អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងជាច្រើនរយគ្រឿងសម្រាប់ជូនបងប្អូន អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ ពិសេសការជួបជុំញាតិផៅសន្តានប្រកបដោយសុខសុវត្ថិភាព ផាសុកភាព ក៏ដូចជា ធ្វើដំណើរកម្សាន្តទៅកាន់ភូមិភាគឦសាន ដោយមិនបង់ប្រាក់ ។
សូមបងប្អូន អ៊ំពូមីង តាយាយ ពិនិត្យ និងតាមដានអំពីកាលវិភាគ ពេលវេលា និងទីកន្លែងដែលរថយន្តក្រុងចំនួន ៦៥៣គ្រឿង បានត្រៀមសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដែលមានរយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ “ដោយជិះមិនបង់ប្រាក់” ចេញទៅគោលដៅទាំង ២៤ខេត្តទូទាំងប្រទេស ៕ប្រភពអាកាប៉េ
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ រថយន្តក្រុងជាច្រើនរយគ្រឿង សម្រាប់ជូនបងប្អូន អ៊ំពូមីង តាយាយ ទៅលេងស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី និងសាសនាជាតិ

Filed in: ព័ត៌មានជាតិ