ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យាយព្រឿង ឈ្មួញដុះស្លែរកស៊ីដឹកឈើ តាមរថយន្តស្រាបៀរអង្គរ យ៉ាងរលូន

ខេត្តស្ទឹងត្រែង៖ សិប្បកម្មកែច្នៃឈ្រើប្រណីតដ៏ធំមូយ ដែលមានថៅកែជាជនជាតិវៀតណាម មានទីតាំងស្ថិតក្នុងភូមិបាចុង ឃុំព្រះបាទ ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង កំពុងដំណើរយ៉ាងរលូន គ្មានការរំខាននិងមិនហ៊ានក្អក ពីមន្ត្រីជំនាញ មេព្រៃ ឬសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ នេះបើតាមប្រភពពត័មានពីប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានរាយការណ៍ ថាសិប្បកម្មកែច្នៃឈើប្រណីតដ៏ធំ និងជាកន្លែងផ្ទុកឈើដ៏មានសុវត្ថិភាពមួយកន្លែង ដែលត្រូវបានគេដឹងថាជាកម្មសិទ្ធិ របស់ស្រ្តីជនជាតិ
វៀតណាមដ៏មានឥទ្ធិពលម្នាក់ ឈ្មោះខ្មែរហៅ ហេងសំនៀង ឈ្មោះវៀតណាមហៅយាយព្រឿង ត្រូវបានសង្ស័យថាមានអ្នកមានអំណាច នៅពីក្រោយខ្នងទើបយាយព្រឿង
រកស៊ីជួញដូរឈើប្រណឹតខុសច្បាប់ឡើងដុះស្លែ មានខ្សែមានបក្សពួក នាំឈើខុសច្បាប់ទៅលក់នៅស្រុកយួនយ៉ាងរំភើយផាត់។
ប្រភពព័តមានឲ្យដឹងទៀតថា យាយព្រឿងធ្លាប់អះអាងថា គាត់មានច្បាប់សិប្បកម្មឈើចំនួន១០០ម៉ែត្រគូប តែត្រង់ថាឈើដឹកចេញពីព្រៃសម្បទានណា យាយព្រឿង
មិនបានបញ្ជាក់នោះទេ មួយវិញទៀត សិប្បកម្មកែច្នៃឈើរបស់យាយព្រឿងនេះ បានប្រើកម្មករជាជនជាតិវៀតណាមភាគច្រើន។

មុខរបររកស៊ីឈើទាំងស្របច្បាប់ និងមិនស្របច្បាប់របស់ យាយព្រឿងមេឈ្មួញដុះស្លែនេះ មិនដែលមានជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានក្អកឡើយ ឯការដឹកជញ្ជូនគ្រឿងសិប្បកម្មឈើ ឬពាក់កណ្តាលកែច្នៃវិញ បង្កប់ដឹកទៅលក់ដល់ប្រទេសវៀតណាម ចេញតាមខេត្តត្បូងឃ្មុំ ភាគច្រើនដឹកតាមរថយន្តដោយប្រើរូបភាពផ្សេងៗ ឬប្រើរថយន្តមានស្លាកឈ្មោះស្រាបៀរអង្គរជាដើមងាយស្រួល លោតឆ័ត្របំភន្ត័ភ្នែកមហាជនតាមផ្លូវ។

ប្រភពបន្ថែមថា ពេលដឹកជញ្ជូនតាមផ្លូវគេពុំឃើញមានមេ ព្រៃតាមផ្លូវរារាំងនោះទេ ព្រោះគេបានសំរួលគ្នាជាមុនអស់ហើយឬដោះស្រាយថា ជា រថយន្តរបស់ក្រុមហ៊ុនស្រាបៀរអង្គរ។
គេពុំដឹងថា តើរថយន្តដឹកឈើរបស់យាយព្រឿង បិតផ្លាកស្រាបៀអង្គរពិតរឺក្លែងក្លាយនោះទេ ហើយតើក្រុមហ៊ុនស្រាបៀអង្គរដឹងដែររឺទេ យើងនឹងព្យាយាមស្វែងរកពត័មានបំភ្លឺនៅពេលក្រោយ។
យើងពុំអាចសុំការបំភ្លឺ ពីយាយព្រឿងជនជាតិវៀតណាម មានឈ្មោះខ្មែរ ហេង សំនាងបានឡើយ តែព្យាយាមនៅពេលក្រោយ៕

art12.1

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.