ​នឧ​​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​១​រូ​ប​ ​​និ​ង​រ​ដ្ឋ​ម​ន្ត្រី​​១​រូ​ប​ ​ដឹ​ក​នាំ​​ច​រ​ចា​ជា​មួ​យ​​អា​ម៉េ​រិ​ក​ ​ពា​ក់​ព័​​ន្ធ​កា​រ​ដំ​ឡើ​ង​ព​​ន្ធ​នាំ​ចូ​ល

សម្ដេ​​ច​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​៖​ ​ក​ម្ពុ​ជា​ ​នឹ​ង​ប​ញ្ជូ​នឧ​​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី​១​រូ​ប​ ​​និ​ង​រ​ដ្ឋ​ម​ន្ត្រី​​១​រូ​ប​ ​ដឹ​ក​នាំ​​ច​រ​ចា​ជា​មួ​យ​​អា​ម៉េ​រិ​ក​ ​ពា​ក់​ព័​​ន្ធ​កា​រ​ដំ​ឡើ​ង​ព​​ន្ធ​នាំ​ចូ​ល

សម្តេ​ច​ម​ហា​ប​វ​រ​ធិ​​ប​តី​​​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ក​ម្ពុ​ជា​ ​បា​ន​គូ​សប​ញ្ជា​ក់​ថា​ ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​​បា​ន​ត្រៀ​ម​ប​ញ្ជូ​ន​ឧ​​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​១​រូ​ប​ ​និ​ង​រ​ដ្ឋ​ម​ន្ត្រី​​១​រូ​ប​ ​ដឹ​ក​នាំ​កា​រ​ច​​រ​ចា​ជា​មួ​យ​ស​ហ​​រ​ដ្ឋ​អា​មេ​រិ​ក​ ​ពា​ក់​ព័​ន្ធ​កា​​រ​ដំ​ឡើ​ង​ព​ន្ធ​នាំ​ចូ​ល​​​ ​ដែ​ល​អា​ម៉េ​​រិ​ក​ដា​ក់​ចេ​ញ​ជា​មួ​យ​ក​​ម្ពុ​ជា​ ​នា​ពេ​ល​ថ្មី​ៗ​នេះ​។​

ការប្រកាសត្រៀមមន្ត្រីជាន់ខ្ពស់របស់កម្ពុជា ចូលរួមចរចាជាមួយសហរដ្ឋអាមេរិកខាងលើនេះ ធ្វើឡើងបន្ទាប់ពីនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នៅកម្ពុជា ផ្ទុះការភ្ញាក់ផ្អើល ជុំវិញការធ្វើស​ន្និសីទ ស្តីពីការបញ្ជាក់ការឆ្លើយតប របស់ប្រធានាធិបតី សហរដ្ឋអាមេរិក លើការដំឡើងពន្ធជាសកល ប្រមាណ៦០ប្រទេស ជុំវិញពិភពលោក ដែលលោកត្រាំ ហៅថា “ទិវារំដោះ” ក្នុងនោះក៏មានកម្ពុជាផងដែរ ត្រូវបានកំណត់ពន្ធនាំចូល ៤៩% បន្ទាប់ពីរដ្ឋបាលលោក ដូលណា ត្រាំ រកឃើញថា គម្លាតរវាងការនាំទំនិញពីកម្ពុជា ចូលទៅកាន់សហរដ្ឋអាមេរិក មានគម្លាតឱនភាពពាណិជ្ជកម្ម រហូតទៅដល់ ៩៧% ។

ក្នុងឱកាសអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ពានអាកាសមរតកតេជោ មានទីតាំងស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក ប្រកាសដំឡើងពន្ធគយ រដ្ឋាភិបាលកម្ពុជា បានគិតគូរ និងរៀបចំដោះស្រាយភ្លាមៗជាជំហានៗ នៅក្នុងជួររដ្ឋាភិបាល មុននឹងបញ្ជូនលិខិតមួយចំពោះមុខ ទៅកាន់រដ្ឋបាលលោក ដូណាល់ ត្រាំ ។

