ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាជ​ន​អ​ង្គ​​រ​ ​ប​ន្ត​ថែ​រ​ក្សា​ប្រ​ពៃ​​ណី ចា​​ប់​ត្រី​ក្នុ​ង​ពិ​ធី​​ឡើ​ង​មា​ឃ ​តា​​ម​ទំ​​​នៀ​ម​​​​ទ​​​​​ម្លា​​ប់​បុ​​​រា​​​​ណ​

ប្រជាជ​ន​អ​ង្គ​​រ​ ​ប​ន្ត​ថែ​រ​ក្សា​ប្រ​ពៃ​​ណី ចា​​ប់​ត្រី​ក្នុ​ង​ពិ​ធី​​ឡើ​ង​មា​ឃ ​តា​​ម​ទំ​​​នៀ​ម​​​​ទ​​​​​ម្លា​​ប់​បុ​​​រា​​​​ណ​

ខេត្តសៀ​ម​រា​ប​ ៖ នៅ​ក្នុងពិ​ធី​​បុ​ណ្យ​ឡើ​ងមា​ឃ​ឆ្នាំ​ ​២០​២​៥​ ​នេះ​ ​​ប្រ​ជា​ជ​ន​នៅ​តំ​ប​ន់​អ​ង្គរ​ តាមទំ​នៀ​ម​ទ​​ម្លាប់បុ​រា​ណ ដោ​យ​ប​ន្ដធ្វើ​ពិ​ធី​ចាប់​ត្រី​រួ​ម​គ្នា​។​ ​ពិ​ធី​នេះ​មិន​ត្រឹ​ម​តែ​ជា​សិ​ល្បៈ​ប្រ​ពៃ​ណី​បុ​រា​ណ​ប៉ុ​ណ្ណោះ​ទេ​ ​​ប៉ុ​ន្តែជា​​វិ​ធី​សា​ស្ត្រ​ស​ម្រា​​ប់​កា​រ​រួ​ម​រ​ស់​ក្នុ​ង​ស​​ហ​គ​ម​ន៍​ ​​និ​ង​ជា​ទំនៀម​ទ​ម្លាប់​មួ​យដែ​ល​ប​ន្ដ​រៀ​​ង​រា​ល់​ឆ្នាំ​មិ​ន​ខា​ន​។​

នៅព្រឹ​ក​ថ្ងៃ​ទី​ ​៩​ កុ​​ម្ភៈ​ ​ឆ្នាំ​ ​២​០​២​៥ ​ប្រ​ជា​ព​​ល​រ​ដ្ឋ​ក្នុ​ង​ភូ​​មិ​ប​ង្កោ​ង​ ​ឃុំ​អំ​ពិ​ល​ ​ស្រុ​ក​ប្រា​​សា​ទ​បា​គ​ង​ ​បា​ន​ម​ក​ជួ​ប​ជុំ​គ្នា​ ​ដើ​ម្បី​ចូ​​ល​រួ​ម​ពិ​ធី​ចា​ប់ត្រី​​សា​ធា​រ​ណៈ​នៅ​បឹ​ង​ស​ហ​គម​​ន៍​។​ ​ពិ​ធី​នេះ​ចា​ប់​ផ្តើ​ម​នៅ​ម៉ោ​​ង​ ​៧​ ​ព្រឹ​ក​ ​ដោ​យ​​មា​ន​កា​រ​បា​ញ់​កាំ​ជ្រួ​​ច​ជា​ស​ញ្ញា​ចា​ប់​ផ្តើ​ម​។​ ​អ្ន​ក​ចូ​ល​រួ​ម​​មា​ន​ទាំ​ង​ម​នុ​ស្ស​ចា​​ស់​ ​ក្មេ​ង​ ​ប្រុ​ស​ ​និ​ង​ស្រី​ ​​ដោ​យ​យ​ក​ឧ​ប​ក​រ​ណ៍​បុ​រា​ណ​ដូ​ច​ជា​ ​សំ​ណា​​ញ់​ ​អ​ង្រុ​ត​ ​និ​ង​ឈ្នា​​ង​ ​ដើ​ម្បី​ចា​ប់​ត្រី​។​

