ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ក្រុង​ប៉ោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿង សេព និង​លួច ចំនួន​៥​នាក់ និង​ឃាត់ខ្លួន​បក្សពួក​បាន​៩​នាក់​ថែមទៀត​

​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ក្រុង​ប៉ោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចែកចាយ​គ្រឿង សេព និង​លួច ចំនួន​៥​នាក់ និង​ឃាត់ខ្លួន​បក្សពួក​បាន​៩​នាក់​ថែមទៀត​

​ក្រុង​ប៉ោយប៉ែត ៖ កម្លាំង​នគ​បាល​ក្រុង​ប៉ោយប៉ែត​បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៥​នាក់​ដែល​ជា​មុខសញ្ញា និង​ប្រើប្រាស់​គ្រឿងញៀន និង​ឃាត់​បាន​បក្សពួក​ចំនួន​៩​នាក់​ថែមទៀត នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៣១ ខែ​ឧសភា ស្ថិតក្នុង​ភូមិ​បា​លិលេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​

​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយ​ប៉ែត បានឲ្យដឹងថា ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​កាលពី​ម្សិលមិញ​បាន​សារភាពថា​ខ្លួន​មាន​បក្សពួក​បន្ថែមទៀត ។ ក្រោយមក​លោក​បាន​បញ្ជា​កម្លាំង​ដោយ​ផ្ទាល់​ដើម្បី​ទៅ​ស្រាវជ្រាវ​រក​មុខសញ្ញា និង​ឃាត់ខ្លួន បាន​ជនសង្ស័យ​ប្រុស ស្រី​៩​នាក់​ថែមទៀត​។​

​លោក​អធិការ​បាន​បន្តថា ឃាត់ខ្លួន​ជនសង្ស័យ​បាន​៩​នាក់​នេះ ទី​១​ឈ្មោះ​កែវ លី​ជេន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ សេព​គ្រឿងញៀន ទី​២ ឈ្មោះ ផាត វិចិត្រ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ សេព​គ្រឿងញៀន ទី​៣ ភាព គន្ធា ភេទ​ស្រី អាយុ​២២​ឆ្នាំ សេព​គ្រឿងញៀន ទី​៤ ឈ្មោះ ទូច ស្រី​ពៅ ភេទ​ស្រី អាយុ​៣០​ឆ្នាំ សេព​គ្រឿងញៀន ទី​៥ អ៊ាម ស៊ី​ផេង ភេទ​ប្រុស អាយុ​២០​ឆ្នាំ សេព​គ្រឿងញៀន ទី​៦  ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ចែកចាយ​គ្រឿងញៀន និង​ម្ចាស់​ម៉ូតូ ម៉ាក​ស្គុប​ពី ទី​៧
​ឈ្មោះ ស៊ុន សៀង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ សេព​គ្រឿងញៀន និង​លួច ទី​៨​ឈ្មោះ សុខ ជា​ថា ភេទ​ប្រុស អាយុ​២០​ឆ្នាំ សេព​គ្រឿងញៀន និង​លួច ទី​៩ ឈ្មោះ​ឃុន សុភាព ភេទ​ប្រុស អាយុ​២៦​ឆ្នាំ សេព​គ្រឿងញៀន និង​លួច ជនសង្ស័យ​ទាំងនេះ​រស់នៅ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត បច្ចុប្បន្ន ត្រូវបាន​សមត្ថកិច្ច​សាកសួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​ក្រុង​ប៉ោយប៉ែត​បាន​បញ្ជាក់ថា ក្រុម​ជនសង្ស័យ ជា​មុខសញ្ញា​ចោរលួច​កាច់​សោរ ក ម៉ូតូ និង​ប្រើប្រាស់​ថ្នាំញៀន ទាំងអស់នេះ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​របស់​លោក​បាន​ឃាត់ខ្លួន​សួរនាំ​រួចមក ពួកគេ​បាន​ឆ្លើយ សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ពិតប្រាកដ​មែន​។​

​បើ​យោង​តាម​ចំលើយសារភាព របស់​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ និង​រួម​ទាំង​វត្ថុតាង​មួយ​ចំនួន​ផង​នោះ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕

 

2014_06_01

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.