ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចប​វ​រ​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​​ត​ នា​​​យ​​​​ក​​​រ​​​​ដ្ឋ​​​ម​​​ន្ត្រី​​​នៃ​​​ក​​​​​​ម្ពុ​​​ជា​​​ ​៖ ​មិ​ន​មា​ន​ភា​ព​ចាំ​បា​ច់​ ​ប​ញ្ចូ​ល​ក្រ​សួ​ង​​កសិ​​ក​ម្ម​ ​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​និ​ង​ធ​​ន​ធា​ន​ទឹ​ក​ ​ឱ្យ​ចូ​ល​គ្នា​ឡើ​យ​

សម្តេចប​វ​រ​​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​​ត​ នា​​​យ​​​​ក​​​រ​​​​ដ្ឋ​​​ម​​​ន្ត្រី​​​នៃ​​​ក​​​​​​ម្ពុ​​​ជា​​​ ​៖  ​មិ​ន​មា​ន​ភា​ព​ចាំ​បា​ច់​ ​ប​ញ្ចូ​ល​ក្រ​សួ​ង​​កសិ​​ក​ម្ម​ ​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​និ​ង​ធ​​ន​ធា​ន​ទឹ​ក​ ​ឱ្យ​ចូ​ល​គ្នា​ឡើ​យ​

រាជធានីភ្នំពេញ ៖ ស​ម្តេ​​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​​ម្ពុ​ជា​ ​​បា​ន​គូ​ស​ប​ញ្ជា​ក់​អំ​ពី​កា​រ​ផ្ត​ល់​យោប​​ល់ដ​​ល់​ស​ម្តេច​ ​ឱ្យ​​បង្រួ​ម​​ក្រ​សួ​ង​ចំ​នួ​ន​៣​ចូ​ល​គ្នា​ ​រួ​ម​មា​ន​ក្រសួ​​ង​ក​សិ​ក​ម្ម​ ​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​និ​ង​ក្រ​សួ​ង​ធ​ន​ធា​ន​ទឹ​ក​នោះ​ថា​ ​មិ​ន​ចាំ​បា​​ច់​ប​ង្រួម​​ទេ​ ​ព្រោះ​ក​ម្ពុ​ជា​ ​ជ្រើ​ស​រើ​ស​អ​ភិ​ក្រម​​ ​ព​ង្រឹ​ង​ចៀ​ស​ជា​ង​ព​ង្រី​ក​ ដោ​យ​​គ្រា​ន់​តែ​ឱ្យ​ស​ហ​កា​រ​គ្នា​ឱ្យ​ច្រើ​ន​ ​ឱ្យ​រឹ​ង​មាំ​ ​ប្រ​ក​ប​ដោ​យ​ប្រ​សិ​ទ្ធ​ភា​ព​ល្អ​ ​ដើ​ម្បី​ជា​ប្រ​យោ​ជ​​ន៍​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​។​

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ នៅដឹព្រីមៀរ សេនធ័រសែនសុខ រាជធានីភ្នំពេញ​​ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងនូវយន្តការរបស់បណ្តាប្រទេសជាច្រើន នៅលើពិភពលោក សម្រាប់ការកែទម្រង់មុខងារសាធារណៈ ដែលបណ្តាប្រទេសទាំងនោះ សុទ្ធតែប្រើប្រាស់យន្តការ បង្រួមដើម្បីពង្រឹង តែកម្ពុជា មានម៉ូដែលខុសពីប្រទេសទាំងនោះ ដោយកម្ពុជាជ្រើសរើស​ គឺពង្រឹងចៀសជាងពង្រីក ហើយមិនបង្រួមដើម្បីពង្រឹងនោះដែរ ​។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ចំពោះកម្ពុជា ជ្រើសយកអភិក្រមពង្រឹងចៀសជាងពង្រីក គឺទប់ស្កាត់នៅក្នុងការពង្រីកនៅក្នុងវិស័យមួយចំនួន ដែលមិនទាន់ចាំបាច់ លើកលែងតែអប់រំ សុខាភិបាល និងកសិកម្ម ដែលភាគច្រើនជាផែនការឆ្នាំចាស់ ក្នុងការពង្រីក ដោយឡែកពាក់ព័ន្ធនឹងរចនាសម្ព័ន្ធ គឺមិនឱ្យពង្រីក លើសពីអ្វីដែលមានស្រាប់។

ក្នុងនោះសម្តេចធិបតី ក៏បង្ហើបនូវការស្នើសុំដំឡើងអគ្គនាយក ដែលភាគច្រើនត្រូវបានសម្តេចបដិសេធមិនឱ្យធ្វើ ប៉ុន្តែករណីមានតម្រូវការចាំបាច់ អាចធ្វើទៅបាន ប៉ុន្តែការបង្កើនថ្មីនេះ ត្រូវមានកាត់កងកន្លែងណាមួយមកវិញ ដោយចាំបាច់បំផុត មិនមែនបង្កើត ដើម្បីបង្កើតទេ។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ហើយនេះជាអភិក្រមដែលយើងបានធ្វើនៅក្នុងមួយខែជាងនេះ ហើយក្រសួងមុខងារសាធារណៈរត់ប្រាប់ខ្ញុំរហូត ពីរឿងសតិអារម្មណ៍មន្ត្រី តែខ្ញុំសូមការយល់ដើម្បីយើងរស់ទាំងអស់គ្នា យើងមិនប្រើអភិក្រមបង្រួមដើម្បីពង្រឹងទេ តែយ៉ាងហោចណាស់ យើងត្រូវពង្រឹងជាងពង្រីកនូវអ្វីដែលមានស្រាប់ ធ្វើឱ្យបានល្អ ។ មានអ្នកលើកយោបល់ឱ្យខ្ញុំ ពិសេសពេលដែលខ្ញុំថ្ងៃមុននោះ ចុះទៅខេត្តកំពង់ធំ នាំរដ្ឋមន្ត្រី៣ កសិកម្ម អភិវឌ្ឍជនបទ និងធនធានទឹក មានអ្នកលើកយោបល់ឱ្យខ្ញុំ សម្តេចបង្រួម៣នឹងជាមួយគ្នាទៅ ខ្ញុំថាឥឡូវរបៀបរបបកម្ពុជាផ្សេង យើងរក្សានិងពង្រឹង៣នេះ សម្រួលភារកិច្ចឱ្យសហការគ្នាឱ្យច្រើន ឱ្យរឹងមាំ ឱ្យប្រសិទ្ធភាពល្អ រួមគ្នាធ្វើទៅ យើងអត់យកដូចខ្ញុំនិយាយ ដូចប្រទេសប៉ុន្មានដែលលើក បង្រួមដើម្បីពង្រឹង តែយើងត្រូវមានអភិក្រមមួយ ដែលតាមរបៀបយើង ប៉ុន្តែយើងត្រូវធ្វើ មិនធំ តែយើងត្រូវហ៊ានទទួលខុសត្រូវ យើងត្រូវកែសម្រួល»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.