ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញនាំចូល ម៉ូតូសេរីថ្មី គំរាមនិងប្រមាថ ជីវិតអ្នកសារព័តមាន

ខេត្តកោះកុង៖តាមប្រភពមួយបានឲ្យដឹងថា ម្ចាស់រថយន្តដឹកម៉ូតូស៊េរីទំនើបៗបានគំរាម អ្នកសារព័មានច្រើនអង្គភាព គ្រាដែលអ្នកសារព័ត៌មាន ទាំងនោះ ព្យាយាមតាមផ្តិតយករូបភាព រថយន្តដែលពួកគេសង្ស័យថា ជារថយន្តដឹកម៉ូតូស៊េរីទំនើបៗ គេចពន្ធ របស់ក្រុមហ៊ុនមួយ នាពេលថ្មីនេះ ដោយមានការបើកភ្លើងខៀវ ពីមន្ត្រីគយ នេះបើតាមសេចក្តីរាយការណ៏ របស់អ្នកសារព័តមានប្រចាំខេត្តកោះកុង។

ប្រភពព័ត៌មានរាយការណ៍ថា មន្ត្រីគយប្រចាំខេត្តកោះកុង ជាពិសេសមន្ត្រីគយប្រចាំច្រកទ្វារអន្តរជាតិចាំយាម ទទួលរង ការរិះគន់ថា បានសំរបសំរួល ឲ្យក្រុមហ៊ុនលួចនាំម៉ូតូស៊េរីទំនើបៗអត់បង់ពន្ធចូលពីថៃ ហើយក្រុមមន្ត្រីគយឈរចាំរាប់ក្បាលម៉ូតូ យកលុយដាក់ហោប៉ៅ គ្រាដែលសកម្មភាពល្មើសច្បាប់ ត្រូវបានគេដឹងថា កើតមានយូរឆ្នាំមកហើយ ដែលបណ្តាលឲ្យរដ្ឋបាត់បង់ចំណូលពន្ធយ៉ាងច្រើន ។

តាមការអះអាង ពីក្រុមអ្នកសារព័ត៌មានប្រចាំការនៅខេត្តកោះកុង បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន មានការរត់ពន្ធម៉ូតូដ៏សម្បើមដៃនោះ ពួកគាត់បានព្យាយាម តាមយកព័តមាន គ្រប់សកម្មភាពរបស់ក្រុមឈ្មួញ ដែលសង្ស័យថា បានឃុបឃិតជាមួយមន្ត្រីគយ លួចនាំចូលម៉ូតូស៊េរីទំនើបៗ ចូលដោយមិនបានបង់ពន្ធ ដោយគ្រាន់តែបង់លុយ ឲ្យលោកគយប្រចាំច្រកចាំយាម និងមន្ត្រីគយប្រចាំខេត្តកោះកុង រួមទាំងគយចល័តជាការស្រេច ។

កាលពីពេលកន្លងថ្មីនេះ ក្រុមអ្នកសារព័ត៌មានបាន ឃើញរថយន្តចំនួន២គ្រឿងដឹកម៉ូតូស៊េរីទំនើបៗ ចតនៅតាមផ្លូវ ហើយពួកគេក៏ព្យាយាមថតយករូបភាព រថយន្តដឹកម៉ូតូខាងលើនេះ ប៉ុន្តែម្ចាស់រថយន្តដឹកម៉ូតូ បានចេញមុខមកជេរប្រមាថដល់អាយុជីវិត អ្នកសារព័ត៌មានយើងយ៉ាងអសុរស ហើយអ្វីជាការកត់សម្គាល់ ម្ចាស់រថយន្តបានប្រើពាក្យគំរាម ប្រមាថជីវិតថែមទៀតផង។

តាមការឲ្យដឹងរបស់ អ្នកសារព័ត៌មានប្រចាំខេត្តកោះកុងគឺ រថយន្តទាំងពីរគ្រឿងនោះ សង្ស័យបានដឹកម៉ូតូនាំចូលគេចពន្ធ ព្រោះថាបើឈ្មួញរកស៊ីស្របច្បាប់ គេមិនខ្លាចត្រឹមបើអ្នកកាសែតថតរូបនោះទេ ។

បណ្តាញសារព័ត៌មានប្រចាំខេត្តមួយនេះ បានបញ្ជាក់ថា ក្រុមឈ្មួញបាននិងកំពុងរកស៊ីនាំចូល ម៉ូតូស៊េរីទំនើបៗ គេចពន្ធយ៉ាងគគ្រឹគគគ្រេង ដោយចូលតាមច្រកសមុទ្រ និងច្រកទ្វារអន្តរជាតិចាំយាម ដែលកើតមានរាប់ឆ្នាំមកហើយ មិនដែលមានសមត្ថកិច្ចជំនាញណា បង្ក្រាបបាននោះឡើយ ។

ក្រុមអ្នកសារព័ត៌មានបន្តថា កាលដែលមានផ្ទុះរឿងអាស្រូវ រហូតមានការប្រមាថដល់អាយុជីវិតអ្នកសាព័ត៌មាននោះ ព្រោះតែប៉ុន្មានថ្ងៃនេះ ក្រុមឈ្មួញបានសម្រុកដឹកម៉ូតូចូលពីទឹកដឹថៃ យ៉ាង គគ្រឹគគគ្រេងខុសពីធម្មតា ហើយភាគច្រើនជាម៉ូតូស៊េរីទំនើប នាំចូលគេចពន្ធទាំងស្រុង ឬមានបង់ពន្ធតិចតួចប៉ុណ្ណោះ ដោយទទួលបានព័ត៌មាននោះហើយ ទើបអ្នកសារព័ត៌មានយើង តាមប្រមាញ់យកព័តមាន ។

ការបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញរកស៊ីនាំចូលទំនិញគេចពន្ធខាងលើនេះ គឺជាអំពើពុករលួយទុច្ចរិត ដែលច្បាប់មិនអាចលើកលែងឲ្យបានឡើយ ។

តាមព័ត៌មានទទួលបាន គឺមន្ត្រីគយប្រចាំខេត្តកោះកុងរងការរិះគន់ថា បានទទួលលាភសក្ការៈមិនត្រឹមតែម៉ូតូគេចពន្ធប៉ុណ្ណោះទេ ប៉ុន្តែមានមុខទំនិញគេចពន្ធជាច្រើនទៀតដូចជា ប្រេងឥន្ធនៈ ទំនិញចាប់ហួយ…។ល។ ក៏បាននិងកំពុងនាំចូលគេចពន្ធ យ៉ាងអាណាធិបតេយ្យជាយូរមកហើយដែរ ។
មតិសាធារណៈសុំឲ្យលោក គុណ ញឹម មេគយធំជួយដុំក្អែល លោកគយខេត្តកោះកុងផង ព្រោះករណីមិនប្រក្រតីខាងលើ ធ្វើឲ្យបាត់បង់ចំណូលពន្ធចូលរដ្ឋច្រើនណាស់។

គេពុំអាចសុំការបំភ្លឺពីគយខេត្តកោះកុងបានឡើយ៕

art14.5art14.2art14.4

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.