ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការរៀបចំ គម្រោងផែនការ នៃជីវិតសិក្សា គឺជាជំហានទី១ ដើម្បីអនាគត របស់សិស្ស

ខេត្តសៀមរាប៖ ជំនួបប្រឹក្សាយោបល់រវាង ឯកឧត្តមឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ជាមួយយុវសិស្ស ក្រីក្រ ថ្នាក់ទី១២ នៃវិទ្យាល័យស្រុកវ៉ារិន ចំនួន១៣នាក់ ដែលទើបនឹងប្រឡងជាប់ យកសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ឆ្នាំសិក្សា២០១៤- ២០១៥កន្លងទៅនេះ បានផ្តោតទៅលើការពន្យល់ និងផ្តល់នូវគំនិតយោបល់ដល់ យុវសិស្សទាំងនោះ ត្រូវប្រើប្រាស់ពេលវេលាឲ្យបានត្រឹមត្រូវ ក្នុងជម្រើសចាប់យកមុខជំនាញរបស់ខ្លូន ដើម្បី បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាខាងមុខនេះ ! ឲ្យស្របទៅនឹងតម្រូវការជីវភាពជាក់ស្តែងរបស់ខ្លួន រួមផ្សំនឹង ទេព្យកោសលផងដែរ ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ការរៀបចំគម្រោងផែនការនៃសិក្សា គឺវាមានសារសំខាន់ ខ្លាំងណាស់ ក្នុងជំហានទី១ សម្រាប់ការឈោងចាប់អនាគត ឲ្យបានល្អប្រសើរ ។

គួរំលឹកថា នៅក្នុងសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៤-២០១៥នេះ សិស្សនៃវិទ្យាល័យស្រុកវ៉ារិន ដែលជាមូលដ្ឋានជនបទបំផុតនោះ មានសិស្សចំនួន៤១នាក់ ចុះឈ្មោះប្រឡង ។ នៅក្នុងចំណោមសិស្សទាំង៤១នាក់នោះ គឺអវត្តមានម្នាក់ ។ ជាលទ្ធផល សិស្សដែលបានចូលប្រឡងទាំង ៤០នាក់នោះ ប្រឡងទទួលបានជ័យលាភីទាំងអស់គ្នា ។

ផ្តើមចេញពីលក្ខណៈសម្បត្តិទាំងនេះហើយ ឯកឧត្តម បានបង្ករឱកាស បើកឲ្យមានជំនួបប្រឹក្សា និងលើកទឹកចិត្តដល់សិស្សប្រឡងជាប់ទាំង៤០នាក់នេះ ជាលើកទី១ នៅថ្ងៃទី០២ ខែកញ្ញាកន្លងទៅ ដោយសន្យាថា ជួយបង់ថ្លៃជំនួសឲ្យរៀនបន្ត ថ្នាក់ឧត្តមសិក្សា ផ្តល់ការងារធ្វើ មានប្រាក់ខែ១០០ដុល្លា និងផ្តល់កន្លែងស្នាក់នៅផងដែរ ចំនួន១០នាក់ ក្នុងចំណោម៤០នាក់នោះ ។

លុះព្រឹកថ្ងៃទី០៩ ខែតុលានេះ គឺជាពេលវេលានៃកិច្ចសន្យានោះ បានឈានមកដល់ សិស្សប្រុសចំនួន ១០នាក់ បន្ថែមដោយសិស្សនារីចំនួន៣នាក់ បានមកជួប ទទួលយកការប្រឹក្សាយោបល់ជាលើកទី២ ជុំវិញការ រៀបចំវិថីជីវិតសិក្សារបស់ក្មួយៗ នៅការដ្ឋានសំណង់ Woodern Angkor Resort សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលជាទីតាំងការងាររបស់ក្មួយៗ ក្រោមការរៀបចំឲ្យ ដោយឯកឧត្តម សៀង ណាំ ។

ជាមួយនឹងការពន្យល់ ដែលត្រូវបានបង្ហាញអំពីស្ថានភាព នៃតម្រូវការទីផ្សាការងាររបស់ប្រទេសជាតិ ដែល កំពុងស្ថិតក្នុងដំណើរ នៃការអភិវឌ្ឍន៍នោះ យុវសិស្សទាំងនោះបានរកឃើញ នូវការរៀបចំវិថីជីវិតសិក្សារបស់ខ្លួន បាញ់ឆ្ពោះទៅរកជំនាញឱកាសការងារ ដូចជាឯកទេសវិស្វកម្មស៊ីវិលនិងសំណង់ ឯកទេសវិស្វកម្មអគ្គីសនី និងអេឡិចត្រូនិច ជាដើម ។ បើទោះជាយ៉ាងណា ឯកឧត្តម សៀង ណាំ បានក្រើនរំលឹកក្មួយៗទាំងនោះថា ជំនាញកុំព្យូទ័រ ( I.T ) និង ភាសាបរទេស មិនអាចមើលរំលងបាននោះឡើយ ។
អ្វីៗដែលយុវសិស្សទទួលបាននាពេលនោះ គឺសាកលវិទ្យាល័យ BBU សាខាខេត្តសៀមរាប ត្រូវបានជ្រើស រើស ជាថ្នាលបណ្តុះបណ្តាលរបស់ក្មួយៗទាំង១៣នាក់ ។ ការដ្ឋានសំណង់ Woodern Angkor Resort ជាទីតាំង បំរើការងារ ទទួលបានប្រាក់ខែ ១០០ ដុល្លា ។ យុវសិស្ស ១០នាក់ ទទួលបានរ៉ឺម៉កម៉ូតូ ម្នាក់១គ្រឿង សម្រាប់ រក កម្រៃក្រៅពីការងារនិងការរៀនសូត្រ ចំពោះសិស្សនារី ទទួលបានម៉ូតូម្នាក់១គ្រឿង សម្រាប់ប្រើប្រាស់ ផ្ទាល់ ខ្លួន ។ ឯកឧត្តម បានបញ្ជាក់ថា ក្មួយៗទាំងនេះ មានឆន្ទៈក្នុងការសិក្សាល្អ ដូច្នេះឯកឧត្តមចាត់ទុកជាកូនធម៌ ត្រូវមើលថែក្មួយៗទាំងអស់នេះ រហូតបញ្ចប់ការសិក្សា មានការងារធ្វើ ៕
ប៊ុនធឿន (សៀមរាប)

2015-10-10_1721272015-10-10_1730192015-10-10_1722452015-10-10_172329

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.