ខេត្តព្រះវិហារ៖ ផ្សារក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាផ្សារដ្ឋមានអាជីវករលក់ដូរជាច្រើនតូប ដែលមានអាយុកាល ជាង២០ឆ្នាំមកហើយ ត្រូវបានរងការរអ៊ូរទាំយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ក៍ដូចជាក្រុមអាជីវក លក់ដូរក្នុងផ្សារនេះ មានការព្រួយបារម្ម នៅពេលដែល មានភ្លៀងធ្លាក់មកម្តងៗ ធ្វើឲ្យទឹកភ្លៀងហូរចូលក្នុងផ្សារ លិចស្មើរជង្គង់ ភក់ជ្រាំនៅក្នុងផ្សារ ស្អុយរលួយ តែគ្មានអាជ្ញាធរមូលដ្ឋាន យកចិត្តទុក្ខដាក់ក្នុងការរៀបចំ ដាក់ប្រព័ន្ធលូ ជុំវិញបរិវេណផ្សារនេះ ឲ្យបានត្រឹមត្រូវនោះទេ គេឃើញមានតែ អ្នកមកប្រមូលលុយបាតង់ ក្នុង១តូប៤៥០០០៛ ក្នុង១ឆ្នាំខេត្តជាអ្នកទទួល ចំពោះដំលៃដីក្នុង១តូបប្រវែង៤ម៉ែត៤ជ្រុង ស្រុកទទួលយកក្នុង១ឆ្នាំ២៥០០០៛ ចំពោះពន្ធដាខេត្តក្នុង១តូប១ខែ១០០០០៛ ពីក្រុមអាជីវករ ជារៀងរាល់ខែ ។
ចំពោះសំរាម និងកាកសំណល់ ត្រូវបានប្រជាពលរដ្ឋ និងអ្នកសំអាតអានាម័យក្នុងផ្សារនេះ យកទៅចាក់ចោល យ៉ាងអាណាធិបតេយ្យ នៅតាមចិញ្ចើមផ្លូវ ដោយមិនបានគិត ពីបញ្ហាសុខភាព និងការរស់នៅ របស់បងប្អូន រួមទាំងអ្នកធ្វើដំណើរ ឆ្លងកាត់តំបន់សំរាមនោះឡើយ ។
អាជីវករនៅក្នុងផ្សារខាងលើ បានឲដឹងថា ពេលដែលភ្លៀងមកម្ដងៗ ពួកគាត់ពិបាកក្នុងការលក់ដូរណាស់ ព្រោះទឹកភ្លៀងបានហូរចូលផ្សារដូចទឹកជំនន់ ហើយរយះពេល៣ទៅ៤ថ្ងៃ ទើបស្រកទៅវិញ រឺឯកន្លែងខ្លះបង្កើតភក់ជ្រាំស្អុយតែម្ដង ហេតុដូចនេះ ពួកគាត់បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សូមឲរៀប ប្រព័ន្ធលូសារឡើងវិញ ដើម្បីឲពួកគាត់លក់ដូរ បានស្រួលក្នុងផ្សារមួយនេះ។
ចំណែកខាងអនាម័យ គាត់បានប្រាប់ថា ការប្រមូលអនាម័យ គឺប្រមូលរាល់ថ្ងៃ តែដោយគ្មានការដឹកជញ្ជូន ទើបគាត់យកទៅចាក់ចោល នៅដីមួយកន្លែងជិតនោះ។
ចំពោះផ្សារនេះ លោក ជា គឹមសេង អភិបាល ស្រុកជាំក្សាន្ត បានបញ្ជាក់ថា ផ្សារនេះគឺនៅក្រោមការគ្រប់គ្រង របស់ស្រុកមែនពិត តែស្រុកពុំមានថវិការ
ក្នុងការរៀបចំនោះទេ ព្រោះប្រអប់ថវិការ ដែលបានពីការប្រមូលពន្ធពីអាជីវករផ្សារ គឺក្រសួងហិរញ្ញវត្ថុ ខេត្តព្រះវិហារជាអ្នកប្រមូលថវិការ៕
ដោយមាន សុវណ្ណដារ៉ា ព្រះវិហារ