ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ខ្សែរ​ភ្លើង​ឆក់​ជាងផ្សារដែក​ម្នាក់​ស្លាប់​នៅ​ក្រោយ​រោង​សិប្បកម្ម​

ខ្សែរ​ភ្លើង​ឆក់​ជាងផ្សារដែក​ម្នាក់​ស្លាប់​នៅ​ក្រោយ​រោង​សិប្បកម្ម​

សៀមរាប​៖ កាលពី​វេលា​ម៉ោង ៥ ភ្លឺ ថ្ងៃទី ២៨ ខែ​ឧសភា ស្ថិតនៅ​ខាងក្រោយ​រោង​សិប្បកម្ម​ផ្សារ​ដែក​អ៊ី​ណុ​ក (​យីហោ​ស៊ុន​ឡាយ​)  ក្នុង​ក្រុម​ទី ១ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បុរស​ជា​កូន​ជាងផ្សារដែក​អ៊ី​ណុ​ក​ម្នាក់​ត្រូវ​បាន​ខ្សែរ​ភ្លើង​ឆក់​រហូត ដល់​ស្លាប់ ខណៈពេល​ដែល​ចប់​ពី​ផឹកស៊ី​នៅក្នុង​រោង​សិប្បកម្ម​អ៊ី​ណុ​ករួច​ដើរ​ទៅ​រក​កន្លែងដេក ។ ហេតុ​ការធ្វើឲ្យ​មាន​ការភ្ញាក់​ផ្អើល ដល់​ប្រជាពលរដ្ឋ ។​

​តាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​នេះ ឈ្មោះ​បែន មករា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មេជាង​មាន​ស្រុកកំណើត​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង
​បច្ចុប្បន្ន​ស្នាក់នៅ​ក្នុង​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ​បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​កន្លែង​កើតហេតុ​ថា​ភ្លឺ​ឡើង​ខ្ញុំ​ដើរ​ទៅ​ក្រោយ​ដើម្បី​លុបមុខ​ស្រាប់តែ​ប្រទះឃើញ​សព​មិត្ត​រួម​ការងារ​ជាមួយ​ឃើញ​មាន​ខ្សែរ​ភ្លើង​ឆក់​ជាប់​នឹង​ជើង​ខាងស្តាំ​ហើយ​មាន​ខ្លោច​ម្រាមជើង​២​ផង​រួច​ក៏​ដើ​មក​មុខ​វិញ​ប្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនេះ​ទាំងអស់​ហើយ​ទូរស័ព្ទ​ប្រាប់​ថៅកែ​ថា​អា​បារាំង​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​ហើយ ។​

​សាក្សី​បន្ត​ថា​ពេល​នោះ​ថៅកែ​ស្រី​ដែល​ដេក​នៅក្នុង​រោង​សិប្បកម្ម​នេះដែរ ក៏​បើកទ្វារ​ចេញ​មក​មើល ឃើញ​ក៏​ទូរ​សព្ទ័​ទៅប្រាប់​ប៉ូលីស​ប៉ុស្តិ៍​សង្កាត់​សាលា​កំរើក​មកជួយ​ដឹងឮ​រួចហើយ​ក៏​ឃើញ​ប៉ូលីស​ប៉ុស្តិ​សាលា​កំរើក​ចុះ​មក​ដល់​នៅ​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ២៨ ខែ​ឧសភា ឆ្នាំ​២០១៤ ។​

​លោក​វរៈសេនីយ៍ត្រី តូច ម៉ា​ល័យ​នាយរង​ការិយាល័យ​បច្ចេកទេស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ប្រាប់​អ្នកសារព័ត៌មាន​យើង​ថា នៅ​កន្លែង​កើតហេតុ​ថា សាកសព​ជនរងគ្រោះ​ឈ្មោះ ហ៊ុន  បារាំង ភេទ​ប្រុស​អាយុ ២៦  ឆ្នាំ​មុខរបរ​កូន​ជាងផ្សារដែក​អ៊ី​ណុ មាន​ស្រុកកំណើត​ភូមិ​ព្រែក​ទាល់  ឃុំ​កោះ​ជី​វាំង​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង​សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

​ម្ចាស់​សិប្បកម្ម​ផ្សារ​ដែក​អ៊ី​ណុ​ក​នេះ​មានឈ្មោះ ស៊ុន​ឡាយ​ភេទ​ស្រី​អាយុ​២៧​ឆ្នាំ​ស្រុកកំណើត​ភូមិ ជៀស ឃុំ​ថ្ម​ពេជ្រ​ស្រុក​ត្បូងឃ្មុំ​ខេត្ត​កំពង់ចាម​បច្ចុប្បន្ន​ជា​ថៅកែ​សិប្បកម្ម​រស់នៅ​ភូមិ​កើតហេតុ​ខាង លើ​។​

​លោក​បន្តថា​ក្រោយ​ពី​មាន​ការចូលរួម​ពី​ព្រះរាជអាជ្ញារង​ព្រមទាំង​សមត្ថកិច្ច​ចំរុះ​រួច​ក៏​នាំ​គ្នា​ពិនិត្យ និង ធ្វើ​កោសល្យ​វិនិច្ឆ័យ​សាកសព​នេះ​បាន​ស្លាប់​ដោយសារ​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​ឬ​ពុំ​មាន​ជា​ករណី​អំពើ​ឃាតកម្ម​ទេ ។ ពីព្រោះ​ពិនិត្យ​ទៅ​នៅ​កន្លែង​កើត ឃើញ​មាន​តុ​ដាក់​ដែក​ពេញ​ពីលើ ហើយ​វា​ដួល នឹង​ឃើញ​មាន​ខ្សែរ​ភ្លើង​ទា​ក់ជាប់​នឹង​ជើង​ខាងស្តាំ​ធ្វើឲ្យ​ម្រាមជើង​ខាងស្តាំ​ខ្លោច​២​និង​ខ្លោច​កជើង​ផងដែរ​។

​កម្លាំង​ជំនាញ​ក៏​ប្រគល់​សាកសព​ឳ្យ​ទៅ​ម្ចាស់​សិប្បកម្ម​ទុក​ដើម្បី​រក​ចាំ​ខាង​សាច់ញ្ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​របស់​ខ្មែរ ៕

 

001 001 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.