ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជន​សង្ស័​​យ​ជា​ឃា​ត​ក ​ដែ​ល​រំ​លោ​ភ​ ​និ​ង​ស​ម្លា​​ប់ ​សិ​ស្ស​ស្រី​ថ្នា​ក់​ទី​៩​ ​​វិ​ទ្យា​ល័​យ​អ​ន្ល​ង់​​ត្នោ​ត ស្រុ​ក​ក្រ​​គ​រ​ បា​ន​​ឃ្លាំ​មើ​ល​ជ​ន​រ​ង​គ្រោះ ​និ​ង​មា​ន​ចេ​ត​​នា​ ទុ​​ក​ជា​មុ​ន​ក្នុ​ង​ការ​ប្រព្រឹ​ត្ត​​

ជន​សង្ស័​​យ​ជា​ឃា​ត​ក ​ដែ​ល​រំ​លោ​ភ​ ​និ​ង​ស​ម្លា​​ប់ ​សិ​ស្ស​ស្រី​ថ្នា​ក់​ទី​៩​ ​​វិ​ទ្យា​ល័​យ​អ​ន្ល​ង់​​ត្នោ​ត ស្រុ​ក​ក្រ​​គ​រ​ បា​ន​​ឃ្លាំ​មើ​ល​ជ​ន​រ​ង​គ្រោះ ​និ​ង​មា​ន​ចេ​ត​​នា​ ទុ​​ក​ជា​មុ​ន​ក្នុ​ង​ការ​ប្រព្រឹ​ត្ត​​

ខេត្តពោ​ធិ​សា​ត់​ ៖ បុ​រ​សសង្ស័យជា​ឃា​​ត​ក​ដែ​ល​រំ​លោ​ភ​​និ​ង​ស​ម្លា​ប់​​ក្មេ​ង​ស្រី​សិ​ស្ស​ថ្នា​​ក់​ទី​៩​ ​D​ ​វិ​ទ្យា​ល័​យ​​អ​ន្ល​ង់​ត្នោ​ត ស្រុ​កក្រ​គ​រ​ ​បានឃ្លាំ​មើ​​ល​ជ​ន​រ​ង​គ្រោះ​និ​ង​​មា​ន​ចេ​ត​នា​ទុ​ក​​ជា​មុ​ន​ក្នុ​ង​កា​រ​ប្រ​​ព្រឹ​ត្ត​។ស​ម​ត្ថ​​កិ​ច្ច​បា​ន​ធ្វើ​កា​រ​​ឃា​ត់​ខ្លួ​ន​បុ​រ​​ស​ម្នា​ក់​នោះ​ពា​ក់​ព័​ន្ធ​ក​​រ​ណី​រំ​លោ​ភ​ស​ម្លា​ប់​​។​

សមត្ថកិច្ចនគរបាលព្រហ្មទ័ណ្ឌនៃអធិការដ្ឋានស្រុកក្រគរ ស្នងការដ្ឋានខេត្តពោធិសាត់អោយដឹងថា៖ ករណីរំលោភសម្លាប់នេះបានកើតឡើងកាលពីថ្ងៃទី២២ កញ្ញា ឆ្នាំ២០២៤ វេលាម៉ោង០០.០៥នាទីយប់ នៅចំណុចត្រពាំងសម្រែស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ ។
អ្នកស្រុកនិងក្រុមគ្រួសារបានរកឃើញសពក្មេងស្រីសិស្សសាលាអាយុ១៦ឆ្នាំម្នាក់ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្មេងស្រីរងគ្រោះជាសិស្សរស់នៅជាមួយឳពុកម្តាយភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ចំណែកជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពពីសមត្ថកិច្ចស្រុកក្រគរបានឲ្យដឹងថា មុខសញ្ញាជនសង្ស័យ គឺជាមនុស្សរស់នៅផ្ទះក្បែរគ្នាក្នុងស្រុកភូមិជាមួយគ្នា ហើយបានឃ្លាំមើលនិងមានចេតនា ហើយរៀបខ្លួនជាមុនដើម្បីចាប់រំលោភក្មេងស្រី បន្ទាប់ពីឧស្សាហ៍ឃើញរូបសម្រស់នាងពេលដើរឃ្វាលក្របី។

ក្នុងហេតុការណ៍ខាងលើ ក្រោយធ្វើសកម្មភាព ឃាតករនេះបានរត់ចូលព្រៃដើម្បីគេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចបានស្រាវជ្រាវ និងចាប់ខ្លួនបានយកមកផ្តន្ទាទោសតាមច្បាប់។
ក្រោយពិនិត្យនិងធ្វើកោសល្យវិច្ឆ័យរួចមក សមត្ថកិច្ចបានប្រគល់សពក្មេងស្រីរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្នុងករណីរំលោភសម្លាប់ក្មេងស្រីសិស្សសាលានេះ លោកខូយ រីដា មុននេះបានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ ។

លុះរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ លោកខូយ រីដា អភិបាលនៃអភិបាលខេត្តពោធិ៍សាត់និងមន្ត្រីបាននាំយកថវិកាចំនួន ៦,១០០,០០០ រៀល ទៅចូលរួមបុណ្យសពក្មេងស្រី ឈ្មោះ ភឿង ស្រីល័ក្ខណ៍ អាយុ១៦ឆ្នាំ ដែលត្រូវឃាតករ រំលោភ សម្លាប់នោះ។

ក្នុងនោះ មានថវិកាចំនួន ៤លានរៀល ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជុនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។ ថវិកាចំនួន ២លានរៀល ជាថវិការដ្ឋបាលខេត្ត និងថវិកាចំនួន១០ម៉ឺនរៀលទៀតជាថវិការបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.