ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

កិច្ចស​ន្ទ​នា​រ​វា​ង​យុ​វ​ជ​ន​ ​នៃ​ឆ្នាំ​ផ្លា​ស់​​ប្ដូរ​ ​រ​វាង​ប្រ​ជា​​ជន​​ក​ម្ពុ​ជា​-​ចិ​ន​ ​ឆ្នាំ​២​០​២​៤​​

កិច្ចស​ន្ទ​នា​រ​វា​ង​យុ​វ​ជ​ន​ ​នៃ​ឆ្នាំ​ផ្លា​ស់​​ប្ដូរ​ ​រ​វាង​ប្រ​ជា​​ជន​​ក​ម្ពុ​ជា​-​ចិ​ន​ ​ឆ្នាំ​២​០​២​៤​​

​ភ្នំ​ពេ​ញ ​៖ ​​ស្ថា​ន​ទូ​ត​ចិ​ន​ប្រ​ចាំ​ក​ម្ពុ​​ជា​ ​និ​ង​រា​ជ​ប​ណ្ឌិ​ត្យ​​ស​ភា​ក​ម្ពុ​ជា នា​​ព្រឹ​ក​ថ្ងៃ​ទី​២​៣​ ​ខែ​ក​ញ្ញា ឆ្នាំ​២​០​​២​៤​ ​បា​ន​រៀ​ប​ចំ​កិ​ច្ច​​ស​ន្ទ​នា​រ​វា​ង​យុ​​វ​ជ​ន​នៃ​ឆ្នាំ​ផ្លា​ស់​ប្ដូ​​រ​រ​វា​ង​ប្រ​ជា​ជ​ន​ក​ម្ពុ​​ជា​-​ចិ​ន​ឆ្នាំ​២​០​២​៤​​ ​ក្រោ​ម​ប្រ​ធា​ន​​ប​ទ​ ​“​ ​កា​ន់​​ដៃ​ធ្វើ​ដំ​ណើ​រ​រួ​ម​​គ្នា​ ​ក​សា​​ងអ​​នា​គ​ត​រួ​ម​គ្នា​”​ ​​។​

ពិធីនេះត្រូវបានរៀបចំធ្វើទ្បើងនៅរាជបណ្ឌិត្យសភាកម្ពុជាក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា   យុវជន គឺជាសសរទ្រូង  ជាឆ្អឹងខ្នង ជាចលករសម្រាប់រុញនាវាកម្ពុជា-ចិនឱ្យទៅមុខ។  ដូច្នេះហើយយុវជន ត្រូវតែខិតខំរៀនទាំងប្រវត្តិសាស្ត្រ វប្បធម៌ ភាសា រវាងប្រទេសទាំងពីរឱ្យបានស៊ីជម្រៅដើម្បីបង្កើនចំណងមិត្តភាពកម្ពុជា-ចិនឱ្យកាន់តែរឹងមាំថែមទៀត។
ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា មានប្រសាសន៍ថា  កម្ពុជា-ចិនជាមិត្តដែកថែប ហើយទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ត្រូវបានពង្រឹងពង្រីកជាលំដាប់។ ដូច្នេះយុវជនជំនាន់ក្រោយត្រូវស្វែងយល់ពីគ្នា សហការគ្នា ចូលរួមសកម្មភាពផ្សេងៗជាមួយគ្នាឱ្យបានច្រើនដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេសយើងទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជាមានប្រសាសន៍ថា យុវជនត្រូវស្វែងយល់ឱ្យបានច្បាស់នូវប្រវត្តិ នៃទំនាក់ទំនងកម្ពុជា-ចិន ហើយត្រូវដឹងពីអត្ថប្រយោជន៍ពិតប្រាកដរបស់ប្រទេសទាំងពីរ ហើយចូលរួមជាមួយគ្នាតាមរយៈវេទិកាកម្ពុជា-ចិនឱ្យកាន់តែជិតស្និទ្ធ ព្រមទាំងផ្សព្វផ្សាយពីគ្នាឱ្យបានទូលំទូលាយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា “ ទំនាក់ទំនងកម្ពុជា-ចិនមកដល់ថ្ងៃនេះ បានផ្តល់ឱកាសដល់កម្ពុជាយើងឱ្យមានភាពរឹងមាំ មានឯករាជ្យ អធិបតេយ្យ ភាពហើយម្ចាស់ការក្នុងការអភិវឌ្ឍ ខណដែលមិត្តចិនមិនបានមកណែនាំយើងថាធ្វើយ៉ាងម៉ិចនោះទេ ប៉ុន្តែមិត្តចិនបានស្វែងយល់ពីយើង ហើយជួយគ្នា”។ ឯកឧត្តមសង្ឃឹមថា “ យុវជនជាអ្នកបន្តវេន នឹងបន្តថែរក្សា ពង្រឹងពង្រីក នូវទំនាក់ទំនងប្រទេសយើងទាំងពីរដូចអ្វីដែលសម្តេចតា និងសម្តេចតេជោចាប់ផ្តើម  ហើយដូចអ្វី ដែលសម្តេចធិបតីកំពុងតែអនុវត្តន៍។ ដូច្នេះ យើងទាំងអស់គ្នាត្រូវបន្តចូលរួមថែរក្សាចំណងមិត្តភាពកម្ពុជា ចិននេះឱ្យបានគង់វង្ស”។
សូមជម្រាបថា យុវជនកម្ពុជាចំនួន ៣ រូបដែលបានចូលរួមកម្មវិធីនេះ  គឺកញ្ញា ធូន ស្រីពៅ  កញ្ញា ជាម ហ្គិចឈុង និងកញ្ញាយូ គឹមសេងបានវាយតម្លៃខ្ពស់ហើយចាត់ទុកវេទិកានោះថា មានប្រយោជន៍ច្រើនណាស់ ដូចជាការទទួលបានចំណេះដឹងស្តីពីចំណងមិត្តភាពរវាងកម្ពុជា-ចិន។
ពួកគេលើកទ្បើងថា “ពេលខ្ញុំបានស្តាប់វាគ្មិនធ្វើឱ្យខ្ញុំមានការអភិវឌ្ឍន៏ខ្លួនឯង  និងបណ្តុះគំនិតជួយប្រទេសយើងឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត”។ ពួកគេបន្តថា “ ខ្ញុំពិតជាសប្បាយរីករាយមែនទែន ដោយយើងបានដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងកម្ពុជា-ចិន។ ខ្ញុំដឹងហើយថា យើងជាយុវជនត្រូវត្រៀមខ្លួនបែបណា? ដើម្បីធ្វើឱ្យចំណងមិត្តភាពប្រទេសយើងទាំងពីរហ្នឹងបានរឹងមាំស្ថិតស្ថេរ”។ ពួកគេបន្ថែមថា “ចំពោះកម្មវិធីថ្ងៃនេះ ពិតជាមានអត្ថប្រយោជន៍មែនទែន ជាពិសេសសម្រាប់សិស្សនិស្សិតតែម្តង”។
សូមបញ្ជាក់ថា ប្រទេសចិននិងកម្ពុជាចាប់ផ្តើមមានទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។ មិត្តភាពជាប្រពៃណីរវាងប្រទេសយើងទាំងពីរ ត្រូវបានត្រួសត្រាយដោយថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ថ្នមថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់ក្រោយៗ។ បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា លើគ្រប់វិស័យដូចជា ផ្នែកនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌មនុស្សជាតិ ព្រមទាំងកិច្ចការក្នុងតំបន់និងអន្តរជាតិ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.