ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បញ្ជូនខ្លួន យុវជនពីរនាក់ ទៅកាន់សាលាដំបូង ខេត្តព្រះវិហារ ពីបទផឹកស្រវឹង កាប់គេកាប់ឯង របួសធ្ងន់

ខេត្ទព្រះវិហារ៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ សមត្ថកិច្ចការិយាល័យព្រហ្ម ទណ្ឌកំរិតស្រាល បានបញ្ជូនខ្លួន ជនសង្ស័យពីរនាក់ ទៅសាលាដំបូងខេត្តព្រះវិ ហារ ពីបទហឹង្សាដោយចេតនា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ ។
ជនសង្ស័យទី១ឈ្មោះ គុយ មេន ភេទ ប្រុស អាយុ ១៦ ឆ្នាំជនសង្ស័យទី២ ឈ្មោះហោន ឈឿង ភេទប្រុស អាយុ២៥ឆ្នាំអ្នកទាំងពីរស់នៅភូមិខ្យង
ស្រុកជ័យសែន ខេត្តព្រះវិហារ។
នៅមុនពេលកើតហេតុ ជនសង្ស័យទាំងពីរនាក់ បាននាំគ្នា ផឹកស្រាសរ អស់ចំនួន១លីត្រ រួចនាំគ្នាទៅមើលគេរាំ នៅឯវត្តក្នុងភូមិពើក ឃុំពុទ្រា ស្រុកជ័យ សែន ខេត្តព្រះវិហារ។ ពេលដែលទៅដល់ភ្លាម ជនសង្ស័យទាំងពីរនាក់មិនបាន ចូលរាំនោះទេ គឺបាននាំគ្នា ចេញមកក្រៅ ហើយផឹកស្រាបៀអស់ចំនួន៦កំប៉ុងទៀត ទើបចូលរាំ។
លុះដល់កន្លែងរាំវិញ ត្រូវដល់ម៉ោងធុងបាស់បិតល្មម ព្រោះអីតំរូវដល់ម៉ោង១២យប់ត្រូវសំរាក់ ពេលនោះជនសង្ស័យខឹងខ្លាំង បានស្រែក ឡូឡាពេញ កន្លែងរាំ ហើយជនសង្ស័យទាំង២ បានត្រឡប់មកផ្ទះវិញ លុះមកដល់ក្លោងទ្វាវត្ត ជនសង្ស័យក៏បានទាញដាវសាំម៉ូរៃ កាប់ទៅលើជនរង គ្រោះ ដែលកំពង់ធ្វើដំណើរចេញពីមើលគេរាំ បណ្តាលអោយរងរបួសធ្ងន់ និង ស្រាល ចំនួន៥នាក់ ក្នុងនោះមានស្រីម្នាក់ផងដែរ។
នៅពេលភ្លាមៗ ប្រជាការពារភូមិ បានចូលទៅឃាត់ ត្រូវជនសង្ស័យទាំងពីរនាក់ ទាញដាវសាំម៉ូរៃ ដេញកាប់អ្នកទាំងនោះទៀត តែត្រូវប្រជាពលរដ្ឋ ខឹងខ្លាំងបានពួតគ្នាចាប់ជាប់ ហើយ វាយមួយដៃមួយជើងម្នាក់ ទ្រមខ្លួនទើបបញ្ជូន ទៅប៉ូលីសទាំងយប់ថ្ងៃកើតហេតុនោះតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ដទៅតាមច្បាប់ រីឯជនរងគ្រោះទាំង៥នាក់ ត្រូវបាន សម្រាក់ព្យា បាល នៅក្នុងមន្ទីរពេទ្យបង្អែក ស្រុកជ័យសែន។

21

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7947 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.