ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ដែលទើបតែងតំាងថ្មី ត្រូវបង្កើន ការទំនាក់ទំនង ជាមួយស្ថាប័ននានា ក្នុងខេត្ត ដើម្បីទទួលបាន ព័ត៌មានគ្រប់ជ្រុងជ្រោយ

ខេត្តសៀមរាប៖ ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងឱកាសប្រកាសតែងតំាង លោក លីវ សុខន ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប ជំនួសលោក កែវ ពេជ្រនិមល ដែលបានចូលនិវត្ត នាព្រឹកថ្ងៃទី០៧ ខែតុលា!នេះថា មន្ទីរព័ត៌មាន មានតួនាទីសំខាន់ ក្នុងការផ្សព្វផ្សាយអំពីព្រឹត្តការណ៍នានា ដូចជាព្រឹត្តិការណ៍ សង្គម នយោបាយ និង ការងារអភិវឌ្ឍន៍របស់ខេត្ត ជូនទៅដល់ប្រជាពលរដ្ឋទូទៅបានដឹង ។ ជាមួយន័យនេះដែរ ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនកិច្ចទំនាក់ទំនង ជាមួយស្ថាប័ននានាក្នុងខេត្ត ត្រូវតែ បង្កើនឡើងបន្ថែមទៀត ដើម្បីទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ និងមានសារសំខាន់ បញ្ជ្រាបការយល់ដឹង ជូនដល់ប្រជាពលរដ្ឋ ឲ្យបានទូលំទូលាយផងដែរ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានអំពាវ ស្នើដល់ស្ថាប័នរដ្ឋនិងឯកជន នៅក្នុងខេត្តសៀមរា សូមបន្តការផ្សារ ភា្ជប់ទំនាក់ទំនង់ល្អនិងបង្កភាពងាយស្រួល
អ្នកយកព័ត៌មាន ដើម្បីឲ្យអ្នកព័ត៌មាន មានលទ្ធភាពក្នុងការសសេរ ព័ត៌មានបានស៊ីជម្រៅ ហើយមានគុណភាព នឹងស្តែងចេញបានច្បាស់ ព័ត៌មានពិត ចៀសវាងការផ្សាយ ព័ត៌មានដែលគ្មានវិជ្ជាជីវៈ បង្កភាពអាប់អួរឲ្យសង្គម និងមានការយល់ច្រឡំពីសំណាក់សាធារណជន ព្រោះថា ព័ត៌មានវានឹងអាចក្លាយជា
អាវុធមុខ២ បើសិនជាប្រភព ត្រូវបានផ្តល់ព័ត៌មាន មិនច្បាស់ការណ៍ ។

ឯកឧត្តមបានឲ្យដឹងថា ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ កាន់តែទូលំទូលាយ ក្រសួងព័ត៌មានកំពុងរៀប ចំបង្កើតឲ្យមានបណ្តាញស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា ផ្សាយផ្ទាល់នៅខេត្តសៀមរាប ហើយទូរទស្សន៍នេះ និងដំណើរការ ក្នុងពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម មានប្រសាសន៍ថា ៖ គ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាពទាំងអស់ ដែលបានចាត់ទុកថា អ្នកយកព័ត៌មានជាបន្លាក្នុងកែវភ្នែក ឬក៏ថា គ្រប់ព្រឹត្តិការណ៍ការងារ ដែលកំពុងដំណើរការ មិនត្រូវការអ្នកយក ព័ត៌មាននោះ គឺប្រៀបបីដូចជា ពុទ្ធបរិស័ទធ្វើបុណ្យ ឥតមេក្រូ យ៉ាងដូច្នោះដែរ ៕
ប៊ុនធឿន (សៀមរាប)

2015-10-09_1825572015-10-09_1824372015-10-09_1827552015-10-09_1826332015-10-09_182852

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4798 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.