លោ​ក​ ពេ​​ជ្រ​ ឃិ​​ន​ ​មេ​ភូ​មិ​ប​ង្កោ​ង​​ ​ឃុំ​អំ​ពិ​ល​ ​បា​ន​ឲ្យ​ដឹ​​ង​ថា​ ​ត្រី​ដែ​ល​ចា​ប់​បា​ន​​ ​នឹ​ង​ត្រូ​វ​យ​ក​ទៅ​ធ្វើ​ម្ហូ​ប​អា​ហា​​រ​ដ​ល់​ភ្ញៀ​វ​បុ​ណ្យ​​ឡើ​ង​មា​ឃ​។​ ​លោ​ក​បា​ន​​ប​ញ្ជា​ក់​ថា​ ​ទឹ​ក​ក្នុ​ង​​បឹ​ង​ស​ហ​គ​ម​ន៍​ឆ្នាំ​នេះ​មា​ន​ត្រី​​ច្រើ​ន​ជា​ង​ឆ្នាំ​មុ​ន​ ​ដោ​យ​សា​​រ​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​បា​​ន​ព្រ​លែ​ង​កូ​ន​​ត្រី​ប្រ​មា​ណ​ ​១​០​​,​០​០​០​ ​ក្បា​ល​នៅ​ក្នុ​​ង​បឹ​ង​នេះ​ ​កា​ល​ពី​រ​ដូ​វ​វ​​ស្សា​ក​ន្ល​ង​ម​ក​។​

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានលើកឡើងថា ពិធីចាប់ត្រីនេះ មានតួនាទីសំខាន់បីយ៉ាង៖
រក្សាប្រពៃណី និងសិល្បៈបុរាណរបស់សហគមន៍ ប​​ង្កើ​ត​ឱ​កា​ស​ចំ​ណូ​ល​ ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​​ង​ស​ហ​គ​ម​ន៍​។​លោ​​​​ក​​​ប​ន្ត​ថា​ ​កា​រ​ចា​ប់​ត្រី​​នៅ​ក្នុ​ង​បឹ​ង​នេះ​ ​បា​ន​​ទា​ក់​ទា​ញ​អ្ន​ក​ចូ​​ល​រួ​ម​ច្រើ​ន​​​ជា​ង​អ​ស់​ឆ្នាំ​មុ​ន​ៗ​ ​​ពោ​ល​គឺ​មិ​ន​​ត្រឹ​ម​តែ​អ្ន​​ក​ក្នុ​ង​ភូ​មិ​ប​ង្កោ​ង​ទេ​​ ​តែ​មា​ន​អ្ន​ក​ម​ក​​ពី​តំ​ប​ន់​ជិ​ត​ឆ្ងា​យ​​ ​និ​ង​ភ្ញៀ​វ​ទេ​ស​ច​រ​​ប​រ​ទេ​ស​ផ​​ង​ដែ​រ​។​

​អា​ជ្ញា​ធ​​រ​មូ​ល​ដ្ឋា​ន​មា​​នគម្រោងបន្ដលេងកូនត្រីបន្ថែម និងត្រៀមដាក់ព្រួលការពារក្នុងរដូវទឹកឡើង ដើម្បីបង្ការកុំឲ្យត្រីរត់ចេញទៅខាងក្រៅ។ លើសពីនេះ អាជ្ញាធរនឹងស្វែងរកវិធីឲ្យប្រជាពលរដ្ឋមានប្រភពចំណូលបន្ថែមតាមរយៈការអភិរក្សបឹងនេះជារយៈពេលវែង។

ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ភូមិបង្កោង មិនត្រឹមតែជាពិធីបុណ្យបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសិល្បៈនៃការរួមរស់ក្នុងសហគមន៍ ដែលមានភាពរីករាយ និងជាមូលហេតុនាំឱ្យមានការចូលរួមរបស់ទេសចរជាច្រើន។ ក្នុងអនាគត ពិធីនេះអាចក្លាយទៅជាទំនៀមទម្លាប់អន្តរជាតិនៅតំបន់អង្គរ ដែលមានសារៈសំខាន់ក្នុងការអភិរក្សវប្បធម៌ និងបំពេញតំរូវការសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.