ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញាធ​រ​​រ​​​ដ្ឋ​​​បា​​ល​ ​ក្រុ​ង​កំ​ព​ង់​ឆ្នាំ​​ង​ អ​នុ​​វត្ត​​យុ​ទ្ធ​នា​កា​រ​ ​“​កំ​ព​ង់​ឆ្នាំ​ង​ស្អា​ត​​ ​ខ្មែ​​រ​ធ្វើ​បា​ន​”​ ​​ផ្លូ​វ​ជា​តិ​គ្មា​ន​សំ​រា​ម ​និ​ង​សំ​ណ​ល់​ប្លា​ស្ទិ​ក

អាជ្ញាធ​រ​​រ​​​ដ្ឋ​​​បា​​ល​ ​ក្រុ​ង​កំ​ព​ង់​ឆ្នាំ​​ង​ អ​នុ​​វត្ត​​យុ​ទ្ធ​នា​កា​រ​ ​“​កំ​ព​ង់​ឆ្នាំ​ង​ស្អា​ត​​ ​ខ្មែ​​រ​ធ្វើ​បា​ន​”​ ​​ផ្លូ​វ​ជា​តិ​គ្មា​ន​សំ​រា​ម ​និ​ង​សំ​ណ​ល់​ប្លា​ស្ទិ​ក

ខេត្តកំ​ព​ង់​ឆ្នាំ​ង ​៖​ ​នៅ​ថ្ងៃ​ទី​០​៩​ ​ខែ​ម​ក​រា​ ​ឆ្នាំ​២​០​២​៥​ ​​រ​ដ្ឋ​បា​ល​ក្រុ​ង​កំ​ព​ង់​ឆ្នាំ​ង​ ​បា​នស​ហ​​កា​រ​ជា​មួ​យ​ក្រុ​ម​កា​រ​ងា​​រ​ម​ន្ទី​រ​​ប​រិស្ថា​​ន​ខេ​ត្ត​កំ​ព​​ង់​ឆ្នាំ​ង​ ​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ ​យុ​ទ្ធ​​នា​កា​រ​ ​“​កំ​ព​ង់​ឆ្នាំ​ង​ស្អា​ត​ ​ខ្មែ​រ​ធ្វើ​​បាន​​”​​ ​និ​ង​យុ​ទ្ធ​នា​កា​​រស​​ម្អា​ត​ផ្លូ​វជា​​តិ​ ​“​ផ្លូ​វ​ជា​តិ​គ្មា​ន​សំ​រា​ម​ ​និ​ង​​សំ​ណ​ល់​ប្លា​ស្ទិ​ក​”​​ ​ដោ​យ​មា​ន​កា​​រ​ចូ​ល​រួ​ម​លោ​ក​ ​ឌី​ ​គី​ដែ​ន​ ​ប្រ​ធា​ន​​នា​យ​ដ្ឋា​ន​​គ្រ​ប់​គ្រ​ង​សំ​ណ​​ល់​រឹ​ង​ ​លោ​ក​ម៉​ម​ ​ផ​​ល្លា​ ​ប្រ​ធា​​ន​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​ ​មន្ត្រី​រា​ជ​​កា​រ​ ​លោ​ក​គ្រូ​អ្ន​ក​គ្រូ​ ​សិ​ស្សា​នុ​សិ​ស្ស​ ​អា​ជ្ញា​ធ​រ​មូ​​ល​ដ្ឋា​ន​ប្រ​មា​ណ​ជិ​ត​១​ពា​ន់​នា​ក់​។​

