ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រធានា​ធិ​ប​តី​អា​មេ​រិ​ក លោ​​ក​ត្រាំ ​​ព្រ​មា​នអ៊ី​រ៉​ង់​ ​ឈ​ប់​លូ​ក​ដៃ ពេល​អា​មេ​រិ​ក​ នឹ​​ង​​​​​បំ​​​​​ផ្លា​​​ញ​​ក្រុ​​​ម​​​នេះ​​​​​ចោ​​​​ល​ ​មិ​​​​​ន​​​ឲ្យ​​​ងើ​​​ប​​​​ទ្បើ​​ង​​​វិ​​​ញ​​​នោះ​​

ប្រធានា​ធិ​ប​តី​អា​មេ​រិ​ក លោ​​ក​ត្រាំ ​​ព្រ​មា​នអ៊ី​រ៉​ង់​ ​ឈ​ប់​លូ​ក​ដៃ ពេល​អា​មេ​រិ​ក​ នឹ​​ង​​​​​បំ​​​​​ផ្លា​​​ញ​​ក្រុ​​​ម​​​នេះ​​​​​ចោ​​​​ល​ ​មិ​​​​​ន​​​ឲ្យ​​​ងើ​​​ប​​​​ទ្បើ​​ង​​​វិ​​​ញ​​​នោះ​​

អន្តរជាតិ ៖ ប្រ​ធា​នា​ធិ​ប​តី​អាមេ​រិ​ក​លោ​ក​ ​ដូ​ណា​ល់​​ ​ត្រាំ​ បា​​ន​ព្រ​មា​ន​ ​កា​លពី​ថ្ងៃ​ពុ​ធ​ថា​ ​អ៊ី​រ៉​ង់​​ ត្​រូ​​វតែ​ប​ញ្ឈ​​ប់ទាំ​ង​ស្រុ​​ង​នូ​វ​ជំ​នួ​យ​ដែ​ល​ខ្លួន​​កំពុ​ង​ផ្គ​​ត់​ផ្គ​ង់​ដ​ល់​ក្រុ​ម​ឧ​ទ្ទា​ម​ ​Ho​u​t​h​i​ ​រ​ប​ស់​ប្រ​​ទេ​ស​យេ​ម៉ែ​ន​ ​ដោ​យ​លោ​កប្តេ​ជ្ញា​ថា​នឹ​ង​បំ​​ផ្លា​ញក្រុ​ម​នេះ​​ចោ​លមិ​​ន​ឲ្យ​ងើ​ប​ទ្បើ​ង​វិ​ញ​នោះ​ទេ​។​

លោក ត្រាំ បានថ្លែងថា របាយការណ៍បង្ហាញថា ទីក្រុងតេអេរ៉ង់បានកាត់បន្ថយការគាំទ្ររបស់ខ្លួនចំពោះក្រុម Houthi ប៉ុន្តែអ៊ីរ៉ង់នៅតែបន្តបញ្ជូនការផ្គត់ផ្គង់កម្រិតធំដដែល។ យ៉ាងណាក៏ដោយគេ​មិន​ច្បាស់​ទេ​ថា ​តើ​ប្រធានាធិបតី​កំពុងថ្លែង​យោង​ទៅ​លើ​របាយការណ៍​ពី​មន្ត្រី​របស់​គាត់ ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លោកបាននិយាយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានកម្មសិទ្ធិរបស់គាត់ថា “អ៊ីរ៉ង់ត្រូវតែបញ្ឈប់ការបញ្ជូនសម្ភារៈទាំងនេះជាបន្ទាន់បើមិនចង់បង្ករឿង។ លោកបន្តថា “ទោះបីជាពួកគេចាញ់ក៏ដោយ ប៉ុន្តែវិធីនៃការចាញ់របស់ពួកគេវាឆាប់រហ័ស ហើយរងការខូចខាតយ៉ាងដំណំ ខណដែលយើងបានវាយប្រហារយ៉ាងខ្លាំងទៅលើពួកព្រៃផ្សៃ Houthi ហើយមើលពីរបៀបដែលវារងការបរាជ័យនោះវានឹងកាន់តែអាក្រក់ទៅៗ ។ លោកថា សកម្មភាពរបស់ពួកវា គឺមិនមែនជាការប្រយុទ្ធដោយយុត្តិធម៌នោះទេ ហើយក៏គ្មានថ្ងៃដែរ!! ពួកគេនឹងវិនាសទាំងស្រុង!។

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា កាលពីព្រឹកថ្ងៃពុធ ក្រុម Houthis បានរាយការណ៍ពីការតម្រៀបជួរនៃយន្តហោះចម្បាំងស៊េរីថ្មីរបស់អាមេរិក លើតំបន់នៅភាគខាងជើង និងភាគខាងលិចប្រទេសយេម៉ែន។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យយោធារបស់ក្រុមលោក Yahya Saree បានប្រកាសនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា ក្រុមរបស់លោកបានកំណត់គោលដៅលើនាវាផ្ទុកយន្តហោះ USS Harry Truman នៅក្នុងសមុទ្រក្រហម ជាមួយនឹងគ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើកជាច្រើនផងដែរ។ លោក​កត់​សម្គាល់​ថា ការ​វាយ​ប្រហារ​នេះ​ជា​លើក​ទី​៤​ក្នុង​រយៈ​ពេល​៧២​ម៉ោង។

កាលពីល្ងាចថ្ងៃអង្គារ ក្រុម Houthi បានកាន់ទុក្ខមន្ត្រីយោធារបស់ខ្លួនចំនួន 10 នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិកទៅលើប្រទេសយេម៉ែន។ លោក Anadolu បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយឆ្មក់ជាង 60 លើកលើប្រទេសយេម៉ែនចាប់តាំងពីថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សជាង 50 នាក់ និងរាប់សិបនាក់រងរបួស។

ចំណែកក្រុម Houthi បាននិងកំពុងវាយប្រហារលើកប៉ាល់ដែលតភ្ជាប់ជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម និងសមុទ្រអារ៉ាប់ ច្រកសមុទ្រ Bab al-Mandab និងឈូងសមុទ្រ Aden ដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក ចាប់តាំងពីចុងឆ្នាំ ២០២៣ ដោយបានរំខានដល់ពាណិជ្ជកម្មពិភពលោកសម្រាប់អ្វីដែលខ្លួនបាននិយាយថា ជាការបង្ហាញពីសាមគ្គីភាពជាមួយ Gaza Strip ។

ក្រុមនេះបានបញ្ឈប់ការវាយប្រហាររបស់ខ្លួននៅពេលដែលបទឈប់បាញ់ត្រូវបានប្រកាសក្នុងខែមករារវាងអ៊ីស្រាអែល និងក្រុមប៉ាឡេស្ទីន Hamas ប៉ុន្តែវាបានគម្រាមថានឹងចាប់ផ្តើមការវាយប្រហារឡើងវិញនៅពេលដែលអ៊ីស្រាអែលបានរារាំងជំនួយមនុស្សធម៌ទាំងអស់ចូលទៅក្នុងហ្គាហ្សានៅថ្ងៃទី ២ ខែមីនា៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.