ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​

កម្ពុជា-ចិនរួមគ្នាអបអរសាទរខួបលើកទី៧៥នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​

នៅល្ងាច​​ថ្ងៃ​ទី​២​៧​ ​ខែ​​កញ្ញា​ ​​ឆ្នាំ​២​០​២​៤​នេះ​ ​​​ស្ថា​ប័​ន​កំ​ពូ​ល​ៗ​រ​​ប​ស់​ក​ម្ពុ​ជា​ ​រួ​ម​ទាំ​ង​រ​​ដ្ឋ​ស​ភា​ ​និ​ង​រា​​ជ​រ​ដ្ឋា​ភិ​បា​​ល​ ​បា​​ន​រួ​ម​គ្នា​ជា​មួ​យ​​ស្ថានទូតចិ​ន​ប្រ​​ចាំ​ក​ម្ពុ​ជា​​​ ​ប្រា​រ​ព្ធ​ពិ​​ធី​អ​ប​អ​រ​សា​​ទ​រ​ខួ​ប​លើ​​ក​ទី​៧​៥​ ​នៃ​កា​​រ​ប​ង្កើ​ត​សា​ធា​​រ​ណ​រ​ដ្ឋ​ប្រ​ជា​មា​​និ​ត​ចិ​ន​ ​នា​រា​ជ​​ធា​នី​ភ្នំ​ពេ​ញ​។​
​ ​
​​តំ​ណាងរាជរដ្ឋាភិបាល ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នាពេលនោះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន ប្រទេសចិនបានសម្រេច នូវសមិទ្ធផលអភិវឌ្ឍន៍ជាតិយ៉ាងធំធេង លើគ្រប់វិស័យនិងប្រកបដោយគុណភាពខ្ពស់។ ឯកឧត្តម សូមអបអរសាទរនូវការសម្រេចបាននូវគោលដៅ ១០០ឆ្នាំទី១របស់ចិន នៅឆ្នាំ២០២១ គឺការកសាងសង្គមប្រកបដោយវិបុលភាព ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ក្រោមការដឹកនាំបក្សកុម្មុយនីស្តចិន ដែលមាន​ប្រធានរដ្ឋចិន Xi Jinping ជាស្នូល ប្រទេសចិននឹងទទួលបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ ក្នុងការអភិវឌ្ឍប្រទេស ជាពិសេស ការសម្រេចបានគោលដៅ ១០០ឆ្នាំទី២ គឺការកសាងប្រទេសចិន ឲ្យក្លាយជាប្រទេសសង្គមនិយមដ៏ទំនើបរុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ២០៤៩ ដែលនឹងក្លាយជាខួប១០០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា «បច្ចុប្បន្ន ចិនបានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍ របស់ពិភពលោក»។

ឯកឧត្តម បណ្ឌិត យ៉ង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ដែរថា ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​ ៧៥ឆ្នាំមកនេះ បានធ្វើឲ្យពិភពលោកបានទទួលស្គាល់ចិនកាន់តែច្បាស់ និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងពិភពលោក ដែលមិនអាចខ្វះតួនាទីរបស់ចិនបានទេ ព្រោះចិនមានតួនាទីសំខាន់ក្នុងនយោបាយសម្រាប់ពិភពលោកដែលប្រកាន់ខ្ជាប់នូវចរន្តពហុគោល។ ក្រៅពីនេះ ចិនមានឥទ្ធិពលខ្លាំងលើសេដ្ឋកិច្ច ព្រោះគ្មានប្រទេសណាបដិសេធ មិនធ្វើសេដ្ឋកិច្ច ជាមួយប្រទេសចិននោះដែរ។

ឯកឧត្តមបានបន្តថា មិត្តភាពដែកថែបឈានដល់ត្បូងពេជ្រ រវាងកម្ពុជានិងចិន គឺពិត​រឹងមាំ ហើយការរៀបចំពិធីអបអរសាទររូមគ្នា បានបង្ហាញពីការរឹតចំណង​មិត្តភាពទំនាក់ទំនងដ៏ស្អិតរមូត រវាងប្រទេសទាំងពីរ។ ឯកឧត្តម មានសុទិដ្ឋនិយមថា ទំនាក់ទំនងនេះពិតជាផ្តល់ប្រយោជន៍ទាំងសងខាង ក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ និងសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន។

ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍អំពីភាពជោគជ័យនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន​ រយៈពេល៧៥ឆ្នាំមកនេះ ដែលមានការប្រែប្រួលមុខមាត់ដ៏ខ្លាំងក្លា ក្រោមការដឹកនាំរបស់បក្សកម្មុយនីស្តចិន។ ឯកឧត្តមជឿជាក់ថា ការរីកចម្រើនរបស់ចិននឹងជំរុញបុព្វហេតុចំណងមិត្តភាព រវាងចិននិងកម្ពុជា ​​ជាមួយនឹងការគោរពដ៏ខ្ពង់ខ្ពស់ និងអំណរគុណដ៏ស្មោះត្រង់។

ឯកឧត្តមបានគូសបញ្ជាក់ថា ស្ថានទូតចិននឹងបន្តកិច្ចសហការជាមួយគ្រប់ស្ថាប័នរបស់កម្ពុជា ដើម្បី​ពង្រឹងនិងពង្រីកចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យឈានឡើងដល់កម្រិតថ្មីមួយទៀត។ ភាគីចិននឹងផ្តល់ការគាំទ្រដល់ភាគីកម្ពុជា ក្នុងការសម្រេចបាន​នូវចក្ខុវិស័យ ឆ្នាំ២០៣០ និង ចក្ខុវិស័យ ឆ្នាំ២០៥០ ហើយសហការជាមួយភាគីកម្ពុជាដើម្បីកសាងសហគមវាសនារួម ក្នុងយុគសម័យថ្មី​ ដែលមានគុណភាពខ្ពស់ ស្តង់ដាខ្ពស់ និងកម្រិតខ្ពស់បំផុត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.