ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស​ម្តេ​ច​​ធិ​ប​តី​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​​ប​ញ្ជា​ឱ្យ​ក្រ​សួ​ង​យុ​ត្តិ​ធ​​ម៌ ​ពិ​និ​ត្យ​ប​ន្ថែ​ម​​ ​លើ​សា​លក្រ​ម​​ផ្ត​ន្ទា​ទោ​ស ជ​ន​​ជា​ប់​ចោ​ទ ពា​ក់​ព័​​ន្ធ​នឹ​ង​គ្រោះ​ថ្នា​ក់​ច​​រា​ច​រណ៍ ​ប​ណ្តា​ល​ឱ្យ​ស្លា​ប់​ និ​ង​​រ​បួ​ស ​នៅ​​ចំ​ណុ​ច​ស្ពា​ន​ឬ​ស្សី​កែ​វ​​

ស​ម្តេ​ច​​ធិ​ប​តី​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​​ប​ញ្ជា​ឱ្យ​ក្រ​សួ​ង​យុ​ត្តិ​ធ​​ម៌ ​ពិ​និ​ត្យ​ប​ន្ថែ​ម​​ ​លើ​សា​លក្រ​ម​​ផ្ត​ន្ទា​ទោ​ស ជ​ន​​ជា​ប់​ចោ​ទ ពា​ក់​ព័​​ន្ធ​នឹ​ង​គ្រោះ​ថ្នា​ក់​ច​​រា​ច​រណ៍ ​ប​ណ្តា​ល​ឱ្យ​ស្លា​ប់​ និ​ង​​រ​បួ​ស ​នៅ​​ចំ​ណុ​ច​ស្ពា​ន​ឬ​ស្សី​កែ​វ​​

រាជធានីភ្នំពេញ ៖ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្រ្ដី​នៃ​ក​ម្ពុ​ជា​​​ ​ប​ញ្ជា​ឱ្យ​ក្រ​សួ​ង​យុ​ត្តិ​ធ​​ម៌​ ​ប្រើ​អំណា​ច​អ​ធិ​ប​ញ្ជា​​រ​ប​ស់​ខ្លួ​ន​តា​ម​ច្បា​ប់​​ ​ដោ​យ​ផ្ត​ល់​គោ​ល​កា​រ​ណ៍​ទៅ​​ព្រះ​រា​ជ​អា​ជ្ញា​អ​ម​សា​​លា​ឧ​ទ្ធ​រ​ណ៍​ ​ប្តឹ​​ង​ទៅ​ឧ​ទ្ធ​រ​ណ៍​ ​ដើ​ម្បី​ពិ​និ​ត្យ​លើ​​ក​រ​ណី​សា​លា​ដំ​​បូ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​ប្រ​កា​ស​សា​ល​ក្រ​ម​ផ្ត​ន្ទា​ទោ​​ស​ជ​ន​ជា​ប់​ចោ​​ទ​ពា​ក់​ព័​ន្ធ​នឹ​ង​ក​រ​​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​​រ​ណ៍​ប​ណ្តា​ល​ឱ្យ​ស្លា​ប់​៤​​នា​ក់​ ​និ​ង​រ​បួ​ស​អ្ន​ក​​ដ​ទៃ​ ​នៅ​ចំ​ណុ​ច​ស្ពា​ន​ឬ​ស្សី​​កែ​វ​ ​ថាតើ​សា​ល​ក្រ​ម​នេះ​មា​ន​​ទ​ម្ង​ន់​គ្រ​ប់​គ្រា​ន់​​តា​ម​ច្បា​ប់​ជា​ធ​រ​មា​ន​​ហើ​យ​នៅ​។​ ​ស​ម្តេ​ច​ធិ​ប​តី​ ​បា​​ន​ប​ញ្ជា​ក់​ទៀ​ត​ថា​ ​ក​រ​ណី​នេះ​គឺ​​ជា​ក​រ​ណី​គំ​រូ​មួ​​យ​ដ​ល់​អ្ន​ក​ដែ​ល​បើ​​ក​ប​រ​ក្នុ​ង​ស្ថា​ន​ភា​ព​​ស្រ​វឹ​ង​ដ៏​ទៃ​ទៀ​ត​។​

​កា​រ​ប​ញ្ជា​​រ​ប​ស់​ស​ម្តេ​ច​ធិ​ប​តី​​ ​បា​ន​ធ្វើ​ឡើ​ង​នៅ​ក្នុ​ង​ពិ​ធី​​ប្រ​គ​ល់​ ​ស​ញ្ញា​ប​​ត្រ​ជូ​ន​និ​ស្សិ​ត​សា​ក​ល​​វិ​ទ្យា​ល័​យ​ភូ​មិ​ន្ទ​នី​តិ​​សា​ស្ត្រ​ ​និ​ង​វិ​ទ្យា​សា​ស្ត្រ​សេ​ដ្ឋ​កិ​ច្ច​ ​​ស​រុ​ប​ ​៣​ ​៥​៣​០​នា​ក់​ ​​(​នា​រី​ ​១​ ​​៨​២​២​នា​ក់​)​ ​នៅ​ម​ជ្ឈ​ម​ណ្ឌ​​ល​ស​ន្និ​បា​ត​ ​និ​ង​ពិ​ព័​រ​ណ៏​កោះ​​ពេ​ជ្រ​ ​រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​​៦​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ​២​០​២​៤​។​​

​ជា​មួ​យ​គ្នា​នោះ​ ​ស​​ម្តេ​ច​ធិ​ប​តី​ ​ប​​ញ្ជា​ក់ពី​កា​រ​ធ្វើ​វិ​សោ​ធ​ន​ក​ម្ម​ច្បា​ប់​​ប​ន្ថែ​ម​ ​ឱ្យ​ស្រ​ប​​ទៅ​នឹ​ង​ទ​ម្ង​ន់​​ច្បា​ប់​ ​ក្នុ​ង​ក​រ​ណី​កា​រ​​ប​ង្ក​ហេ​តុ​ណា​មួ​យ​ ​​ដែ​ល​ប​ង្ក​ឱ្យ​មា​ន​កា​​រ​បា​ត់​ប​ង់​ជី​វិ​ត​​។​

គួរបញ្ជាក់ផងដែរថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអឿន ភេទប្រុស អាយុ ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន) រៀល ពីបទបើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ ដែលប្រព្រឹត្តនៅចំណុច ស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានប្ញស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌនេះ មានចែង និងផ្តន្ទាទោសតាមមាត ៨៣ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៍មានសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៥ ខែកញ្ញានេះ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ជូនថា ករណីនេះ ទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ បានទទួលសំណង និងដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះបានប្រកាសទោសដាក់ពន្ធនាគារក្នុងកម្រិតអតិបរមានៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោ្មះ នាង សំអួន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោស ចប់ក្នុងពន្ឋនាគារ ៕ ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.