ភ្នំពេញ: លោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ បានអញ្ជើញចាកចេញពីកម្ពុជា យ៉ាងស្ងាត់ស្ងៀម ទៅកាន់ប្រទេសបារាំង នៅម៉ោងជិត ១១យប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៥ ដែលបុណ្យភ្ជុំបិណ្ឌធំទើបនិងចប់។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា លោក សម រង្ស៊ី បានអញ្ជើញចាកចេញពីកម្ពុជា ទៅកាន់សាធារណរដ្ឋបារាំង រយៈពេលប្រមាណ៣-៤សប្តាហ៍ ដើម្បីបំពេញបេសសកម្ម និងជួបសកម្មជននៅទីនោះ។
លោក សម រង្សី មេបក្សប្រឆាំង តែងតែចេញទៅក្រៅប្រទេសជាញឹកញាប់ ច្រើនជាងនៅក្នុងស្រុក ខណៈកម្តៅនយោបាយ កំពុងមានកំសួល រវាងបក្សកាន់អំណាច នឹងបក្សប្រឆាំង៕