សម្តេចធិបតី បានថ្លែងថា កម្ពុជា មិនដែលដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក រហូតដល់៩៧%នោះទេ ផ្ទុយទៅវិញ ពន្ធនាំចូលទំនិញពីសហរដ្ឋអាមេរិក កម្ពុជា ខ្ពស់បំផុតត្រឹម៣៥% ខណៈដែលជាមធ្យម មានត្រឹម២៩.៤% ប៉ុណ្ណោះ។

ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ប្រើប្រាស់រយៈពេល៤១ម៉ោង និងដាក់ផែនការអនុវត្តត្រឹម ៣៧ម៉ោង ដើម្បីបញ្ចប់កិច្ចការចំពោះមុខ ដោយបានផ្ញើលិខិតមួយទៅរដ្ឋបាលលោក ដូណាល់ ត្រាំ ផ្ទុយពីការលើកឡើង របស់ក្រុមប្រឆាំងមួយចំនួន ដែលចោទរដ្ឋាភិបាលកម្ពុជា មិនមានចំណាត់ការភ្លាមៗ លើបញ្ហាខាងលើនេះ ខណៈដែលសម្តេចធិបតីថា កិច្ចការខ្លះ មិនចាំបាច់បង្ហោះផ្សព្វផ្សាយនោះទេ តែត្រូវអនុវត្តភ្លាមៗទៅតែម្តង ។

ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានរៀបចំក្រុមការងារ ជាជំហាន២រួចទៅហើយ​ ដោយត្រៀមលក្ខណៈប្រគល់ភារកិច្ច ឱ្យក្រុមការងារមួ​យ ដឹកនាំដោយ លោក ស៊ុន ចាន់ថុល ជាឧបនាយករដ្ឋមន្ត្រី និងលោកស្រី ចម និម្មល ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បើចាំបាច់ត្រៀមចេញដំណើរទៅសហរដ្ឋអាមេរិក ធ្វើការចរចា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «កម្ពុជា ត្រៀមឧបនាយករដ្ឋមន្ត្រី១រូប និងរដ្ឋមន្ត្រី១រូប ដើម្បីដឹកនាំចរចានេះ ព្រោះវាជាការឱ្យតម្លៃខ្ពស់ នៅក្នុងការចរចាដើម្បីផលប្រយោជន៍ជាតិ ។ ការចាត់តាំងមន្ត្រីចូលចរចាគឺស្មើនឹងការឱ្យតម្លៃ​ ថាតើសំខាន់ប៉ុណ្ណា បើយើងមិនឱ្យតម្លៃ យើងត្រឹមចាត់តាំងប្រធានយកដ្ឋានមួយក៏បានដែរ ឬមួយអនុរដ្ឋលេខាធិការ ឬរដ្ឋលេខាធិការ តែនេះយើងចាត់ដល់ឧបនាយករដ្ឋមន្ត្រី ក្នុងរដ្ឋាភិបាល ក្រៅពីនាយករដ្ឋមន្ត្រី​ អស់ពីណាធំជាងឧបនាយករដ្ឋមន្ត្រីហើយ»។

បន្ថែមលើនេះ សម្តេចធិបតី ក៏បានឆ្លើយតប ទៅនឹងក្រុមប្រឆាំងមួយចំនួន ដែលតាំងខ្លួនធ្វើជាអ្នកចេះ បើជ្រុលជាមើលងាយសមត្ថភាព របស់សម្តេចទៅហើយ សូមឱ្យចំណាប់ច្បាស់ជាងសម្តេចផង ។ ក្នុងន័យនេះ សម្តេចធិបតី បានសង្កេតឃើញថា អ្នករិះគន់​សម្តេច និងតាំងខ្លួនជាបណ្ឌិតសេដ្ឋកិច្ច ប៉ុន្តែបានប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិត AI ដើម្បីរៀបចំផែនការឱ្យទៅវិញ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.