លោកម៉ម ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបញ្ជាក់ថា គោលបំណងនៃយុទ្ធនាការដែលកន្លងមក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការចំនួន៣រួចមកហើយ គឺទីមួយយុទ្ធនាការយើងមិនប្រើប្រាស់ថង់ផ្លាស្ទិកនោះទេ! ទីពីរយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន និងទីបី យុទ្ធនាការសម្អាតផ្លូវជាតិ ផ្លូវជាតិគ្មានសំរាម គ្មានថង់ប្លាស្ទិក ។ ដោយឡែកសម្រាប់ខេត្តកំពង់ឆ្នាំងជាខេត្តគោលដៅដែលក្រសួងបរិស្ថាន ក៏ដូចជារដ្ឋបាលខេត្ត បានប្ដេជ្ញាចិត្តថា នឹងធ្វើឲ្យខេត្តកំពង់ឆ្នាំងជាខេត្តគំរូទីមួយ ជាខេត្តគ្មានសំរាមនៅតាមដងផ្លូវ តាមទីសាធារណៈ ក៏ដូចជាតាមភូមិឋាន នៅតាមមន្ទីរអង្គភាព សាលារៀន វត្តអារាមផ្សេងៗគ្មានសំរាមពាសវាលពាសកាល។
ចំពោះយុទ្ធនាការនេះគឺយើងអនុវត្តទូទាំងខេត្តតែម្ដង។ មានន័យថាគ្រប់បណ្ដាភូមិឃុំស្រុក មន្ទីរអង្គភាព សាលារៀន វត្តអារាម ក៏ដូចជាតាមបណ្តារោងចក្រសហគ្រាសទាំងអស់ ចូលរួមធ្វើការសម្អាតសម្រាម នៅតាមផ្លូវថ្នល់ ទីសាធារណៈ ដែលធ្វើការឆ្លងកាត់ទីតាំងរបស់ពួកគាត់ ធ្វើយ៉ាងណាសំដៅកាត់បន្ថយសំរាមដែលហើរតាមខ្យល់ សម្រាមនៅតាមទីសាធារណៈ នៅតាមផ្លូវ ធ្វើយ៉ាងណាឲ្យខេត្តកំពង់ឆ្នាំងនេះក្លាយជាខេត្តគំរូដែលគ្មានសំរាម យ៉ាងមានប្រសិទ្ធភាព។

លោកសាន់ អូស្មាន អភិបាលរងក្រុងកំពង់ឆ្នាំង បញ្ជាក់ថា ពាក់ព័ន្ធនឹងយុទ្ធនាការកម្ពុជាស្អាតខ្មែរធ្វើបាន ក្រសួងបានដាក់ចេញជាគោលការណ៍នេះមកគឺយើងចាប់ផ្ដើមអនុវត្តនៅក្រុងកំពង់ឆ្នាំង តាំងពីដើមខែធ្នូមកម្ល៉េះ។ ចំពោះការបែងចែកក្នុងការធ្វើយុទ្ធនាការ ក្នុងក្រុងកំពង់ឆ្នាំងនេះគឺបែងចែកទាំងបួនសង្កាត់តែម្ដង។ ជាពិសេសជារៀងរាល់ថ្ងៃព្រហស្បតិ៍គឺយើងចាប់ផ្ដើមអនុវត្ត ដែលមានការចូលរួមពីសិស្សានុសិស្ស មន្ត្រីរាជការ ប្រជាការពារ កងកម្លាំង ប្រជាពលរដ្ឋ បានធ្វើយុទ្ធនាការនៅតាមសង្កាត់នីមួយៗលើទីតាំងណាដែលយើងគិតថាអាចផ្សព្វផ្សាយបាន ដូចជាទីតាំងក្បែរសាលារៀន ក្បែរវត្តអារាម ឬទីផ្សារនានា។

ជាមួយគ្នានេះរដ្ឋបាលក្រុងសូមថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលបានអញ្ជើញចូលរួមក្នុងយុទ្ធនាការនេះជារៀងរាល់សប្តាហ៍ទាំង៨ក្រុង/ស្រុក ដើម្បីខេត្តកំពង់ឆ្នាំងក្លាយជាទីក្រុងស្អាតនាថ្ងៃអនាគត។ រដ្ឋបាលក្រុងអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការចូលរួមបញ្ឈប់ក្នុងការចោលសំរាមពាសវាលពាសកាល និងចូលរួមសំអាតសំរាមទាំងឡាយណាដែលនៅសេសសល់នៅរាយប៉ាយឲ្យបានជាប់ជាប្រចាំ សំខាន់មួយទៀតនោះគឺសូមចូលរួមក្នុងការទទួលយកសេវាសំរាម ដែលរដ្ឋបាលក្រុងស្រុកបានរៀបចំ ចៀសវាងយកសំរាមរបស់ពួកគាត់បោះចោលអាណាធិបតេយ្យ ឬអាចហៅបានថាជាសំរាមអនាថា ។ កាលណាបងប្អូនប្រជាពលរដ្ឋយើងទទួលយកសេវាសំរាមនោះគាត់នឹងគ្រប់គ្រងសម្រាមរបស់គាត់ ដើម្បីឲ្យក្រុមហ៊ុនដើរប្រមូលសំរាមមកដឹកដល់លំនៅឋាន ឬកន្លែងអាជីវកម្មរបស់ពួកគាត់តែម្តង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.