ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រួមគ្នាយកចិត្តទុកដាក់ ចំពោះគ្រួសារ អតីតយុទ្ធជនពលី-មរណៈ-ពិការ និង សោវត្តន៍ជន

ខេត្តសៀមរាប៖ គ្រួសារសព នៃសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ចំនួន ៥១នាក់ និង មុខសញ្ញា អតីតយុទ្ធជន ចំនួន ៦០០នាក់ ត្រូវបានទទួលប្រាក់បេឡាមរណៈសង្រ្គោះ ព្រមទាំងជួបជុំសំណេះសំណាល សួរសុខទុក្ខគ្នា ជាមួយអតីតយុទ្ធជន ជាជនពិការ និងមន្ត្រីរាជការ រដ្ឋបាលខេត្តសៀមរាប នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង ជានាយសេនាធិការចម្រុះ នៃកងយោធពល ខេមរភូមិន្ទ អនុប្រធាន សមាគមអតីតយុទ្ធជនកម្ពុជា និង ជាលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា មានវត្ត មានចូលរួមក្នុងឱកាសនោះ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៥ នៅសាលមហោស្រពស្នាមញញឹមអង្គរ ខេត្តសៀមរាប ។

តាមរបាយការណ៍ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានឲ្យដឹងថា សមាជិកសមាគម អតីតយុទ្ធជនខេត្ត គិតមកត្រឹមខែឧសភា ឆ្នាំ២០១៥នេះ មានចំនួនសរុប ៦ពាន់៥៨៣នាក់ ។ ក្នុងរយៈពេល ០៨ឆ្នាំចុងក្រោយនោះ មានមរណជនសមាជិកសមាគម ចំនួន ២៨៦នាក់ ក្នុងនេះទទួលបាន ប្រាក់មរណៈ សង្រ្គោះ ចំនួន ១១៩នាក់ ហើយត្រូវអនុវត្តថវិកាបេឡា មរណៈសង្រ្គោះចំនួន ១៧៧នាក់ បន្តទៀត ។

ឯ.ឧ ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និង ជាសមាជិកគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា យន្តការនេះគឺជាគោលដៅ លើកកម្ពស់ស្មារតីនៃក្តីសង្ឃឹម របស់ បងប្អូនអតីតយុទ្ធជន គ្រួសារពលីមរណៈពិការ និងសោវត្តន៍ជន ដែលបានលះបង់អ្វីៗគ្រប់យ៉ាង ក្នុងការបម្រើជាតិមាតុ ភូមិ កន្លងមក។ ឯកឧត្តមបានបញ្ជាក់ថា សមាគមអតីតយុទ្ធជនខេត្ត នឹងខិតខំអំពាវនាវដល់ថ្នាក់ដឹកនាំ សប្បុរសជននានាក្នុងខេត្ត ឲ្យចូលរួមបរិច្ចាកធនធាន ទៅតាមគោលការណ៍ស្ម័គ្រចិត្តរបស់ខ្លួន ដើម្បីចូលរួមចំណែក ដោះទុក្ខលំបាកដល់គ្រួសារពលីមរណៈ ។ ការផ្តល់ថវិកាមរណៈសង្រ្គោះថ្ងៃនេះ ដល់បងប្អូនគ្រួសាសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា គឺស្របពេលដែលតម្រូវការចាំបាច់ របស់បងប្អូន យកទៅប្រើប្រាស់ ក្នុងឱកាសពេលបុណ្យភ្ជុំបិណ្ឌ ផងដែរ ។

ឯ.ឧ គន់ គីម បានបញ្ជាក់ថា ក្រោយមហាសន្និបាតសមាគមអតីតយុទ្ធជន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានផ្តល់នូវកញ្ចប់ថវិកា បើកជូនដល់គ្រួសារសព សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់រាជធានី-ខេត្ត ។ ឯ.ឧ គន់ គឹម បានបង្ហាញថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឡើងនេះ គឺដើម្បីរួមគ្នាដោះស្រាយ ចែករំលែកទុក្ខលំបាកនៃ គ្រួសារអតីត យុទ្ធជនពលី-មរណៈ ដោយឥតរើសអើង ហើយបេឡាមរណៈសង្គ្រោះ របស់សមាគម គឺបានមកពីការចូលរួម របស់សមាជិក ។ សមាជិកណាដែលបានទទួលមរណៈភាព គឺ ទទួលបានប្រាក់មរណៈសង្រ្គោះម្នាក់៤លានរៀល ។
ជាមួយនឹងការប្រគល់ថវិកាបេឡាមរណសង្គ្រោះនោះ សម្រាប់ការជួបជុំសំណេះសំណាល ឱកាស បុណ្យភ្ជុំបិណ្ឌនោះដែរ ឯ.ឧ គន់ គីម , ឯ.ឧ ឃឹម ប៊ុន សុង និង ឯកឧត្តមឧកញ៉ា សៀង ណាំ តំណាង រាស្រ្តសៀមរាប ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភអតីតយុទ្ធជនចំនួន៦០០នាក់ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល ។ ជនពិការជើង ពិការដៃ និង ពិការភ្នែក ត្រូវទទួលបានការឧបត្ថម្ភបន្ថែម ក្នុងម្នាក់ៗ ១០ម៉ឺនរៀល ៕
ប៊ុនធឿន (សៀមរាប)

2015-10-10_1743262015-10-10_1742552015-10-10_1746032015-10-10_174216

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.